ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​ណែនាំ​ឲ្យ​បញ្ឈប់​ការ​លក់ដូរ និង​ញ៉ាំ​អាហារ​​លើ​ផ្លូវ​រថភ្លើង ក្រោយ​ផ្ទុះ​ការ​រិះគន់​ខ្លាំង​ៗ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពី​មហាជន​ធ្វើការ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​វី​ដេ​អូ​ខ្លី​មួយ​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​​ពេញ​បណ្ដាញ​សង្គម Facebook នូវ​សកម្មភាព​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប មាន​ទាំងប្រុស មាន​ទាំងស្រី​ឮ បាន​នាំ​គ្នា​ដាក់​តុ និង​កៅអីអង្គុយ​ទទួលទាន​អាហារ យក​ខ្យល់អាកាស និង

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មហាជន​ធ្វើការ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​វី​ដេ​អូ​ខ្លី​មួយ​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​​ពេញ​បណ្ដាញ​សង្គម Facebook នូវ​សកម្មភាព​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប មាន​ទាំងប្រុស មាន​ទាំងស្រី​ឮ បាន​នាំ​គ្នា​ដាក់​តុ និង​កៅអីអង្គុយ​ទទួលទាន​អាហារ យក​ខ្យល់អាកាស និង​កម្សាន្ដ​អារម្មណ៍​នៅ​លើ​ផ្លូវ​រថភ្លើង ដោយ​មិន​គិត​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​រួច​មក​នោះ​។

លុះ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អាជ្ញាធរ​សង្កាត់​សំរោង​ក្រោម បាន​ចុះ​ទៅ​កាន់​ទីតាំង​នោះ ដែល​ស្ថិត​នៅ​ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ កុំ​ឲ្យ​អង្គុយ​ទទួលទាន​អាហារ​នៅ​លើ​ផ្លូវ​រថភ្លើង​បែប​នេះ​ទៀត ជា​ពិសេស​អ្នក​លក់ដូរ​ត្រូវ​បញ្ឈប់​រាល់​ការ​លក់ដូរ​ទាំងឡាយ​នៅ​ក្បែរផ្លូវ​រថភ្លើង​នោះ​ជា​បន្ត​ទៀត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​នៅ​ពេល​ដែល​រថភ្លើង​បើក​ឆ្លងកាត់ ថ្វី​ដ្បិតតែ​ទីនោះ​ពុំ​ទាន់​មាន​គ្រោះថ្នាក់ ដោយ​សារ​រថភ្លើង​កិន ប៉ុន្តែ​នៅ​កន្លែង​ផ្សេង​បាន​កើត​មាន​ជា​បន្តបន្ទាប់​រួច​មក​ហើយ ដោយសារ​តែ​ការ​ដេក​លេង ឬ​អង្គុយ​ផឹកស៊ី​នៅ​លើ​ផ្លូវ​រថភ្លើង​បែប​នេះ​។

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​និយាយ​ថា ការ​ដែល​នាំ​គ្នា​លក់ដូរ​ក្បែរផ្លូវ​រថភ្លើង ឬ​ដាក់​តុ​និង​កៅអី​ទទួលទាន​អាហារ​នៅ​កណ្ដាលផ្លូវ​រថភ្លើង​នេះ វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បាន​គ្រប់ពេល​ទាំងអស់ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គាត់​រវល់​តែ​សប្បាយ​ភ្លេចខ្លួន ឬ​ស្រវឹង​ពុំ​បាន​ចាប់អារម្មណ៍​ថា មាន​រថភ្លើង​បើក​រត់​កាត់​តាម​ផ្លូវ​នោះ​។ ម្យ៉ាងទៀត មិន​អាច​យក​ទីតាំង​ផ្លូវ​រថភ្លើង​នោះ ធ្វើ​ជាទី​តាំង​លក់ដូរ ឬ​អង្គុយ​ជុំ​គ្នា​ផឹកស៊ី​បែប​នេះ​ឡើយ និយាយ​រួម​ពុំ​មានការ​ហាមឃាត់​មិន​ឲ្យ​សប្បាយ ស្រប​ពេល​ដែល​ប្រទេស​កំពុង​មាន​សុខ​សន្តិភាព​ពេញលេញ​បែប​នេះនោះ​ទេ នៅ​ទីណា​ក៏​អាច​ទៅ​លេង​សប្បាយ​បាន​ដែរ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ប៉ុន្តែ​អ្នក​ទាំងឡាយ​ក៏​គួរតែ​យល់​ដឹង និង​ចេះ​ការពារ​កុំ​ឲ្យ​មាន​គ្រោះ​កើតឡើង​ជាយថាហេតុ​ដល់​ខ្លួនឯង​ផង​ដែរ​។

កម្លាំង​អាជ្ញាធរ​ខាងលើ បាន​ប្រាប់​ទៀត​ថា ក្នុង​ករណី​ខាងលើ​នេះ កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ​ដល់​ពួក​គាត់​មួយ​ចំនួន​ហើយ ចំណែកឯ​អ្នក​លក់ដូរ​ក៏​មិន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​លក់​នោះ​ដែរ គឺ​ឲ្យ​លក់​ជា​ធម្មតា ប៉ុន្តែ​ត្រូវ​តែ​លក់​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​រថភ្លើង​ជា​ដាច់ខាត​មិន​អនុញ្ញាត់​ឲ្យ​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​រថភ្លើង​តទៅ​ទៀត​ទេ ។ ក្នុង​ករណី​ដែល​គាត់​មិន​អនុវត្ត​តាម នៅ​តែ​ចចេស​រឹងរូស​លក់​នៅ​កន្លែង​ហាមឃាត់​ទៀត​នោះ កម្លាំង​នឹង​ធ្វើការ​រឹបអូស​យក​សម្ភារៈ​ទៅ​កាន់​សាលាសង្កាត់ ឬ​សាលា​ខណ្ឌ​តែ​ម្ដង​។​ការ​ចាត់វិធានការ​បែប​នេះ ពុំ​មានការ​យោគយល់​ទៀត​ឡើយ ហើយ​ក៏​ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដូច​ជា ត្រូវ​រថភ្លើង​កិន​របួស​ដាច់​ដៃ​ដាច់​ជើង ឬ​ក៏​ស្លា​.​ប់​បាត់បង់​ជីវិត​ជាដើម​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម បាន​និយាយ​ថា តំបន់​នោះ មាន​ខ្យល់អាកាស​ស្រស់ស្រាយ ដូច្នេះ​ហើយ​នៅ​វេលា​ល្ងាច ជា​ពិសេស​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ តែងតែមាន​មនុស្ស​ម្នា​សម្រាក​ពី​ការងារ​ទៅ​អង្គុយ​លេង​ជា​ច្រើន​។ ដោយ​ខ្លះ​ដាក់​ចំណីអាហារ​ពី​ផ្ទះ​ទៅ​ហូប អ្នកខ្លះ​ដាក់​សាច់​យក​ទៅ​អាំង​ហូប​ជុំ​គ្រួសារ មិត្តភក្ដិ​ជជែក​គ្នា​លេង​នៅ​លើ​ស្មៅ​ក្រៅពី​ផ្លូវដែក​។ ប៉ុន្តែ​ក៏​មាន​មួយ​ចំនួន​តែងតែ​ដាក់​តុ ឬ​កៅអី​ទៅ​អង្គុយ​ទទួលទាន​អាហារ​នៅ​លើ​ផ្លូវដែក​តែ​ម្ដង ដោយ​ពួក​គាត់​បាន​ទិញ​ពី​ចំណីអាហារ​មាន​សាច់​គោ​អាំង ស្លាបមាន់​អាំង ប្រហិត​ចៀន ឬ​របស់​ផ្សេង​ពី​អ្នកលក់​នៅ​លើ​ចិញ្ចើម​ផ្លូវដែក​នោះ​។

ដោយ​មើលឃើញ​ពី​ហានិភ័យ នៃ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​គ្រប់ពេល កន្លង​មក​កម្លាំង​នគរ​បាល​ប៉ុស្តិ៍ រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​សំរោង​ក្រោម បាន​ចុះ​ទៅ​ណែនាំ និង​ដេញ​ចេញ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​ដូច​វែក​ចក ពួក​គាត់​មិន​ស្ដាប់​សោះ ពេល​កម្លាំង​ចេញ​ផុត គឺ​ចូល​ទៅ​អង្គុយ​វិញ​ដដែល ហាក់​ពុំ​ខ្លាច​គ្រោះថ្នាក់​ឡើយ​។

បើ​តាម​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​ឈ្មោះ សន វិជ័យ បាន​និយាយ​ថា ក្នុង​១​អាទិត្យ​មាន​៣​ថ្ងៃ​ហើយ ដែល​គាត់ និង​មិត្តភក្ដិ​រួម​ការងារ​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា ឧស្សាហ៍​ទៅ​លេង​កំសាន្ត​នៅ​ទីនោះ ហើយ​ភាគច្រើន​នៅ​វេលា​ល្ងាច​តែ​ម្ដង​។ ហើយ​កាលពីមុន ពុំដែល​អង្គុយ​លើ​ផ្លូវ​រថភ្លើង​ទេ គឺ​អង្គុយ​នៅ​លើ​ស្មៅ ប៉ុន្តែ​ដោយសារ​តែ​ឥឡូវ​កន្លែង​ដែល​ធ្លាប់​អង្គុយ​សុទ្ធតែ​ទឹក​មិន​អាច​អង្គុយ​កើត​ដូច​មុន ទើប​ទៅ​អង្គុយ​លេង​ហូប​អាហារ​នៅ​លើ​ផ្លូវ​រថភ្លើង​ជាមួយ​គេឯង​ដែរ​។​ប៉ុន្តែ​អង្គុយ​ត្រឹមតែ​១ ឬ​២​ម៉ោង គឺ​ចាកចេញ​ទៅ​វិញ​ហើយ ម្យ៉ាងទៀត​ខណៈ​ពេល​កំពុង​អង្គុយ បើ​មាន​រថភ្លើង​បើក​ឆ្លងកាត់ គឺ​ស៊ី​ប្លេ​រ​ពី​ចម្ងាយ​ឲ្យ​ដឹង​មុន​ហើយ​។

នៅ​ពេល​សួរ​ថា អង្គុយ​លើ​ផ្លូវដែក​បែប​នេះ មិន​ខ្លាច​រថភ្លើង​បុក ឬ​កិន​បង្ក​គ្រោះ​ទេ​ឬ0x017d7
គាត់​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា គាត់​ក៏​ខ្លាច​អំពី​គ្រោះថ្នាក់​ដែរ ប៉ុន្តែ​គាត់​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ដែរ ខណៈ​ពេល​អង្គុយ​លើ​ផ្លូវដែក​នោះ គាត់​មិន​ដែល​ភ្លេចខ្លួន​ឡើយ​។ ពេល​នោះ ទាំង​រូប​គាត់ និង​អ្នក​ដទៃ​បាន​នាំ​គ្នា​ក្រោក​សែង​តុ និង​កៅអី រួម​ទាំង​អាហារ​ចេញ​សិន រហូត​រថភ្លើង​ទៅ​ផុត ទើប​សែង​ចូល​វិញ អង្គុយ​ហូប​បន្ត​ទៀត ហូប​រួច​ទើប​ត្រឡប់​ទៅ​កាន់​បន្ទប់​ជួល​វិញ​។

គួរ​រំលឹក​ថាផ្ទុះ​ការ​រិះគន់​ខ្លាំង រឿង​លក់ដូរ​ផឹកស៊ី​លើ​កំណាត់​ផ្លូវ​រថភ្លើង​មួយ​កន្លែង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ