ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលកធាតុអាកាស​ត្រជាក់​ខ្លាំង​នៅ​អឺរ៉ុប​ស្លា.ប់​60​នាក់​ហើយ

7 ឆ្នាំ មុន

រលកធាតុអាកាស​ត្រជាក់​ខ្លាំង​នៅ​បន្ត​ក្នុង​ទ្វីបអឺរ៉ុប​ជាមួយ​មនុស្ស​ស្លា.ប់​ថ្មី​៧​នាក់​ទៀត​នៅ​តំបន់​បាល់​កង់ ៦​នាក់​នៅ​ប៉ូ​ឡូញ និង​ច្រើន​នាក់​នៅ​រូ​ម៉ា​នី​ធ្វើ​ឱ្យ​តុល្យការ​សរុប​នៃ​អ្នក​ស្លា.ប់​ឡើង​ដល់​ប្រមាណ​ជា​៦០​នាក់​ហើយ ។

រលកធាតុអាកាស​ត្រជាក់​ខ្លាំង​នៅ​បន្ត​ក្នុង​ទ្វីបអឺរ៉ុប​ជាមួយ​មនុស្ស​ស្លាប់​ថ្មី​៧​នាក់​ទៀត​នៅ​តំបន់​បាល់​កង់ ៦​នាក់​នៅ​ប៉ូ​ឡូញ និង​ច្រើន​នាក់​នៅ​រូ​ម៉ា​នី​ធ្វើ​ឱ្យ​តុល្យការ​សរុប​នៃ​អ្នក​ស្លាប់​ឡើង​ដល់​ប្រមាណ​ជា​៦០​នាក់​ហើយ ។

នៅ​ប៉ូ​ឡូញ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ មនុស្ស​៦​នាក់​ទៀត​ស្លាប់​កាលពី​ថ្ងៃ​ទី​៩ មក​រា ខណៈ​សីតុណ្ហភាព​ធ្លាក់​ក្រោម​២០​អង្សា​សេ​ក្រោម​សូន្យ​ក្នុង​តំបន់​មួយ​ចំនួន ។

នៅ​រ៉ូ​ម៉ា​នី​ក្រសួងសុខាភិបាល​ផ្តល់​តួលេខ​ផ្លូវការ​ពី​មនុស្ស​ស្លាប់​៦​នាក់ ។ ប្រទេស​រូ​ម៉ា​នី​ទាំងមូល​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​អាកាសធាតុ​ត្រជាក់​កាលពី​ថ្ងៃ​ទី​១០ មក​រា ។ សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​៣២​អង្សា​សេ​ក្រោម​សូន្យ​នៅ​ភាគ​កណ្តាល​ប្រទេស ហើយ​ការ​ត្រជាក់​ខ្លាំង​ញ៉ាំង​ឱ្យ​បិទទ្វារ​សាលារៀន​នៅ​ទីក្រុង​ប៊ុ​យ​ការេ​ស្ត និង​នៅ​ខេត្ត CONSTANTA ភាគ​អាគ្នេយ៍ ។

នៅ​ស្លូ​វ៉ា​គី មនុស្ស​៤​នាក់​ស្លាប់​ចាប់តាំងពី​ថ្ងៃ​ទី​៦ មក​រា មក ដោយ​ត្រជាក់​ខ្លាំង ។ នៅ​តំបន់​បាល់​កង់ មនុស្ស​៧​នាក់​ត្រូវ​បាន​រាយការណ៍​ថា ស្លាប់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ គឺ​នៅ​ស៊ែរ​ប៊ី​មាន​មនុស្ស​ស្លាប់​៣​នាក់ ម៉ា​សេ​ដូ​នី​៣​នាក់ និង​អាល់​បា​នី​ម្នាក់ ។

ការ​ធ្វើ​នាវាចរណ៍​កាត់​ទន្លេ DANUBE ត្រូវ​ផ្អាក​កាលពី​ថ្ងៃ​ទី​១០ មក​រា រហូត​ដល់​មាន​បទបញ្ជា​ថ្មី ព្រោះតែ​ផ្ទាំង​ទឹកកក​កើត​ក្នុង​ទន្លេ​នេះ ។ ចំណែក​បណ្តា​កំពង់​ផែ​ជាប់​សមុទ្រ​ខ្មៅ ក៏​ត្រូវ​បិទ​ដែរ​កាលពី​ថ្ងៃ​ទី​១០ មក​រា ព្រោះ​ខ្យល់​ខ្លាំង ៕