ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី៩ សីហា ឆ្នាំ២០២២ នេះ មានករណីផ្ទុះអាវុធដែលបង្កឡើងដោយជនជាតិចិនបា.ញ់ស.ម្លា.ប់ជនជាតិចិនដូចគ្នាទ.ម្លា.ក់ពីក្នុងរថយន្តនៅចំណុចមុខសណ្ឋាគារ៥២០ ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ ។

តាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីកើតហេតុរួច គេបានឃើញរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស្ស័រ ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2BA-6111 បានបើករត់គេចខ្លួន ឆ្ពោះទៅផ្លូវជាតិលេខ៤ បន្ទាប់មក កម្លាំងមានសមត្ថកិច្ចបានល្បាតតាមមកដល់ចំណុចភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តមួយគ្រឿង បានរេចង្កូតមកខាងឆ្វេងដៃ ទិសដៅទៅភ្នំពេញបុកទៅនឹងបង្គោលភ្លើងទៅមុខលែងរួច ។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅក្នុងរថយន្តមានបុរសជនជាតិចិនចំនួន៤នាក់ ក្នុងនោះ បានស្លា.ប់
0២នាក់ និងរបួសធ្ងន់២នាក់ អាវុធខ្លីចំនួន១ដើម ម៉ាក CF ខ្នោះដៃ និងសម្ភារមួយចំនួនទៀត ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីបា.ញ់ស.ម្លា.ប់រួចទំលាក់សា.កស.ពចោលខាងមុខសណ្ឋា
គារ៥២០ រួចបើករថយន្តគេចខ្លួនបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានជនរងគ្រោះជាជនជាត់ចិនចំនួន០២នាក់បានស្លា.ប់នៅក្នុងរថយន្ត និងរងរបួសធ្ងន់ចំនួន០២នាក់ ។

ទោះបីយ៉ាងណា ពេលនេះ ជនសង្ស័យចំនួន0២នាក់ដែលកំពុងរងរបួស និងសា.ក.ស.ព២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីស្វែងរកមូលហេតុ និងបន្តនីតិវិធី ៕



ចែករំលែកព័តមាននេះ