ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! ម្នាក់​ធ្លាយ​ខួរ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ម្នាក់​បាក់​កជើង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ចំណែក​នារី​វ័យក្មេង​ម្នាក់​ដែល​រួម​ដំណើរ​​ជាមួយ​បាន​រង​របួសធ្ងន់ ខណៈ …

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​នារី​វ័យក្មេង​ម្នាក់​ដែល​រួម​ដំណើរ​​ជាមួយ​បាន​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត​ប្រមូល​សំរាម​ស៊ី​ន​ទ្រី ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្សី មុខ​ក្រុមហ៊ុន​លក់​រថយន្ត NISSAN ស្ថិត​ក្នុងភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លី ឆាយ​ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​លក់​គ្រឿងបន្លាស់​ទូរស័ព្ទ រីឯ​នារី​ត្រូវជា​ប្អូនជីដូនមួយ​រង​របួស​បាក់ជើង​ឈ្មោះ តា​ល់ ស្រី​ណុ​ច អាយុ​២០​ឆ្នាំ ធ្វើការ​ជាមួយ​គ្នា ស្នាក់​នៅ​ភូមិ​តាំង​កសាង​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី និ​ច ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF-0575 ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ។ បើ​តាម​សម្តី​របស់​សាច់ញាតិ​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ទើបនឹង​ចេញពី​ខួបកំណើត​មិត្តភក្តិ ។

បើ​តាម​សម្ដី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ពេល​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​បាន​បើក​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ពី​ខាងស្ដាំ​ដៃ តែ​មិន​បានឃើញ​រថយន្ត​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ី​ន​ទ្រី​កំពុង​តែ​ឈប់​ប្រមូល​សំរាម​នោះ​ទេ ក៏​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត​ដឹក​សំរាម​នោះ​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​នារី​រួម​ដំណើរ​ជាមួយ​រង​របួស​បាក់​កជើង​ខាងឆ្វេង ។

បើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ម៉ូតូ​ខាងលើ​ជិះ​លឿន​ពេក​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ប្រមូល​សំរាម​តែ​ម្ដង​ទៅ ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ ដោយឡែក​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត និង​ម៉ូតូ​បាន​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕