ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម ស ខេ​ង អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ថ្មី អភិបាល​ខេត្តព្រះវិហារ

1 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២​នេះ…

ខេត្តព្រះវិហារ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​លោក គី​ម រិ​ទ្ធី ជា​អភិបាល​ខេត្តព្រះវិហារ និង​អភិបាលរង​ខេត្ត ២​រូប បន្ថែម​ទៀត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​សម្តែង​នូវ​ការ​អបអរសាទរ ចំពោះ​ការ​ប្រកាស​ចូល​កាន់​មុខ​តំណែង​ថ្មី​នេះ លោក គី​ម រិ​ទ្ធី ជា​មន្ត្រី​មាន​សមត្ថភាព និង​បទ​ពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ ដោយ​ធ្លាប់​ឆ្លងកាត់​កាន់​មុខ​តំណែង​ជា​អភិបាលរង​ខេត្តកណ្ដាល ជិត ៨​ឆ្នាំ និង​មានបទពិសោធន៍​ការងារ​ជា​ច្រើន​ផ្សេង​ទៀត ។

ទន្ទឹម​នឹង​នោះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​ស្រុក​ក្រុង និង​ឃុំ​សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តព្រះវិហារ សូម​ផ្ដល់​ការ​គាំទ្រ​ដល់​លោក គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ​ថ្មី បញ្ចេញ​នូវ​សមត្ថភាព និង​បទ​ពិសោធន៍ ក្នុង​ការ​ដឹកនាំ ដើម្បី​បន្ត​អភិវឌ្ឍ​បន្ថែម​ទៀត នូវ​សមិទ្ធផល​នានា​បន្ថែម​ទៀត បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ខេត្ត​មុន​សម្រេច​បាន ធ្វើ​យ៉ាងណា​ឲ្យ​ទឹកដី​ខេត្តព្រះវិហារ កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ផ្តល់​ជា​មតិយោបល់​មួយ​ចំនួន ដល់​ថ្នាក់ដឹកនាំ​ខេត្តព្រះវិហារ ត្រូវ​ចូលរួម​ថែរក្សា​នូវ​កត្តា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​បាន​ល្អ​ប្រសើរ​បន្ត​ទៀត ជា​ពិសេស​អនុវត្ដ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​បាន​ល្អ​ប្រសើរ ការ​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យ​តែ​កាន់​ល្អ​ប្រសើរ ខិតខំ​ដោះស្រាយ​សំណើ សំណូមពរ និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា បន្ត​អនុវត្ត​វិធានការ​ដើម្បី​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​-១៩ ខិតខំ​បន្ត​ទំនាក់ទំនង​សហប្រតិបត្តិការ​ល្អ​រវាង​អាជ្ញាធរ​ដែនដី ជាមួយនឹង​កម្លាំង ដែល​ឈរជើង​នៅ​តាម​ព្រំដែន ដើម្បី​រួម​គ្នា​ការពារ​បូរណភាព​ទឹកដី ឯកភាព​ជាតិ ក៏​ដូច​ជា​ការពារ​ការ​ប្រឆាំង​នូវ​បទល្មើស​គ្រប់​ប្រភេទ ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ