ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឺ​ជី​តស៊ូ​កម្ពុជា ឈ្នះ​មេដាយ​១២​គ្រឿង​ពី​ការ​ប្រកួត SIAM Cup នៅ​ថៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បាន​ឈ្នះ​មេដាយ​សរុប​ចំនួន​១២​គ្រឿង​ពី​ការ​ចូលរួម​

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បាន​ឈ្នះ​មេដាយ​សរុប​ចំនួន​១២​គ្រឿង​ពី​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជឺ​ជី​តស៊ូ​អន្តរជាតិ SIAM CUP នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២ ។

លោក សៀន សុ​ភក្ត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​ចូលរួម​ចំនួន​៣៩ ហើយ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១២ ដោយ​ដណ្ដើម​បាន​មេដាយ​ចំនួន​១២​គ្រឿង ក្នុង​នោះ​មេដាយមាស​០៣​គ្រឿង ប្រាក់​០៣​គ្រឿង និង​សំរឹទ្ធ​០៦​គ្រឿង ។

ជាមួយនឹង​ការ​ដណ្តើម​បាន​មេដាយ​នេះ លោកសៀន សុ​ភក្ត្រ បាន​ចាត់​ទុក​ថា វា​ជា​ឱកាស​ដ៏​ល្អ
ប្រសើរ​សម្រាប់​កីឡាករ កីឡាការិនី​ជឺ​ជី​តស៊ូ​កម្ពុជា ដកស្រង់​បច្ចេកទេស​បន្ថែម ដោយ​អ្នកខ្លះ​ជា​កីឡាករ កីឡាការិនី​ថ្នាល ដែល​កំពុង​បណ្តុះបណ្តាល​សម្រាប់​គោលដៅ​ខាង​មុខ និង​ខ្លះ​ទៀត​ជា​ជម្រើសជាតិ ដែល​កំពុង​សម្រួច​គោលដៅ ឆ្ពោះទៅ​ស្វែងរក​មេដាយ​ជូន​ជាតិ សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ