ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ព្រះ​អង្គ​ម្ចាស់ William បាន​បំពា.ន​ច្បាប់​រាជវង្ស អំឡុង​ព្រឹត្តិការណ៍ Euro 2022

1 ឆ្នាំ មុន

អង់គ្លេស ៖ អតីត​អ្នកបំរើ​ការ​ក្នុង​រាជវង្ស​អង់គ្លេស​បាន​អះអាង​ថា ព្រះ​អង្គ​ម្ចាស់ William បាន​

អង់គ្លេស ៖ អតីត​អ្នកបំរើ​ការ​ក្នុង​រាជវង្ស​អង់គ្លេស​បាន​អះអាង​ថា ព្រះ​អង្គ​ម្ចាស់ William បាន​បំពា.ន​ច្បាប់​ពិធីការ​ព្រះរាជវាំង​ដោយ​ចេតនា​។ អំឡុង​ពិធី​បំពាក់​មេដាយ​ដល់​ម្ចាស់​ជើងឯក​ពានរង្វាន់ UEFA Women’s Euro 2022​។

កាលពី​ចុង​ស​ប្តា​ហ៍​មុន ក្រុមបាល់ទាត់​ជម្រើសជាតិ​នា​ឬី​អង់គ្លេស បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ UEFA Women’s Euro 2022 ដែល​ខ្លួន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​ជើង​ខ្លាំង​អា​ល្លឺ​ម៉​ង់​ដោយ​លទ្ធផល ២-១​។ ដែល​នេះ​ជា​ការ​បិទ​បញ្ចប់​ការ​រង់ចាំ​រយៈពេល​៥៦​ឆ្នាំ​របស់​ក្នុង​បាល់ទាត់​នារី​អង់គ្លេស​សម្រាប់​ការ​ឈ្នះ​ពានរង្វាន់​ក្នុង​ការ​ប្រកួតប្រជែង​កម្រិត​ខ្ពស់​បំផុត​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៦៦​។

ក្នុង​នាម​ជា​អ្នកគាំទ្រ​បាល់ទាត់​យូរ​មក​ហើយ និង​ប្រមុខ​កិត្តិយស ព្រះ​អង្គ​ម្ចាស់ William បាន​ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស​ចូលរួម​អបអរសាទរ​។ ហើយ​បន្ទាប់​ពី​ចប់​ការ​ប្រកួត ព្រះ​អង្គ​បាន​ធ្វើ​ដំណើរ​ចូល​ទីលាន​ប្រកួត ដើម្បី​អបអរសាទរ​ដល់​កីឡាការិនី​ទាំងអស់ ក៏​ដូច​ជា​បំពាក់​មេដាយ​ដល់​ពួក​គេ​។ ហើយ​ជា​ការ​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ទាំងមូល ព្រះ​អង្គ​ក៏​បាន​ឱប​សមាជិក​ក្រុម​ទាំងអស់​ជាមួយ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំធេង​មួយ​នេះ​។

ទោះ​យ៉ាងណា លោក Grant Harrold អ្នកជំនាញ​សីលធម៌​ខាង​រាជវង្ស និង​ជា​អតីត​អ្នកបំរើ​ការ​ផ្ទាល់​របស់​ព្រះ​អង្គ​ម្ចាស់ Charles បាន​និយាយ​ថា កាយវិការ​ព្រះ​អង្គ​ម្ចាស់ William គឺជា​ជម្រើស​ដោយ​ចេតនា​ ដោយ​បាន​បំពា.នច្បាប់​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​រាជវង្ស ដែល​អ្នក​អាច​មើល​បាន ប៉ុន្តែ​អ្នក​មិន​អាច​ប៉ះពាល់​បាន​ទេ​។

ប្រសិនបើ​អ្នក​បាន​ជួប​ព្រះមហាក្សត្រ អ្នក​អាច​មើល ហើយ​ប្រសិនបើ​ទ្រង់​ផ្តល់​ការ​ចាប់ដៃ​អ្នក នោះ​អ្នក​ត្រូវ​តែ​ទទួលយក​វា​។ ទាំងនោះ​ជា​រឿង​ដែល​ទាក់ទង​នឹង​អាថ៌​កំបាំង​នៃ​សែ​រាជវង្ស ហើយ​ក៏​ជា​ហេតុផល​នៃ​សុវត្ថិភាព​ផង​ដែរ​។

លោក Harrold បាន​បន្ថែម​ថា ការ​បំពា.ន​ច្បាប់​ចាស់​ក្នុង​រាជវង្ស​របស់​ព្រះ​អង្គ​ម្ចាស់ William អាច​ជា​ការ​បង្ហាញ​សាធារណជន​អំពី​ផ្នែក​មនុស្សជាតិ ការ​ផ្តល់​សេចក្តី​ស្រលាញ់ ភាព​ស្និទ្ធ​​ស្នាល​របស់​ទ្រង់​ដល់​ប្រជារាស្ត្រ​។ ទាំងនេះ​ដែល​ជា​មូលហេតុ យើង​បានឃើញ​ការ​ស្រលាញ់​កាន់តែ​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​៕ (​ប្រភព​ពី LADbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ