ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កុងតឺន័រ បើក​បុក​សសរ​គល់​ស្ពាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ខ្ទេច​កាប៊ី​ន

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​កុងតឺន័រ ០១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​សសរ​គល់​ស្ពាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​ខូច​ខ្ទេច​ក្បាល​រថយន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែសីហា…

ខេត្តកំពង់ស្ពឺ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​កុងតឺន័រ ០១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​សសរ​គល់​ស្ពាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​ខូច​ខ្ទេច​ក្បាល​រថយន្ត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៩-១០០ ត្រង់​ចំណុច​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា រថយន្ត​បង្ក ០១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-9293 សណ្ដោង​ស៊ឺ​មី​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 4A-0490 អ្នកបើកបរ​ដោយ​ឈ្មោះ សន សាល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទូក​មាស ឃុំ​ក្រាំង​ដូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ រថយន្ត​ដឹក​កុងតឺន័រ បើកបរ​ក្នុង​ល្បឿន​លឿន ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​មក​ដល់​ចំណុច​កើតហេតុ រេ​ចង្កូត​ជ្រុល​ទៅ​បុក​គល់​ស្ពាន​ផ្លូវ​ល្បឿន​លឿន តែ​ម្តង បណ្តាល​ឲ្យ​ដាច់​ធ្លាក់​កាប៊ី​ន​រថយន្ត ។

សមត្ថកិច្ច បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បណ្ដាល​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ប៉ុន្តែ​រថយន្ត​០១​គ្រឿង ត្រូវ​ខូចខាត​ខ្ទេច​ក្បាល​រថយន្ត ដោយសារ​អ្នកបើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ចុះ​ទៅ​ពិនិត្យ​រួច​អូស​រថយន្ត យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច រង់ចាំ​ដោះស្រាយ នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ