ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជារំភើប! បេក្ខជន និង​បេ​ក្ខ​នារី​កម្ពុជា ឈ្នះ​ពាន​តំណាង​ជាតិ Teen Star International2022

2 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន រតនា ថា​នុ​ថ និង​យុវតី សំ​អុល អែន​ណា​អូ​មី បាន​ឡើង​ទៅ​ប្រកួត នៅ​ប្រទេស​ថៃ ក្នុង​កម្មវិធី Teen Star Cambodia 2022​។ អ្នក​ទាំង​២​នាក់ ទើបតែ​

រាជធានី​ភ្នំពេញ ៖ យុវជន រតនា ថា​នុ​ថ និង​យុវតី សំ​អុល អែន​ណា​អូ​មី បាន​ឡើង​ទៅ​ប្រកួត នៅ​ប្រទេស​ថៃ ក្នុង​កម្មវិធី Teen Star Cambodia 2022​។ អ្នក​ទាំង​២​នាក់ ទើបតែ​បាន​សាង​ភាព​ត្រចះត្រចង់​អោយ​ប្រទេស​ជាតិ​យើង​មួយទៀត​ហើយ ដោយ​ឈ្នះ​ពាន​ឈុត​តំណាង​ជាតិ ក្រោម​ការ​ប្រកួតប្រជែង​ជា​ច្រើន​ប្រទេស​។

គេ​ក៏​មិន​នឹក​ស្មានថា កម្ពុជា​ទើបតែ​ចូលរួម តែ​អាច​ឆក់​បានការ​ចាប់អារម្មណ៍ សូ​ម្បី​តែ​ខាង​ថៃ​ក៏​សរសើរ​យើង​មិន​ដាច់​ពី​មាត់​។ ក្រោម​ការ​សារ​ទរ​ជា​ច្រើន​ពី​អ្នកលេង​បណ្តាញ​សង្គម នៅ​ពេល​យើង​ស្រាប់តែ​ឈ្នះ​ពាន​១​ហើយ បាន​ទាំងស្រី និង​ប្រុស ពិតជា​រំភើប​។

ឆាប់​ៗ​នេះ​ទៀត អ្នក​ទាំង​២ នឹង​ត្រូវ​បង្ហាញ​សមត្ថភាព​បន្ត ដោយ​យុវជន រតនា ថា​នុ​ថ Teen Star Cambodia 2022 សម្រាប់​ការ​ប្រកួត Teen Star International2022 បង្ហាញ​សមត្ថភាព​(Talent Show) គឺ​ប្អូនប្រុស ថា​នុ​ថ លើកយក​កា​រ៉ា​តេ​ដូ សម្រាប់​ការ​ប្រកួត​។ រីឯ​យុវតី ដ៏​ស្រស់​ស្អាត សំ​អុល អែន​ណា​អូ​មី Teen Star Cambodia 2022 សម្រាប់​ការ​ប្រកួត​Teen Star International2022 វគ្គ​បង្ហាញ​សមត្ថភាព (Talent Show) គឺ​ប្អូនស្រី ណា​អូ​មី លើកយក​គុន​ល្បុកតោ សម្រាប់​ការ​ប្រកួត​អោយ​អន្តរជាតិ​បានឃើញ និង​គណៈ​ក​ម្មា​ការ​វា​.​យ​តម្លៃ​។

គួរ​បញ្ជាក់​ថា ឈុត​នារី​ធ​ញ្ញ​ផល​សកល​កម្ពុជា ៖ របស់ សំ​អុល អែន​ណា​អូ​មី បាន​ជាប់​លេខ​៤ ខណៈ​ឈុត​ហ​នុ​មា​សេនា​ឯក ៖ រតនា ថា​នុ​ថ ក៏​បាន​លេខ​៤ ផ្នែក​បុរស​។ នៅ​មាន​បន្ត​បង្ហាញ​ឱកាស​សម្តែង​លើ​វគ្គ​សំខាន់​ៗ​ផ្សេង​ទៀត ដែល​រំពឹង​ជឿជាក់​ថា ប្អូន​ទាំង​២ យកឈ្នះ​បន្ត​លើ វិញ្ញាសា​ណា​ថ្មី​ទៀត​។

ហើយ​អ្វី​ដែល​គេ​រំភើប គឺ​ពលរដ្ឋ​ថៃ ដែល​បាន​ទស្សនា​ផ្ទាល់ សុទ្ធតែ​លើក​សរសើរ​ថា កម្ពុជា​យើង​ពូកែ ហើយ​ក្លាហាន មិន​អន់​ជាងគេ​នោះ​ទេ​។ ស្រួល​មិន​ស្រួល អាច​ចូល​ដល់​វគ្គ Top 5 ទាំង​២​នាក់​។ ចំណែក​ការ​ប្រកួត​នេះ ចែក​ជា​គ្រុប ក្នុង​នោះ គ្រុប A សំដៅលើ​កុមារ គ្រុប B យុវជន គ្រុប C ក្រុម​យុវតី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ