ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី្ត​ដែល​មានកូន​ប្រុស​តែងតែបន្ថែម​ភាព​តានតឹង​ដល់​រាង​កាយ

7 ឆ្នាំ មុន

ការ​ផ្តល់​កំណើត​កូនប្រុស​ផ្តល់​ភាព​តានតឹង​បន្ថែម​ទៀត​លើ​រាង​កាយ​ជា​ជាង​ការ​មានកូន​ស្រី នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង ។

ពួក​គេ​បាន​និយាយ​ថា ទារក​ជា​ច្រើន​បង្កើត​សារធាតុ​គីមី​ដែល​បង្ក​ឱ្

ការ​ផ្តល់​កំណើត​កូនប្រុស​ផ្តល់​ភាព​តានតឹង​បន្ថែម​ទៀត​លើ​រាង​កាយ​ជា​ជាង​ការ​មានកូន​ស្រី នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង ។

ពួក​គេ​បាន​និយាយ​ថា ទារក​ជា​ច្រើន​បង្កើត​សារធាតុ​គីមី​ដែល​បង្ក​ឱ្យ​មានការ​រលាក​ដល់​ម្តាយ ដែល​អាច​ប៉ះពាល់​ដល់​កោសិកា​របស់​ពួក​គាត់​។ ការ​មានកូន​ប្រុស​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ទាំងនេះ​ជាង​កូនស្រី ។ វា​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​សុខភាព​រយៈពេល​វែង​ចំពោះ​ស្ត្រី​ដែល​មានកូន​ប្រុស​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា វា​ថែម​ទាំង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ជំងឺ​ភ្លេចភ្លាំង ។

លោក Javier Diaz-Castro Granada ប្រទេស​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា ការ​ផ្តល់​កំណើត​កូនប្រុស​ឬ​កូនស្រី មានការ​ឈឺចាប់​ដូច​គ្នា ។ ប៉ុន្តែ​លោក​បាន​និយាយ​ថា ការ​មានកូន​ប្រុស​នឹង​ធ្វើ​ឲ្យ​មានការ​ខូចខាត​កោសិកា​កាន់តែ​ច្រើន ដោយសារ​កូនប្រុស​មាន​ទំនោរ​បង្កើត​សារជាតិ​គីមី​ខ្លាំង​ជាង​។ ដោយសារ​កូនប្រុស​បង្កើត​សារធាតុ​បន្ថែម​ទៀត​ដែល​គេ​ស្គាល់​ថា​ជា​រ៉ា​ឌី​កាល់​សេរី ដែល​ធ្វើ​ឲ្យ​រាង​កាយ​ម្តាយ​ឆ្លើយ​តប​នឹង​សារធាតុ​ទាំងនេះ ដោយ​វា​គិត​ថា​ជា​ការ​ឆ្លង​មេរោគ​។ ដូច្នេះ​វា​បណ្តាល​ឲ្យ​មានការ​រលាក និង​ការ​ខូចខាត​ជា​ច្រើន ៕