ខេត្តបាត់ដំបង ៖ កម្លាំងអធិការក្រុងបាត់ដំបងបានបើកប្រតិបត្តិការចុះប្រមូលក្រុមយុវជនវង្វេងផ្ទះ ដែលទៅប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូននៅតាមសួនច្បារនានា នៅពាក់កណ្ដាលយប់ថ្ងៃទី០៨ សីហា ក្នុងក្រុងបាត់ដំបង មានប្រុស មានស្រី ចំនួន៧២នាក់ ក្នុងនោះ មានជនខ្លះពាក់ព័ន្ធនឹងមុខសញ្ញាចែកចាយថ្នាំញៀ.ន និងខ្លះទៀតមានផ្ទុកសារធាតុញៀ.នផងដែរ ។

អធិការក្រុងបាត់ដំង លោក ពេជ្រ សារ៉ែន បានឲ្យដឹងថា ក្រុមយុវជនវង្វែងផ្ទះទាំងនោះ ត្រូវបានកម្លាំងរបស់លោកចុះប្រមូលបានពីតាមបណ្ដាសួនច្បារនានា និងតាមដងផ្លូវ។ ជាពិសេស សួននៅសួនច្បារ «សម្ដេចក្រឡាហោម ស ខេង» ក្នុងក្រុងបាត់ដំបង ខណៈពួកគេភាគច្រើនកំពុងប្រមូលផ្ដុំគ្នា បង្កភាពអនាធិបតេយ្យនៅលើសួន និងនៅតាមដងផ្លូវពេលរាត្រី ។
លោកអធិការបានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះ មានប្រុស មានស្រី សរុបចំនួន៧២នាក់ ហើយក្នុងចំណោមនោះ មាន០៦នាក់មានផ្ទុកសារធាតុញៀ.នមានទាំងស្រីម្នាក់ផង ។ ដោយឡែកចំនួន០២នាក់ ត្រូវជាប់សង្ស័យពីបទល្មើសចែកចាយថ្នាំញៀន ព្រោះពួកគេត្រូវកម្លាំងជំនាញរកឃើញមានលាក់ទុកគ្រឿ.ងញៀ.នជាប់ខ្លួន ។

លោកបានបន្ថែមថា នៅពេលត្រូវឃាត់ខ្លួនជបទាំង០២នាក់ រកឃើញថ្នាំញៀនប្រភេទ Wy (យ៉ាម៉ា) ចំនួន២៤,៥គ្រាប់ និងថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន០៤កូនថង់។ នេះមិនមែនជាលើកទី១ ទេដែលកម្លាំងសមត្ថកិច្ចចុះប្រមូលក្រុមយុវជនប្រុសស្រីវង្វេងផ្ទះពេលយប់ ប្រមូលផ្ដុំគ្នានៅតាមសួនច្បារបង្កភាពអនាធិបតេយ្យ ប្រើប្រាស់គ្រឿងញៀន និងកា.ប់ចាក់គ្នានៅតាមសួនច្បារ និង តាមដងផ្ឡុវសសាធារណពេលយប់ ក្នុងគោលដៅទប់ស្កាត់អំពើហិង្សានានា និងបទល្មើសផ្សេង ដែលបង្កឡើងដោយក្រុមក្មេងទំនើងវង្វែងផ្ទះសម្បែងបែបនេះ ។ កម្លាំងសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបបោសសំអាតក្រុមនេះជាបន្តបន្ទាប់ ដើម្បីយកទៅដុះក្អែល ប៉ុន្តែក៏មានជនខ្លះត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ ក្រោយពេលរកឃើញមានជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។

បើតាមការផ្ដល់ចម្លើយកន្លងមក ក្រុមយុវជនវង្វេងផ្ទះទាំងនោះ ភាគច្រើនប្រព្រឹត្តបទល្មើសនៅពាក់កណ្ដាលអធ្រាត្រ ឬពេលរំលងអធ្រាត្រ ក្រោយចេញពីរាំសប្បាយតាមបណ្ដាក្លិបរាត្រីនានា នៅក្នុងក្រុងបាត់ដបង។ ពួកគេតែងប្រមូលផ្ដុំគ្នាសេពថ្នាំញៀ.ននៅតាមសួនច្បារ ហើយពេលខ្លះដេញកា.ប់គ្នា ឬប្រព្រឹត្តអំពើលួចឆក់ទៀតផង ដូច្នេះហើយទើបអាជ្ញាធរខេត្ត និងលោកស្នងការបញ្ជាឲ្យកម្លាំងជំនាញចុះបង្ក្រាបដើម្បីទប់ស្កាត់ ។

យ៉ាងណាក្ដី ចំពោះក្រុមវង្វេងផ្ទះចំនួន៧២នាក់ ដែលកម្លាំងអធិការក្រុងបាត់ដំបង ប្រមូលបានពីតាមសួនច្បារកណ្ដាលរាត្រី ខាងលើនេះ បើតាមលោក ពេជ្រ សារ៉ែន បានប្រាប់ថា ដោយយោងតាមគោលការណ៍របស់លោកស្នងការខេត្ត គឺចំពោះយុវជនដែលមិនជាប់ពាក់ព័ន្ធបទល្មើស យើងគ្រាន់តែធ្វើការអប់រំរួចឲ្យពួកគេត្រឡប់ទៅផ្ទះវិញទាំងយប់ រីឯយុវជនចំនួន០នាក់ មានស្រីម្នាក់ផង ដែលធ្វើតេស្ដរកឃើញមានសារធាតុញៀ.ន លោកស្នងការបានបញ្ជាឲ្យបញ្ជូនពួកគេទៅកាន់មណ្ឌលកែប្រែ នៅស្រុកបវេល ។

ដោយឡែក ចំពោះជនសង្ស័យចំនួន០២នាក់ទៀត ដែលជាប់សង្ស័យពីបទចែកចាយគ្រឿ.ងញៀ.ន ត្រូវលោកស្នងការបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ