ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ថែទាំ​កូន​របស់​អ្នក​ពេល​កើត​ជំងឺ​ផ្តាសាយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​កូន​របស់​អ្នក​ឈឺ​ជំងឺ​ផ្តាសាយ ឬ​មេរោគ​ផ្លូវដង្ហើម​ណាមួយ ថ្នាំ​ពី​វេជ្ជបញ្ជា​អាច​ជួយ​បាន ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវការ​ការ​ថែទាំ​នៅផ្ទះ​ដើម្បី​សម្រាល​រោគ​សញ្ញា​ផង​ដែរ ។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​ឪពុក​ម្តាយ​ត្រូវធ្វើ នៅ​ពេល​កូន​របស់​អ្នក​ឈឺ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​កូន​របស់​អ្នក​ឈឺ​ជំងឺ​ផ្តាសាយ ឬ​មេរោគ​ផ្លូវដង្ហើម​ណាមួយ ថ្នាំ​ពី​វេជ្ជបញ្ជា​អាច​ជួយ​បាន ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវការ​ការ​ថែទាំ​នៅផ្ទះ​ដើម្បី​សម្រាល​រោគ​សញ្ញា​ផង​ដែរ ។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​ឪពុក​ម្តាយ​ត្រូវធ្វើ នៅ​ពេល​កូន​របស់​អ្នក​ឈឺ ៖

១. ជំងឺ​ផ្តាសាយ ឬ​ជំងឺ​គ្រុនផ្តាសាយ​ធំ ៖ ជាដំបូង​ត្រូវ​ប្រាកដ​ថា អ្នកដឹង​ពី​របៀប​បែងចែក​ជំងឺ​ផ្តាសាយ​ធម្មតា​ពី​ជំងឺ​គ្រុនផ្តាសាយ​ធំ ពីព្រោះ​កុមារ​ដែល​មាន​ជំងឺ​ផ្តាសាយធំ​ប្រហែលជា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ។ យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​បានឱ្យ​ដឹង​ថា ជំងឺ​ផ្តាសាយ និង​ជំងឺ​គ្រុនផ្តាសាយ​ធំ គឺ​មានការ​ឆ្លង​ខ្លាំង ។ ជំងឺ​គ្រុនផ្តាសាយ​ធំ អាច​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​មាន​ផលវិបាក​គំរាមកំហែង​ដល់​អាយុជីវិត មិន​ដូច​ជំងឺ​ផ្តាសាយ​ធម្មតា​ទេ ។ ជំងឺ​គ្រុនផ្តាសាយ​ជា​ធម្មតា​កើតឡើង​ភ្លាម​ៗ ហើយ​អាច​រួម​បញ្ចូល​រោគ​សញ្ញា​ដូច​ជា ៖ គ្រុន ឈឺក្បាល​អស់កម្លាំង (​អាច​ខ្លាំង​) ក្អក​ស្ងួត ឈឺ​ក ហៀរ​សំបោរ ឈឺ​សាច់ដុំ ឬ​រាង​កាយ រាគ និង​ក្អួត ។

២. ពេល​ណា​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត ៖ ប្រសិនបើ​អ្នក​សង្ស័យ​ថា កូន​របស់​អ្នកមាន​ជំងឺ​គ្រុនផ្តាសាយ​ធំ ចូរ​ស្វែងរក​ការ​ព្យាបាល​ក្នុង​រយៈពេល ៤៨ ម៉ោង​ដំបូង ដើម្បី​ទទួល​ថ្នាំ​ប្រឆាំង​មេរោគ ។ ទោះបីជា​អ្នក​មិន​សង្ស័យ​ថា មាន​គ្រុនផ្តាសាយ​ក៏​ដោយ សូម​ទាក់ទង​វេជ្ជបណ្ឌិត​របស់​អ្នក​ភ្លាម​ៗ ប្រសិនបើ​កូន​របស់​អ្នកមាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្តៅ​ខ្លាំង ៣៨ អង្សារ​សេ ឬ​អូស​បន្លាយ (​បី​ថ្ងៃ ឬ​ច្រើន​ថ្ងៃ​) ឬ​គ្រុនក្តៅ​ណាមួយ​ចំពោះ​ទារក​អាយុ​ក្រោម ៣ ខែ​, ដកដង្ហើម​លឿន ឬ​ពិបាក​ដកដង្ហើម​, ពណ៌​ស្បែក​ពណ៌​ខៀវ ឬ​ស្លេក​, ទទួលទាន​សារធាតុ​រាវ​មិន​គ្រប់គ្រាន់ (​បង្ហាញ​សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​), ការ​ផ្លាស់​ប្តូរ​ស្ថានភាព​ផ្លូវចិត្ត ដូច​ជា​មិន​ភ្ញាក់​ពី​ដំណេក ឬ​មិន​ទាក់ទង​គ្នា ឬ​ឆាប់​ខឹង​, ការ​ប្រកាច់​, រោគ​សញ្ញា​ដូច​ជា​ជំងឺ​គ្រុនផ្តាសាយ​ដែល​ធូរស្រាល ប៉ុន្តែ​បន្ទាប់​មក​វិល​មក​វិញ​ដោយ​គ្រុនក្តៅ និង​ក្អក​កាន់តែ​ខ្លាំង និង​កាន់តែ​អាក្រក់​ទៅ​ៗ ។

៣. ការ​ថែទាំ​កូន​ដោយ​ភាព​កក់ក្តៅ ៖ ប្រសិនបើ​អ្នក​កំពុង​ថែទាំ​កូន​ឈឺ​នៅផ្ទះ សូម​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក មុន​នឹង​ផ្តល់​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា ។ ថ្នាំ​ខ្លះ​មាន​គ្រឿងផ្សំ​ដែល​មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​កុមារ ហើយ​ផ្សេង​ទៀត​ប្រហែលជា​មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​រោគ​សញ្ញា​ដែល​កូន​របស់​អ្នកមាន​នោះ​ទេ ហើយ​ភាគច្រើន​មិន​គួរ​ផ្តល់​ឱ្យ​កុមារ​ដែល​មាន​អាយុ​ក្រោម ២ ឆ្នាំ​នោះ​ទេ ។ ត្រូវធ្វើ​ឱ្យ​កូន​របស់​អ្នកមាន​ផាសុកភាព និង​ឱ្យ​ពួក​គេ​គេង​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​, ពិនិត្យ​មើល​កូន​ឱ្យ​បាន​ញឹកញាប់​, ទុក​ទឹក​នៅ​ក្បែរ​កូន ដើម្បី​ឱ្យ​ពួក​គេ​ផឹក​ឱ្យ​បាន​ញឹកញាប់​, ស្ទើរតែ​គ្រប់​កុមារ​ឈឺ​ត្រូវការ​សម្រាក​ឱ្យ​បាន​ច្រើន និង​ផឹកទឹក​ច្រើន ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ៥ ខែកញ្ញា ឆ្មាំ ២០២២ ចំពោះ​កម្មវិធី​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ជា​រៀងរាល់ថ្ងៃ ។ ការ​ចុះ​ឈ្មោះ​បុត្រ​ធីតា​នៅ​សាលារៀន​យើងខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ដើម្បី​ប្តូរ​យក​សម្ភារ ឬ​ទូទាត់​ជាមួយ និង​សេ​វាស​ផ្សេង​ៗ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។