ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ផ្ទះសំណាក់​«​មនោ​រម្យ​រីករាយ​»​ទាំង​ព្រឹក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះសំណាក់​«​មនោ​រម្យ​រីករាយ​» ស្ថិត​នៅ​ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង …

រាជធានី​ភ្នំពេញ ៖ ផ្ទះសំណាក់​«​មនោ​រម្យ​រីករាយ​» ស្ថិត​នៅ​ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ ២០១៧ ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល ឆែកឆេរ និង​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ដែល​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ សុខ សុ​ភ្ត្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះសំណាក់​, ២-​ឈ្មោះ ហួ​ន សុខ​ជា ភេទ​ស្រី អាយុ​២០​ឆ្នាំ អ្នក​រៀបចំ​បន្ទប់​ផ្ទះសំណាក់​, ៣-​ឈ្មោះ ឆាយ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ៤-​ឈ្មោះ រស់ ចាន់​សុភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ៥-​ឈ្មោះ សុវណ្ណ ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង ៦-​ឈ្មោះ យ៉ា យាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នេះ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​រដ្ឋបាល​ជា​ប្រចាំ​នៅ​តំបន់​ស្មុគស្មាញ ដោយ​ឃាត់ខ្លួន​ក្រុម​យុវជន ញៀន​ថ្នាំ​ជា​បន្តបន្ទាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ  ដើម្បី​ប​ង្សា​ប​គ្រឿងញៀន ។ ដោយឡែក​លើក​នេះ សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​បន្ទប់​ផ្ទះសំណាក់ ឃាត់​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់ ខណៈ​ពួក​គេ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្ទះសំណាក់​«​មនោ​រម្យ​រីករាយ​»​ជា​កន្លែង​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ដែល​កន្លង​មក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជា​ច្រើន​លើក​មក​ហើយ ៕