ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ា​នី បង្ហាញ​មោទនភាព​ចំពោះ​ក្រុម​កីឡាករ​-​កីឡាការិនី​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​នៃ​ការ​ចូលរួម​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូ​

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​នៃ​ការ​ចូលរួម​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បង្ហោះ​សារ​ជា​ការ​លើកទឹកចិត្ត និង​បង្ហាញ​ពី​មោ​ទ​នភាព ជា​បន្តបន្ទាប់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន ស្រប​ពេល​ឯកឧត្តម​កំពុង​មាន​វត្តមាន​ផ្ទាល់​ជាប់​ជាមួយ​ក្រុម​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ ដើម្បី​អបអរសាទរ​ដល់​អ្នក​ឈ្នះ បន្ត​គាំទ្រ​ដល់​អ្នក​ត្រៀម​ប្រកួត និង​លើកទឹកចិត្ត​ដល់​អ្នក​មិន​បាន​ជ័យ​លា​ភី​។

ជាក់ស្តែង​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២២ នេះ ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​សរសេរ​រៀបរាប់​ថា​៖ «​ញើស និង​ឈាម​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​! សម្រាប់​ពួក​គាត់ ពិការ​ភាព​មិនមែន​ជា​ឧបសគ្គ​!
ឧបសគ្គ​ពិត​នោះ គឺ​ការ​ឈរ​ឱបដៃ​មើល រិះគន់ និង​ការ​បណ្តោយ​តាម​ព្រហ្ម​លិខិត​»​។ ការ​លើក​ឡើង​ខាងលើ​នេះ ស្រប​ពេល​ដែល​ប្រតិភូ​កីឡាករ កីឡាការិនី​កម្ពុជា បាន​និង​កំពុង​តែ​ចូលរួម​ប្រកួត​មិន​រួញរា ប្រឹងប្រែង​អស់​លទ្ធភាព បើ​ទោះ​ពួក​គាត់​ស្ថិត​ក្នុង​ពិការ​ភាព ដើម្បី​នាំ​កិត្តិយស​ជូន​ជាតិ មាតុភូមិ​។

អំឡុង​ពេល​នៃ​ការ​ប្រកួត ឯកឧត្តម ហ៊ុន ម៉ា​នី ក៏​បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​ក្រុម​កីឡាករ កីឡាការិនី​ជា​ជន​មាន​ពិការ​ភាព ដោយ​លោក​បានលើក​ឡើង​ថា​៖«​ពួក​គាត់​មាន​ពិការ​ភាព​តែ​អវយវៈប៉ុន្តែ​ទឹកចិត្ត​របស់​ពួក​គាត់​មិន​ពិការ​ឡើយ ។ ពួក​គាត់​នៅ​ពេល​នេះ​ជា​តំណាង​ឲ្យ​កម្ពុជា​យើង​! ពួកគាត់​នៅ​ពេល​នេះ​ជា​មុខមាត់​ជាតិ​យើង​»​។ ជាមួយគ្នា​នោះ ឯកឧត្តម​ក៏​បាន​បញ្ជាក់​បន្ថែម​ថា បើ​ទោះបីជា​កីឡាករ​-​កីឡាការិនី​ស្ថិត​ក្នុង​ពិការ​ភាព ពួក​គាត់​មិន​បាន​ដាក់បន្ទុក​នេះ​ឲ្យ​សង្គម​ជាតិ​ឡើយ​។ ឯកឧត្តម ក៏​បាន​គូសបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​ជន​មាន​ពិការ​ភាព​ថា សម្រាប់​ក្រុម​ជន​ដែល​មាន​ពិការ​ភាព ការ​ផ្តល់​លទ្ធភាព និង​គាំទ្រ​ឲ្យ​ពួក​គាត់​បាន​ចូលរួម​ប្រកួត ជា​ការ​លើក​ស្ទួយ​នូវ​សិទ្ធិ សេរីភាព សមភាព និង​ការ​ទទួលស្គាល់​នូវ​តម្លៃ​របស់​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ពេញលេញ​។

សូម​រម្លឹក​ផង​ដែរ​ថា សម្រាប់​ព្រឹត្តិការណ៍​អាស៊ានប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១​នេះ កម្ពុជា​បា​នប​ញ្ចូ​ន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប ១៦៦​នាក់ លើ​កីឡា ១១​ប្រភេទ​ចូលរួម​ប្រកួត ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ប្រតិភូ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។ ទន្ទឹម​នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ នៅ​ឆ្នាំ​២០២៣ ខាង​មុខ​នេះ បន្ទាប់​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ