ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា អា​មេ​រិ​ក​ជា​អ្នក​បង្កើត​ភាព​តានតឹង​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់

1 ឆ្នាំ មុន

ចិន ៖ ក្រសួងការពារជាតិ​ចិន នៅ​ថ្ងៃ​ចន្ទ ទី ៨ សីហា​នេះ បានការ​ពារ​ការ​ផ្អាក​កិច្ចចរចារ​ផ្នែក​យោធា​

ចិន ៖ ក្រសួងការពារជាតិ​ចិន នៅ​ថ្ងៃ​ចន្ទ ទី ៨ សីហា​នេះ បានការ​ពារ​ការ​ផ្អាក​កិច្ចចរចារ​ផ្នែក​យោធា​ជាមួយនឹង​សហរដ្ឋអាមេរិក​ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រ​ធា​សភា​អា​មេ​រិ​ក ដោយ​ទីក្រុង​ប៉េ​កាំ​ង​ព្រមាន​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​ត្រូវ​តែ​ទទួលខុសត្រូវ​លើ​ផលវិបាក​ធ្ងន់ធ្ងរ​។

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi បាន​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​បាន​ធ្វើ​សមយុទ្ធ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​តៃវ៉ាន់ ព្រមទាំង​ដាក់​ទណ្ឌកម្ម​លើ​លោកស្រី Pelosi និង​គ្រួសារ​របស់​គាត់​ទៀត​ផង​។

«​ស្ថានភាព​តានតឹង​នា​ពេល​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ត្រូវ​បាន​បង្ក និង​បង្កើត​ឡើង​ទាំងស្រុង​ដោយ​ភាគី​អា​មេ​រិ​ក ហើយ​អា​មេ​រិ​ក​ត្រូវ​តែ​ទទួលខុសត្រូវ​ទាំងស្រុង​សម្រាប់​រឿង​នេះ​»​។ នេះ​ជា​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន Wu Qian​។

លោក​ថ្លែង​ថា «​ចំណុច​ដ៏​សំខាន់​បំផុត​មិន​អាច​បំបែក​បាន​នោះ​ទេ ហើយ​ការ​ទំនាក់ទំនង​គ្នា​ទាមទារ​ភាព​ស្មោះត្រង់​»។

ចិន​បាន​លុប​ចោល​កិច្ច​ពិភាក្សា​ផ្លូវការ​សំខាន់​ៗ​ជា​ច្រើន​ជាមួយនឹង​អា​មេ​រិ​ក​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ខណៈ​ដែល​ប្រធាន​សភា​អា​មេ​រិ​ក​ចាក​ចេញពី​តំបន់​។

មន្ទីរ​បញ្ចា​កោណ ក្រសួងការបរទេស និង​មន្ត្រី​សេត​វិមាន​អា​មេ​រិ​កបាន​ថ្កោលទោស​ចំណាត់ការ​របស់​ចិន ដោយ​ហៅ​វា​ថា​ជា​ប្រតិកម្ម​ហួសហេតុ​ដែល​គ្មាន​ការ​ទទួលខុសត្រូវ​។

អ្នកការទូត និង​ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ការ​កាត់​ផ្តាច់​នាក់​ទំនង​មួយ​ចំនួន​របស់​ចិន​ជាមួយ​យោធា​អា​មេ​រិ​ក បង្កើន​ហានិភ័យ​លើ​កោះ​តៃវ៉ាន់​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ