ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​មែនទែន ! ត្រាក់ទ័រ​ពាក់​ស្លាក​លេខ​រាជការ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​បុក​ជាមួយ​ត្រាក់ទ័រ​សណ្ដោង​រ៉ឺ​ម៉ក​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា វា​គ្រាន់តែ​ជា​រឿង​តូចតាច ព្រោះ​ពុំ​មាន​អ្នក​រង​របួស​ទេ …

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​បុក​ជាមួយ​ត្រាក់ទ័រ​សណ្ដោង​រ៉ឺ​ម៉ក​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា វា​គ្រាន់តែ​ជា​រឿង​តូចតាច ព្រោះ​ពុំ​មាន​អ្នក​រង​របួស​ទេ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ចម្លែក​គឺ​ត្រាក់ទ័រ​រង​គ្រោះ​ពាក់​ស្លាក​លេខ​រាជការ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ត្រូវ​បាន​លោក ម៉ា​រិ​ន មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត​ប្រាប់​ថា ដំបូង​យានយន្ត​ទាំង​២​បើក​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត ដោយ​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក​បើក ខាង​មុខ លុះដល់​ចំណុច​កើតហេតុ​ស្រាប់​រថយន្តក្រុង​បើក​វ៉ា​រថយន្ត​មួយទៀត ហើយ​សង្ស័យ​វាក់​នឹង​រថយន្ត​ខាង​មុខ​ក៏​បត់​ចូល​ស្តាំ​វិញ​ក៏​បុក​រ៉ឺ​ម៉ក​សណ្តោង​ត្រាក់ទ័រ​នោះ​ពីក្រោយ បណ្តាល​ឲ្យ​ត្រាក់ទ័រ​នោះ​ធ្លាក់​ចូល​ស្នាមភ្លោះ តែ​សំណាងល្អ​គ្មាន​អ្នក​រង​គ្រោះ​ទេ ។

លោក​មេ​ប៉ុស្តិ៍​ប្រាប់​ថា មិន​បានដឹង​ថា​ត្រាក់ទ័រ​រង​គ្រោះ​នេះ​ពាក់​ស្លាក​រាជការ​ទេ ។ លោក​បន្ត​ថា ម្ចាស់​ត្រាក់ទ័រ​ជា​ចៅសង្កាត់​រង​ទី​១ សង្កាត់​និមិត្ត ឈ្មោះ ម៉ុ​ក ណា​រិ​ទ្ធ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ដុ​ង​អារញ្ញ​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជុំវិញ​ស្លាក​លេខ​រាជការ​បំពាក់​លើ​ត្រាក់ទ័រ ត្រូវ​ម្ចាស់​ប្រាប់​ថា ក្មេង​ៗ​យក​ទៅ​បំពាក់​លេង ខណៈ​ឃើញ​នៅ​ទំនេរ សូ​ម្បី​តែ​គាត់​ក៏​មិន​បានដឹង​ដែរ ៕