ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​មាន​ព័ត៌មាន​នានា​ដែល​អាច​ប៉ះពាល់​ដល់​លោក​ត្រាំ

7 ឆ្នាំ មុន

យោង​តាម​ទូរទស្សន៍​អា​មេ​រិ​ក CNN ថា បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​ស៊ើបការណ៍​អា​មេ​រិ​កបាន​រាយការណ៍​ដល់​លោក​ដូ​ណា​ល់ ត្រាំ ក្នុង​របាយការណ៍​សម្ងាត់​មួយ​ថា បណ្តា​ភ្នាក់ងារ​របស់​វិមាន​ក្រឹម​ឡាំង​មាន​ក្នុង​ដៃ​បណ្តា​ព័ត៌

យោង​តាម​ទូរទស្សន៍​អា​មេ​រិ​ក CNN ថា បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​ស៊ើបការណ៍​អា​មេ​រិ​កបាន​រាយការណ៍​ដល់​លោក​ដូ​ណា​ល់ ត្រាំ ក្នុង​របាយការណ៍​សម្ងាត់​មួយ​ថា បណ្តា​ភ្នាក់ងារ​របស់​វិមាន​ក្រឹម​ឡាំង​មាន​ក្នុង​ដៃ​បណ្តា​ព័ត៌មាន​ផ្ទាល់ខ្លួន​និង​ហិរញ្ញវត្ថុ​របស់​លោក​ត្រាំ​ដែល​អាច​បង្ខូច​កិត្យានុភាព​របស់​លោក ។

CNN អះអាង​ថា ពេល​ដែល​បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​ស៊ើបការណ៍​បង្ហាញ​ជូន​លោក​កាលពី​ថ្ងៃ​ទី​៧ មក​រា នូវ​របាយការណ៍​សម្ងាត់​ពី​ការ​លូកដៃ​របស់​រុ​ស្ស៊ី​ចូល​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី អ្នក​ទទួលខុសត្រូវ​ទាំងនោះ​បាន​ជម្រាប​លោក​ត្រាំ​ថា បណ្តា​ភ្នាក់ងារ​វិមាន​ក្រឹម​ឡាំង​មាន​ព័ត៌មាន​នានា​ពី​រឿង​ផ្ទាល់ខ្លួន​និង​ហិរញ្ញវត្ថុ​របស់​លោក​ត្រាំ​ដែល​អាច​ប៉ះពាល់​លោក ។ របាយការណ៍​មាន​២​ទំព័រ​នោះ​ត្រូវ​បាន​ប្រគល់​ដំណាលគ្នា​ដល់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក​ត្រាំ ។

ការ​អះអាង​បែប​នេះ​បាន​មក​ពី​អតីត​ភ្នាក់ងារ​អង់គ្លេស​ម្នាក់​ដែល​គេ​យល់​ថា​អាច​គួរ​ឱ្យ​ជឿ​ព្រោះតែ​គេ​មាន​បណ្តាញ​ច្រើន​ទាក់ទង​នៅ​ទូ​ទាំង​អឺរ៉ុប ។

ការ​បញ្ចេញ​របាយការណ៍​នេះ​ធ្វើ​ឡើង​ខណៈ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​សុន្ទរកថា​ចុង​ក្រោយ​ជា​សុន្ទរកថា​លាចាក​សេត​វិមាន​នៅ​ឯ​ទីក្រុង​ស៊ី​កា​ហ្គោ​នា​ថ្ងៃ​ទី​១០ មក​រា និង​ខណៈ​លោក​ត្រាំ​ត្រៀម​ចូល​កាន់​សេត​វិមាន ។ សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​លាតត្រដាង​សំណុំរឿង​ពុះកញ្ជ្រោល​នោះ​ដែល​បច្ចុប្បន្ន​ពុំ​មានការ​ផ្ទៀងផ្ទាត់ តែ​អាច​ប៉ះពាល់​ខ្លាំង​ដល់​កិត្យានុភាព​របស់​អនាគត​ប្រធានាធិបតី​អា​មេ​រិ​ក ។ CNN ជា​អ្នករាយការណ៍​រឿង​នេះ​មុនគេ​តាំងពី​ដើម​រសៀល​ថ្ងៃ​ទី​១០ មក​រា ដោយ​យោង​តាម​ប្រភព​អនាមិក ។

ដោយ​ជា​សំណុំរឿង​សម្ងាត់​បំផុត​វា​ត្រូវ​បាន​ផ្តល់​ឱ្យ​តែ​មនុស្ស​១០​នាក់​ក្នុង​នោះ​មាន​លោក​អូ​បា​ម៉ា និង​លោក​ត្រាំ កាលពី​ស​ប្តា​ហ៍​មុន ៕