ពលរដ្ឋសម្រុកធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ ក្នុង១ថ្ងៃមិនតិចជាង៤០០ទៅ៥០០នាក់
- បន្ទាយមានជ័យ
ប្រជាពលរដ្ឋបានសម្រុកនាំទៅទៅធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃច្រកចេញ-ចូលតែមួយ ក្នុង១ថ្ងៃមិនតិចជាង៤០០នាក់ទៅ៥០០នាក់នោះទេ
ប្រជាពលរដ្ឋបានសម្រុកនាំទៅទៅធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃច្រកចេញ-ចូលតែមួយ ក្នុង១ថ្ងៃមិនតិចជាង៤០០នាក់ទៅ៥០០នាក់នោះទេ
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋបានសម្រុកនាំទៅទៅធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃច្រកចេញ-ចូលតែមួយ ក្នុង១ថ្ងៃមិនតិចជាង៤០០នាក់ទៅ៥០០នាក់នោះទេ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តបន្ទាយមានជ័យ។
លោក ឈើន សូរិយ៉ា ប្រធានអង្គភាពច្រកចេញ-ចូលតែមួយខេត្តបន្ទាយមានជ័យ បានប្រាប់ថា ៖ ប្រជាពលរដ្ឋបានសម្រុកមកធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ (BORDER PASS) ក្នុង១ថ្ងៃមិនតិចជាង៤០០នាក់ទៅ៥០០នាក់នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ក្រោយអាជ្ញាធរភាគីថៃ បានសម្រេចអោយប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណព្រំដែន ចូលទៅប្រទេសថៃតាមខេត្តជាប់ជាយដែន ដោយអោយស្នាក់នៅរយៈពេល៧ថ្ងៃ។
លោកបានបញ្ជាក់ថា ប័ណ្ណព្រំដែនកម្ពុជា-ថៃ ឬ (BORDER PASS) ដែលប្រជាពលរដ្ឋខេត្តជាប់ជាយដែនធ្វើ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋមកធ្វើមានចំនួន៣៤.៨៧៥នាក់ និងចំនួនដែលនៅសល់ពីមុនចំនួន១.១១៤ប័ណ្ណ ព្រមទាំងចំនួនដែលទទួលមានចំនួន៣៩.០០០ប័ណ្ណ និងប្រើមានចំនួន៣៤.៨៧៥ប័ណ្ណនិងនៅសល់៥.២៣៩ប័ណ្ណ។
លោក ឈើន សូរិយ៉ា បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ចូលទៅប្រទេសថៃខេត្តជាប់ជាយដែន មានខេត្តស្រះកែវ និងខេត្តប្រាជីនបូរី ដែលត្រូវបានភាគីថៃ អនុញ្ញតិអោយស្នាក់នៅរយៈពេល៣ថ្ងៃ២យប់ តែប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញដោយអាជ្ញាធរកម្ពុជា អនុញ្ញាតិឱ្យស្នាក់នៅរយៈពេល៧ថ្ងៃ ។ ជាការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីសម្របសម្រួល រហូតដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរភាគីថៃ ក៏បានសម្រេចអោយប្រជាពលរដ្ឋខ្មែរខេត្តជាប់ជាយដែន ទៅប្រទេសថៃ អាចស្នាក់នៅបានរយៈពេល៧ថ្ងៃដូចគ្នា៕
ចែករំលែកព័តមាននេះ