ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម យី វាសនា ជាប់​ឆ្នោត​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​អាណត្តិ​ថ្មី​បន្ត​ទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

ឥណ្ឌូ​នេ​ស៊ី ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ត្រូវ​

ឥណ្ឌូ​នេ​ស៊ី ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​បន្ត​តំណែង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍​(APSF)​អាណត្តិ​ថ្មី​ឆ្នាំ​២០២២-២០២៦ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​កីឡា​ជន​ពិការ​អាស៊ាន​កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​Swiss-bei Hotel​ក្នុង​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​នេ​ស៊ី។

ឯកឧត្តម យី វាសនា ដែល​ត្រូវ​បាន​បោះ​ឆ្នោតគាំទ្រ​ធ្វើ​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ី
អាគ្នេយ៍​ទទួល​បន្ទុក​យុទ្ធសាស្ត្រ​-​អភិវឌ្ឍន៍​អាណត្តិ​ថ្មី​នេះ បន្ទាប់​ពី​រូប​លោក​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​៩​ទល់​នឹង​លោក​Admisral Dato Subramaniam Raman អគ្គលេខាធិការ​ទី​១​នៃ​គណៈ
ក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ម៉ា​ឡេ​ស៊ី ដែល​រកបាន​តែ​១​សំឡេង​ប៉ុណ្ណោះ​។

ចំណែក​លោក Osoth Bhavilai អាយុ​៧១​ឆ្នាំ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​អាណត្តិ​ថ្មី​ឆ្នាំ​២០២២-២០២៦​ដោយ​លោក​ទទួល​បានការ​គាំទ្រ​៧​សំឡេង​ទល់​នឹង​ប្រធាន​ក្រុមប្រឹក្សា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ម៉ា​ឡេ​ស៊ី​Dato Seri D.Shahriman Zaharuddin​ដែល​ទទួល​បាន​តែ​១​សំឡេង និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​សិង្ហ​បុរី​លោក​Teo-Koh Sock Miang​ទទួល​បាន​១​សំឡេង​ដូច​គ្នា ។

រីឯ​អនុប្រធាន​ចំនួន៣​រូប​ផ្សេង​ទៀត​ក៏​បាន​ជាប់​ឆ្នោត​បន្ត​អាណត្តិ​ថ្មី​ឆ្នាំ​២០២២-២០២៦​ដែរ មាន​លោក​Walter Francis K-Torres មក​ពី​ប្រទេស​ហ្វី​លី​ពី​ន​ទទួល​បន្ទុក​គណៈកម្មាធិការ​កីឡា​លោក​Than Than Hty មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ទទួល​បន្ទុក​គណៈកម្មាធិការ​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ​កីឡា និង​លោក​Senny Marbum​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​កឥណ្ឌូ​នេ​ស៊ី​ទទួល​បន្ទុក​គណៈកម្មាធិការ​ព័ត៌មាន​និង​ទីផ្សារ​។

ដោយឡែក​លោក​Charnvit Munikanond​មក​ពី​ប្រទេស​ថៃ​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​អគ្គ​ហិ​រញ្ញឹក​និង​លោកស្រី​Wandee Tosuwan​ត្រូវ​បាន​ជាប់​ឆ្នោត​បន្ត​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​អាណត្តិ​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ