ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ថា កូនស្រី​ស្និទ្ធស្នាល​ជាមួយ​បុរស​រូប​នោះ​ម្ល៉េះ លុះ​ជជីក​សួរ​បែកធ្លាយ​៤​លើក​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​ល្បួង​ក្មេង​ស្រី​ទើប​អាយុ​១០​ឆ្នាំ​ម្នាក់​នាំ​ទៅ​រំ​លោ​.​ភ​សេពសន្ថវៈ​បាន​សម្រេច​ជា​បន្តបន្ទាប់​រហូត​៤​លើក ដោយ​ជា​ថ្នូរ​នឹង​ប្រាក់​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ហើយ​ក្រោយមក​រឿង​នេះ​ក៏​បាន​បែកធ្លាយ​ដឹង​ដល់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ធ្វើ​សកម្មភាព​ល្បួង​ក្មេង​ស្រី​ទើប​អាយុ​១០​ឆ្នាំ​ម្នាក់​នាំ​ទៅ​រំ​លោ​.​ភ​សេពសន្ថវៈ​បាន​សម្រេច​ជា​បន្តបន្ទាប់​រហូត​៤​លើក ដោយ​ជា​ថ្នូរ​នឹង​ប្រាក់​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ហើយ​ក្រោយមក​រឿង​នេះ​ក៏​បាន​បែកធ្លាយ​ដឹង​ដល់​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ រួច​ក៏​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​បុរស​រូប​នោះ​មក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ ហេតុការណ៍​នេះ បាន​ឡើងជា​លើក​ចុង​ក្រោយ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ដី​វាល​ជិត​វត្ត​អង្គ​កំពង់​ថ្មកែវ ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ប្រទះ​ឡា​ង ទណ្ឌកំ​បូល រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​សង្ស័យ​ខាងលើ​នេះ មានឈ្មោះ ម៉​ម ស្រស់ អាយុ​៥៣​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​កើតហេតុ​ខាងលើ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​ទើប​១០​ឆ្នាំ​តែ​ប៉ុណ្ណោះ ។

បើ​តាម​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​លួងលោម​ក្មេង​ស្រី​ឲ្យ​ជិះ​ម៉ូតូ​ជាមួយ​ខ្លួន រួច​បាន​ឌុ​ប​នាំ​ទៅ​កន្លែង​ស្ងាត់ ហើយ​ក៏​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ចំនួន​៤​ដង​តែ​ម្តង ។ លុះ​ក្រោយ​ពេល​សម្រេច បុរស​រូប​នេះ​ក៏​បាន​ឲ្យ​ប្រាក់​ទៅ​ក្មេង​ស្រី​រង​គ្រោះ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​យក​រឿង​នោះ​ទៅ​ប្រាប់​ឪពុក​ម្ដាយ​។ ប៉ុន្តែ​ចុង​ក្រោយ ដោយ​មានការ​ងឿងឆ្ងល់ ព្រោះ​ឃើញ​កូន​ជិះ​ម៉ូតូ និង​ស្និទ្ធស្នាល​ជាមួយ​ជនសង្ស័យ​ពេក ឪពុក​ម្ដាយ​ក៏​បាន​ជជីក​សួរ រហូត​បែកធ្លាយ​រឿង​ដែល​កើតឡើង ទើប​ឪពុក​ម្ដាយ​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​ជន​នេះ​តែ​ម្ដង​។

នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​កំ​បូល ខណៈនោះ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ល្បួង​ក្មេង​ស្រី​រូប​នោះ​ទៅ​រំ​លោ​.​ភ​សេពសន្ថវៈ​បាន​សម្រេច​ចំនួន​៤​លើក​ពិតមែន​»​។ ដោយ​ក្នុង​នោះ លើក​ទី​១ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ ចំណុច​ដី​ទួល​ក្រោយ​ផ្ទះ លើក​ទី​២ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ចំណុច​វាលស្រែ​ក្បែរ​ភូមិ​, លើក​ទី​៣ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​បឹង​ឈូក​ជិត​វត្ត​អង្គ​កំពង់​ថ្មកែវ ។ ទាំង​៣​លើក​នេះ ក្មេង​ស្រី​អត់​បាន​ប្រាប់​ឲ្យ​ឪពុក​ម្ដាយ​ដឹង​ទេ លុះ​លើក​ទី​៤ ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​០៤ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​បឹង​ឈូក​ជិត​វត្ត​អង្គ​កំពង់​ថ្មកែវ​ដដែល​នោះ ទើប​ប្រាប់​ឲ្យ​ឪពុក​ម្ដាយ​ដឹង រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​តែ​ម្ដង​»​។

ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​បន្ថែម​ទៀត​ថា »​នៅ​លើក​ទី​៤​នោះ ខណៈ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​អង្គុយ​លេង​នៅ​ក្នុងផ្ទះ​ម្នាក់ឯង ខ្លួន​ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​វាលស្រែ ដោយ​ប្រាប់​នាង​ថា ទៅ​ប្ដូរ​ស្បៃ​មង​ដាក់​ត្រី ។ ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​យល់ព្រម ហើយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ខ្លួន លុះ​ពេល​ទៅ​ដល់​ចំណុច​ជិត​វត្ត​អង្គ​កំពង់​ថ្មកែវ ស្ថិត​ក្នុងភូមិ​អង្គ មាន​សភាព​ស្ងាត់ ខ្លួន​ក៏​បាន​ឈប់​ម៉ូតូ​នៅ​ដី​វាល រួច​បាន​ចាប់​រុញ​ក្មេង​ស្រី​រង​គ្រោះ​ផ្ដួល​ទៅ​លើ​ដី​ទួល ហើយ​ធ្វើ​សកម្មភាព​រហូត​បាន​សម្រេច​។ បន្ទាប់​មក​បាន​ប្រាប់​កុំ​ឲ្យ​ក្មេង​ស្រី​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​សោះ ហើយ​បាន​ដក​លុយ​ពី​ហោប៉ៅ​ចំនួន​២​ពាន់​រៀល និង​ក្រវិល​កំប៉ុង​ស្រា​បៀរ​ដែល​មាន​រង្វាន់​១ ទៅ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ រួច​ឌុ​ប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

បើ​តាម​នគរបាល​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពេល​ត្រឡប់​ដល់​ផ្ទះ​វិញ ដោយ​មានការ​ងឿងឆ្ងល់ ដោយ​​ឃើញ​កូនស្រី​ជិះ​ម៉ូតូ និង​ស្និទ្ធស្នាល​ជាមួយ​ជនសង្ស័យ ឪពុក​ម្ដាយ​ក៏​បាន​ជជីក​សួរ​រហូត​បែកធ្លាយ​រឿង​ដែល​កើតឡើង ទើប​ឪពុក​ម្ដាយ​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ឃាត់ខ្លួន​ជន​នេះ​តែ​ម្ដង​។ បន្ទាប់​ពី​សួរ​ចម្លើយ​ទទួល​បានការ​សារភាព និង​កសាង​សំណុំរឿង​សព្វគ្រប់​ហើយ កម្លាំង​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ