ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់ រួច​ស្តាប់​ចម្លើយ​ភាព ទើប​ដឹង​ថា​លក់​បាន​២​ពាន់​បាត​ចាយ​អស់ហើយ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​លួច​កុំព្យូទ័រ និង​ទូរស័ព្ទ រួច​យក​ទៅ​លក់​បាន​ប្រាក់​ចំនួន​២.០០០​បាត ត្រូវ​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​លួច​កុំព្យូទ័រ និង​ទូរស័ព្ទ រួច​យក​ទៅ​លក់​បាន​ប្រាក់​ចំនួន​២.០០០​បាត ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២២​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ សំណាង រតនា ហៅ​ចរិយា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត មានស្រុក​កំណើត​ភូមិ​-​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ងួ​ន ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​កុំ​ព្យូ​រ​ទ័​រ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង កាលពី​វេលា​ម៉ោង​៣​យប់​រំលង​អធ្រាត្រ​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ ស្ថិត​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នៅ​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ ក្នុងភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។ ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​សាកសួរ ហើយ​បើ​តាម​ចម្លើយ​សារភាព​ថា ទូរស័ព្ទ​ដៃ​ដែល​លួច​បាន​១​គ្រឿង​នោះ យក​ទៅ​លក់​បាន​តម្លៃ​២.០០០​បាត ស៊ីចាយ​អស់​លុយ​ហើយ ក្រោយ​សាកសួរ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ