ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ស្វែងរក​សប្បុរសជន ! ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​រង់ចាំ​តែ​ថ្ងៃ​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​គ្មាន​ទីពឹង​ម្នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​កំពុង​ស្វែងរក​សប្បុរសជន​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត ដែល​កំពុង​ដេក​ឈឺ​នៅ​ក្នុង​រោង​ប្រក់​តង់​ជិត​ប្រឡាយ …

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​គ្មាន​ទីពឹង​ម្នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​កំពុង​ស្វែងរក​សប្បុរសជន​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត ដែល​កំពុង​ដេក​ឈឺ​នៅ​ក្នុង​រោង​ប្រក់​តង់​ជិត​ប្រឡាយ​ទឹក​ស្អុយ​មួយ​កន្លែង​នៅ​ក្បែរផ្លូវ​បេតុង​ទួល​ពង្រ ស្ថិត​ក្នុងភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

បុរស​ចំណាស់​អនាថា​ដែល​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​នេះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ អាយុ​ប្រហែល​៧០​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ។

តាម​សំដី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ គេ​ឃើញ​បុរស​ជា​ជនអនាថា​ដើរ​រើស​អេ​ត​ចាយ និង​បាន​ស្នាក់​នៅ​តាម​ចេតិយ​នៅ​ក្នុង​វត្ត​ធម្ម​ត្រ័យ ស្ថិត​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ តែ​ក្រោយមក​គេ​បានឃើញ​ជនអនាថា​បាន​រើ​អីវ៉ាន់​ទៅ​ប្រក់​តង់​នៅ​លើ​គម្រប​លូ​ក្បែរផ្លូវ​បេតុង​ទួល​ពង្រ មើលទៅ​គួរ​ឲ្យ​សង្វេគ​ណាស់ ។ ហើយ​ជិត​មួ​យស​ប្ដា​ហ៍​នេះ បុរស​ខាងលើ​បាន​ធ្លាក់ខ្លួន​ឈឺ ដេក​នៅ​លើ​ដី​យ៉ាង​ដង្ហក់ រហូត​មក​ដល់​ម៉ោង​៩​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ បុរស​រូប​នោះ​ចេះ​តែ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទៅ​ៗ នៅ​ពេល​នោះ​អ្នក​ជិតខាង​ឃើញ​បាន​ទំនាក់​ទំ​នង់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​មក​មើល ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​ខាង​រថយន្ត​សង្គ្រោះ​នៅ​តាម​ពេទ្យ​មួយ​ចំនួន តែ​គ្មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ ឬ​គ្លីនិក​ណា​មក​ដឹក​បុរស​អនាថា​រូប​នោះ​យក​ទៅ​ព្យាបាល​ឡើយ ដោយ​ខាង​រថយន្ត​សង្គ្រោះ​បាន​ប្រាប់​ថា រវល់​ជាប់​ដឹក​អ្នកជំងឺ​ផ្សេង​ទៀត បើ​ដឹក​ជនអនាថា​បែប​នេះ​យក​ទៅ​ក៏​ពេទ្យ​មិន​ទទួល​មើល​ដែរ ។

ជនអនាថា​ខាងលើ​នេះ​មិន​មាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល គឺ​បាន​ត្រឹមតែ​ដេក​រង់ចាំ​នៅ​ថ្ងៃ​ស្លាប់​តែ​ប៉ុណ្ណោះ ។

ចំពោះ​បញ្ហា​នេះ​ដែរ​បងប្អូន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា គឺ​ផ្តោត​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ហាក់បីដូចជា​មិន​អើពើ​អ្វី​ទាំងអស់ សូ​ម្បី​តែ​មុង​កញ្ចាស់​មួយ​ក៏​មិន​ផ្តល់​ឲ្យ​គ្នា​ចង​សម្រាប់​ដេក​ផង គឺ​ទុក​ឲ្យ​បុរស​រូប​នោះ​ដេក​ហាលវាល​ឲ្យ​មុ​ស​ខាំ​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​តែ​ប៉ុណ្ណោះ ៕