ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ថៃ​សម្រេច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន អាច​ស្នាក់​នៅ​បាន​៧​ថ្ងៃ​ដូច​មុន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ភាគី​ថៃ​បាន​សម្រេច​អោយ​ប្រជាពលរដ្ឋ​ខ្មែរ ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន​ស្នាក់​នៅ​បាន​រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភាគី​ថៃ​បាន​សម្រេច​អោយ​ប្រជាពលរដ្ឋ​ខ្មែរ ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន​ស្នាក់​នៅ​បាន​រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២២​នេះ​ទៅ​។

បើ​តាម​មន្ត្រី​គណៈកម្មការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ថា ភាគី​ថៃ​បាន​សម្រេច​អោយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន (Border Pass) អោយ​ស្នាក់​នៅ​រយៈ​៧​ថ្ងៃ​ដូច​មុន​ហើយ ដែល​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២២ នេះ​តទៅ​។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា រយៈពេល​កន្លង​មក ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន​ភាគី​ថៃ​អនុញ្ញាតិ​ស្នាក់​នៅ​រយៈពេល​៣​ថ្ងៃ​២​យប់ និង​ប្រជាពលរដ្ឋ​ថៃ​ចូល​មក​កម្ពុជា អនុញ្ញាតិ​អោយ​៧​ថ្ងៃ​។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ទៀត​ថា ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ គឺ​ប្រើប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​ជាប់​ជាយ​ដែន ហើយ​អាច​មាន​សិទ្ធិ​ដើរ​បាន​តែ​១​ខេត្ត​ជាប់​ជាយ​ដែន​ប៉ុណ្ណោះ បើ​ចេញ​-​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ហើយ​ភាគី​ថៃ​ចូល​មក​កម្ពុជា គឺ​មាន​ខេត្តបន្ទាយមានជ័យ ចំណែក​កម្ពុជា​ដែល​ចូល​តាម​ច្រក​ខ្ល​ង​លឹ​ក ចូល​បាន​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។

គួរ​បញ្ជាក់​ថា ការ​ចេញ​-​ចូល​តាម​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​យ ត្រូវ​អនុវត្ត​ការ​ណែនាំ​របស់​ក្រសួង​សុខ​ភិ​បាល ដោយ​ពិនិត្យ​សុខភាព ហើយ​ភាគី​ថៃ​លុប​ចោលការ​ទិញ (​ថៃ​ឡិន​ថាស និង​ធានា​រ៉ាប់រង​សុខភាព​) ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ