ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ទៅ​លេង​ក្រៅប្រទេស​ ហុងកុង​ជា​គោលដៅ​ដ៏​ល្អ​បំផុត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហុងកុង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​របស់​ពិភពលោក​ដែល​ស្ថិត​នៅ​លើ​ដែន​កោះ​មួយ​។ នៅ​ក្នុង​ឆ្នាំ​២០១៦ ទីក្រុង​មួយ​នេះ បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​ចំនួន​៤២,៨​លាន​នាក់ ។

រាជធានី​ភ្នំពេញ ៖ ហុងកុង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​របស់​ពិភពលោក​ដែល​ស្ថិត​នៅ​លើ​ដែន​កោះ​មួយ​។ នៅ​ក្នុង​ឆ្នាំ​២០១៦ ទីក្រុង​មួយ​នេះ បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​ចំនួន​៤២,៨​លាន​នាក់ ។

ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ទីក្រុង​គុ​ជ​នៅ​អាស៊ី​មួយ​នេះ ពិតជា​មាន​អារម្មណ៍​រំភើប​តាម​រយៈ​ការ​មើលឃើញ​ពី​ការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និង​តំបន់​ទេសចរណ៍​សម្បូរ​បែប​ជា​ច្រើន​។ ការ​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​ទីក្រុង​នេះ បើ​អ្នកដំណើរ​ទិញ​កញ្ចប់​សេវាកម្ម​របស់​ទីភ្នាក់ងារ​ទេសចរណ៍ វា​មិនជា​បញ្ហា​ចោទ​ទេ តែបើ​ចង់​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ ចង់​សន្សំ​សំចៃ និង​ចង់​មាន​ពេលវេលា​សម្រាប់​គ្រួសារ និង​ខ្លួនឯង វា​អាច​នឹង​មានការ​ពិបាក​បន្ដិចបន្តួច​ដែល​គួរ​ឈ្វេងយល់​នូវ​ចំណុច​មួយ​ចំនួន និង​គោលដៅ​ដែល​ត្រូវ​ទៅ​កម្សាន្ដ ។

លោក Josh Williams នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Dragon ជា​ក្រុមហ៊ុន​តែ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ដែល​មាន​ជើងហោះហើរ​ជាង​២០០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ព្រមទាំង​មាន​ជើងហោះហើរ​ត្រង់​ចំនួន​២​ជើង​រៀងរាល់ថ្ងៃ​ពី​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំ​ព​ញ ទៅ​ហុងកុង និង​១​ជើង​រៀងរាល់ថ្ងៃ​ពី​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ទីក្រុង​ហុងកុង​ពិតជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​នៅ​អាស៊ី ប្រសិនបើ​ភ្ញៀវ​ទេសចរ​ចង់ទៅ​ទស្សនា​កម្សាន្ដ​នៅ​ក្រៅប្រទេស ព្រោះថា ទាំង​ការ​ចំណាយ​លើ​សណ្ឋាគារ អាហារ និង​ការ​ធ្វើ​ដំណើរ​នានា គឺ​មាន​តម្លៃ​សមរម្យ និង​ងាយស្រួល បើ​ធៀប​នឹង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នានា​នៅ​អាស៊ី ។

លោក Josh Williams បាន​និយាយ​ថា ៖ « តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Dragon សំបុត្រ​យន្ដហោះ​ទៅ​មក​ពី​ភ្នំពេញ​-​ហុងកុង មាន​តម្លៃ​ប្រហែល​២៦៥​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​សម្រាប់​កៅអី​ធម្មតា (Economy Class) និង​ប្រហែល​៧៦៥​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កៅអី​ថ្នាក់​ធុរកិច្ច (Business Class) អាស្រ័យ​ទៅ​តាម​រដូវ​កាល និង​ការ Booking សំបុត្រ​យន្ដហោះ​។ ជាមួយ​គ្នា​នេះ អ្នកដំណើរ​គ្រាន់តែ​ចំណាយពេល​ជាង​២​ម៉ោង​នៅ​លើ​យន្ដហោះ​ដ៏​ទំនើប ប្រកបដោយ​ផាសុកភាព និង​ទំនុកចិត្ត​ខ្ពស់ នោះ​លោក​អ្នក​នឹង​ទៅ​ដល់ទី​ក្រុង​ដ៏​ប្រណីត​មួយ​ដែល​ស្ថិត​នៅ​លើ​ដែន​កោះ​សម្បូរ​ទៅ​ដោយ​អគារ​ពាណិជ្ជកម្ម​ខ្ពស់​ៗ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​នៅ​លើ​ពិភពលោក​»​។

ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ទីក្រុង​ហុងកុង នៅ​ពេល​ទៅ​ដល់​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ភ្លាម ជម្រើស​ដំបូង​នោះ​គួរតែ​ស្វែងរក​ទិញ​កាត Octopus ហើយ​បញ្ចូល​ទឹកប្រាក់​ទៅ​តាម​ចំនួន​ដែល​យើង​ចង់បាន​សម្រាប់​ចាយវាយ និង​ធ្វើ​ដំណើរ ។ Octopus  Card នេះ អ្នកដំណើរ​ក៏​អាច​ទិញ​នៅ​បណ្ដា​ស្ថានីយ​រថភ្លើង​ផង​ដែរ ហើយ​ប្រ​សិន​ចង់​បញ្ចូល​លុយ​បន្ថែម គឺ​អាច​បញ្ចូល​នៅ​តាម​បណ្ដា​ស្ថានីយ​រថភ្លើង និង​ហាង 7-ELEVEN ទាំងអស់​នៅ​ហុងកុង ។ កាត​នេះ​យើង​អាច​ដូរ​យក​លុយ​វិញ​នៅ​ពេល​ចប់​ដំណើរ​កម្សាន្ដ ។ អត្ថប្រយោជន៍​នៃ​កាត​នេះ គឺ​ងាយស្រួល​បំផុត​សម្រាប់​ជិះ​រថភ្លើង ជិះ​រថយន្ដក្រុង និង​ទិញ​ទំនិញ​តាម​ផ្សារ​ទំនើប​ជាដើម​។ និយាយ​រួម​មាន Octopus  Card  ដូច​យើង​មាន​គណនេយ្យករ​ដ៏​ឆ្លាត​វៃ​តាម​ខ្លួន​អីចឹង​ដែរ ។

ទីក្រុង​ហុងកុង​មាន​តំបន់​ទេសចរណ៍​អស្ចារ្យ​ជា​ច្រើន​កន្លែង តែ​តំបន់​ដែល​ទាក់ទាញ​បំផុត​នោះ​មាន​ដូច​ជា ការ​ជិះ​កន្ត្រក​ខ្សែកាប (Cable Car) កាត់​សមុទ្រ និង​ឡើង​កំពូលភ្នំ​មើល​ទេសភាព​នៃ​ទីក្រុង​ហុងកុង ឆ្ពោះទៅ​តំបន់ Gnong Ping 360 ស្ថិត​នៅ​កោះ Lantau ដើម្បី​ទស្សនា​រមណី​ដ្ឋា​ន​វប្បធម៌ ដែល​មាន​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ធ្វើ​ពី​សំរឹទ្ធិ​ស្ថិត​នៅ​លើ​កំពូលភ្នំ និង​ជាទី​ឋាន​ស័ក្ដិសិទ្ធិ​សម្រាប់​ពុទ្ធសាសនិក​គោរព​បូជា ។ ការ​ជិះ​រថភ្លើង The Peak Tram ឡើង​ទៅ​កំពូលភ្នំ​ដ៏​ខ្ពស់ និង​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត​នៅ​កោះ​ហុងកុង ដើម្បី​ទស្សនា​ទិដ្ឋភាព​ទីក្រុង​ហុងកុង​ទាំងមូល​ពី​អគារ Peak Tower ដែល​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​១​ថ្ងៃ​ៗ​បាន​ទៅ​ដល់​ក្នុង​តម្លៃ​ត្រឹមតែ​២៤​ដុល្លារ​ហុងកុង ឬ​ស្មើនឹង​ជាង​៣​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ ការ​ទៅ​ទស្សនា​នៅ​ទីនោះ លោក​អ្នកមាន​ជម្រើស​២​ទៀត បើសិន​មិន​ចង់​ឈរ​តម្រង់​ជួរ​រង់ចាំ​យូរ គឺ​ជិះ​រថយន្ដក្រុង​ក្នុង​តម្លៃ​១២​ដុល្លារ​ហុងកុង ស្មើនឹង​ប្រមាណ​១,៥​ដុល្លារ​អា​មេ​រិ​ក ឬ​ជិះ​តាក់ស៊ី​ក៏​បាន តែ​តម្លៃ​អាច​ថ្លៃ​ជាង​បន្ដិច ។ សម្រាប់​ក្រុម​គ្រួសារ​ដែល​មានកូន​តូច​ៗ​គួរ​ទៅ​ទស្សនា​រមណី​ដ្ឋា​ន Ocean Park និង Hong Kong Disneyland ជាដើម ។

ដោយឡែក ប្រសិនបើ​ចង់​ជិះ​រថយន្ដក្រុង ដើម្បី​ទស្សនា​ទេសភាព និង​ភូមិសាស្ត្រ​ទីក្រុង​ហុងកុង​ទាំងមូល​វិញ រថយន្ដក្រុង Big Bus Hong Kong ជា​ជម្រើស​ល្អ​បំផុត ដែល​នាំ​លោក​អ្នក​មើលឃើញ​នូវ​សំណង់​អគារ​ខ្ពស់​ស្កឹមស្កៃ​ចម្រុះ​ច​នា​ប​ថ តំបន់ឆ្នេរ​សមុទ្រ និង​រមណី​ដ្ឋា​ន​ទេសចរណ៍​ជា​ច្រើន ។ ក្រៅពី​នេះ លោក​អ្នក​អាច​ទស្សនា និង​ស្ដាប់​ចង្វាក់ភ្លេង​អម​ដោយ​ការ​បញ្ចេញ​ពន្លឺភ្លើង​ចម្រុះ​ពណ៌​នៃ​អគារ​ពាណិជ្ជកម្ម​នៅ​រៀង​រាល់​ម៉ោង​៨​យប់ តាម​រយៈ​ការ​ហៅ​ឈ្មោះ​អគារ​ទាំងនោះ​ពី​ត្រើយម្ខាង​នៃ​វិ​ថី​តារា (Avenue of Star) ឬ Harbour City ក្នុង​តំបន់ Tsim Sha Tsui ដែល​ជា​តំបន់​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្រៃ​លែង ក៏​ដូច​ជា​ការ​ជិះ​នាវា​កម្សាន្ដ ឬ​ក៏​ដើរ​ទិញ​ទំនិញ​តាម​បណ្ដោយ​ផ្លូវ Lady Street ស្ថិត​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង Mong Kok និង​តាម​បណ្ដោយ​ផ្លូវ Nathan ក្នុង​តំបន់ Tsim Sha Tsui នៅ​កោះ​Kowloon ជាដើម ៕