ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF U16 ៖ កម្ពុជា​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន ស៊ីសង​លើ​លទ្ធផល​នៅ​ល្ងាច​នេះ

1 ឆ្នាំ មុន

ឥណ្ឌូ​ណេ​ស៊ី ៖ គិត​រហូត​មក​ទល់​ពេល​នេះ នៅ​ក្នុង​ពានរង្វាន់​ជើងឯក​អាយុ​ក្រោម​១៩​ឆ្នាំ ប្រចាំ​តំបន់​

ឥណ្ឌូ​ណេ​ស៊ី ៖ គិត​រហូត​មក​ទល់​ពេល​នេះ នៅ​ក្នុង​ពានរង្វាន់​ជើងឯក​អាយុ​ក្រោម​១៦​ឆ្នាំ ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ ២០២២ (AFF U-16 Youth Championship 2022) ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​រក​ឃើញ​២​ក្រុម​រួច​ហើយ​គឺ​ម្ចាស់ផ្ទះ ឥណ្ឌូ​ណេ​ស៊ី និង​ថៃ ដែល​បាន​កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ខណៈ​កម្ពុជា​ត្រូវ​រង់ចាំ​អ៊ុត​លទ្ធផល​ការ​ប្រកួត​បិទ​ពូ​ល C នៅ​ល្ងាច​នេះ​។

សម្រាប់​រសៀល​នេះ មានការ​ប្រកួត​២​គូ​ដែល​ជា​ជំនួប​បិទ​ពូ​ល C ក្នុង​នោះ មី​យ៉ា​ន់​ម៉ា ត្រូវ​ប៉ះ កម្ពុជា នៅ​ម៉ោង​៣​រសៀល នៅ​ឯ​កីឡដ្ឋាន Sultan Agung​។ ស្រប​ពេល​ម៉ោង​ជាមួយ​គ្នា​នោះ ម៉ា​ឡេ​ស៊ី ក៏​ត្រូវ​ប៉ះ អូស្ត្រាលី នៅ​ឯ​កីឡដ្ឋាន Maguwoharjo​។

តាម​រូបមន្ត​ពានរង្វាន់​នេះ បាន​បែងចែក​ជា​៣​ពូ​ល (A,B,C)​។ ដោយ​ក្រុម​លេខ​១​តាម​ពូ​ល​និ​មួយ​ៗ មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​។ ហើយ​សល់​១​ក្រុម​ទៀត ត្រូវ​ជ្រើស​ចេញពី​ក្រុម​លេខ​២​ល្អ​ជាងគេ​ក្នុង​ចំណោម​ពូ​ល​ទាំង​៣​។

បច្ចុប្បន្ន​វៀតណាម​កំពុង​ឈរ​ជា​ក្រុម​លេខ​២​ល្អ​ជាងគេ​បណ្តោះអាសន្ន ក្រោយ​បញ្ចប់​ក្នុង​ពូ​ល A មាន​៦​ពិន្ទុ ជាមួយ​គ្រាប់​បាល់​ចំណេញ​៨​គ្រាប់​។ ដើម្បី​អាច​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កម្ពុជា​ត្រូវការ​ឈ្នះ​មី​យ៉ា​ន់​ម៉ា​ជា​ចាំបាច់​ក្នុង​ករណី​ម៉ា​ឡេ​ស៊ី ចាញ់​ឬ​ស្មើ អូស្ត្រាលី​។ ឬ​ម្យ៉ាងទៀត កម្ពុជា​ត្រូវការ​ឈ្នះ​មី​យ៉ា​ន់​ម៉ា​ចាប់ពី​១០​គ្រាប់​ឡើង ដោយ​ពុំ​ចាំបាច់​ខ្វល់​ពី​លទ្ធផល​រវាង​ម៉ា​ឡេ​ស៊ី និង​អូស្ត្រាលី​ឡើយ ដើម្បី​ឡើង​ទៅ​ជុំ​បន្ទាប់​ក្នុង​នាម​ជា​ក្រុម​លេខ​២​ល្អ​ជាងគេ​៕

ក្រុមស្ថិតក្នុងតំណែងក្រុមលេខ២ល្អជាងគេនៅពេលនេះ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ