ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ថ្កោលទោស​ការ​ថ្លែង​លោកស្រី Pelosi ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង​បាន​ថ្កោលទោស​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី Nancy Pelosi នៅ​ថ្ងៃ​សៅរ៍ ទី ៦​សីហា​នេះ ដែល​បាន​គាំទ្រ​ដល់​ការ​រារាំង​ប្រឆាំង​កូរ៉េ​ខាងជើង ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​។ លោកស្រី Nancy…

កូរ៉េ​ខាងជើង​បាន​ថ្កោលទោស​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី Nancy Pelosi នៅ​ថ្ងៃ​សៅរ៍ ទី ៦​សីហា​នេះ ដែល​បាន​គាំទ្រ​ដល់​ការ​រារាំង​ប្រឆាំង​កូរ៉េ​ខាងជើង ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​។

លោកស្រី Nancy Pelosi និង​សម​ភាគី​របស់​គាត់​គឺ​ប្រធាន​សភា​កូរ៉េ​ខាងត្បូង​លោក Kim Jin-pyo បាន​ប្តេជ្ញា​ចិត្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​នឹង​សម្រេច​ឲ្យ​បាន​នូវ​ការ​រំសាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង KCNA បាន​ចុះ​ផ្សាយ​ថា ការ​ថ្លែង​របស់​លោកស្រី Pelosi គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​អា​មេ​រិ​ក​ដើម្បី​បង្កើន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។

KCNA ក៏​បាន​រាយការណ៍​ផង​ដែរ​ថា លោកស្រី Pelosi កំពុង​ព្យាយាម​បង្ហាញ​ពី​គោលនយោបាយ​អរិភាព​របស់​អា​មេ​រិ​ក​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង និង​គាំទ្រ​ការ​បង្កើត​អា​វុ​.​ធ​របស់​អា​មេ​រិ​ក​។

«Pelosi ដែល​ជា​អ្នក​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​អន្តរជាតិ​ដ៏​អាក្រក់​បំផុត បាន បង្ក​កំហឹង​របស់​ប្រជាជន​ចិន​ចំពោះ​ការ​ធ្វើ​ដំណើរ​កាលពី​ពេល​ថ្មី​របស់​គាត់​ទៅ​កាន់​តៃវ៉ាន់​» ​។ នេះ​ជា​ការ​ថ្លែង​របស់ KCNA ក្នុង​សេចក្តី​ប្រកាស​។ «អា​មេ​រិ​ក​នឹង​បង់ខាត​រាល់​បញ្ហា​ទាំងអស់​ដែល​បង្ក​ឡើង​ដោយ Pelosi នៅ​គ្រប់កន្លែង​ណា​ដែល​គាត់​ទៅ​»​។

សូម​បញ្ជាក់​ថា កូរ៉េ​ខាងជើង​កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ​។ នេះ​បើ​យោង​តាម​របាយការណ៍​សម្ងាត់​របស់​អង្គការសហប្រជាជាតិ​ដែល​ទទួល​បាន​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ