ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានអាស៊ាន ៖ គោលជំហរកម្ពុជា«ឯកភាពដើម្បីកិច្ចសហប្រតិ បត្តិការ» មិនមែន «ឯកភាពដើម្បីប្រឈមមុខដាក់គ្នា»ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាង​ថា កម្ពុជា​សូម​សង្កត់ធ្ងន់​ពី​គោល​ជំហរ​របស់​ខ្លួន​ក្នុង​ការ «​ឯកភាព ដើម្បី​កិច្ច​សហប្រតិបត្តិការ​»…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាង​ថា កម្ពុជា​សូម​សង្កត់ធ្ងន់​ពី​គោល​ជំហរ​របស់​ខ្លួន​ក្នុង​ការ «​ឯកភាព ដើម្បី​កិច្ច​សហប្រតិបត្តិការ​» មិនមែន «​ឯកភាព ដើម្បី​ប្រឈម​មុខ​ដាក់​គ្នា​» នោះ​ទេ ។

ការ​អះអាង​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី​នេះ​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា​នេះ នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ​។

ថ្លែង​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា «​យើង​ត្រូវ​ព្យាយាម​ផ្ដោត​លើ​បញ្ហា​ដែល​បង្រួបបង្រួម​យើង​ទាំងអស់​គ្នា ជា​ជាង​ផ្ដោត​លើ​បញ្ហា​ដែល​នាំ​ឱ្យ​យើង​បែកបាក់​គ្នា ។ យើង​ត្រូវ​តែ​ផ្តល់​អាទិភាព​ដល់​សន្តិភាព​ខ្ពស់​ជាង​អ្វី​ទាំងអស់​»​។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​នេះ កម្ពុជា​បាន​កំណត់​មូលបទ «​អាស៊ាន​រួម​គ្នា​ធ្វើ ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា​សំដៅ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ទាំងអស់​គ្នា ដូចដែល​សម្ដេច​បាន​លើក​ឡើង​ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​កៀរគរ កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ព្រមទាំង​ប្រមូលផ្ដុំ​ស្មារតី​នៃ «​ការ​រួបរួម​គ្នា​» ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។

សម្ដេច​តេ​ជោ បាន​លើក​ឡើង​ថា កន្លង​ទៅ​អាស៊ាន​ធ្លាប់​ជា​តំបន់​មួយ ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​សន្តិសុខ ស្ថិរភាព និង​ការ​អភិវឌ្ឍ ។បច្ចុប្បន្ន​នេះ​, អាស៊ាន​បាន​ក្លាយជា​តំបន់​មួយ​ដែល​រីក​ចម្រើន ដោយ​យើង​បាន​រួមដៃគ្នា​ប្រែក្លាយ​ភាព​មន្ទិល​សង្ស័យ​ឱ្យទៅ​ជា​ការ​ជឿ​ទុកចិត្ត​គ្នា និង​ផ្លាស់​ប្តូរ​អរិភាព ក៏​ដូច​ការ​ប្រឈម​មុខ​ដាក់​គ្នា​ឱ្យទៅ​ជា​កិច្ច​សហ ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ។

សម្ដេច​តេ​ជោ បាន​បន្ដ​ថា ជាមួយនឹង​សន្តិភាព និង​ស្ថិរភាព​ជា​ច្រើន​ទសវត្សរ៍​កន្លង​មកនេះ​, អាស៊ាន​សម្រេច​បាន​នូវ​វិបុលភាព​លើស​ពី​ការ​រំពឹង​ទុក​ជាមួយនឹង​កំណើន និង​ការ​អភិវឌ្ឍ​ដ៏​ខ្ពស់ និង​ការ​កែ​លម្អ​ជា​លំដាប់​នៃ​សុខុមាលភាព​របស់​ប្រជាជន ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ដំណើរ​នៃ​ការ​រីក​ចម្រើន និង​អភិវឌ្ឍន៍​នៃ​តំបន់​អាស៊ាន​, បញ្ហា​ប្រឈម​ផ្សេង​ៗ​បាន​កើត​មាន​ឡើងជា​បន្តបន្ទាប់ ដោយ​រាប់​ចាប់ពី​បញ្ហា​ភូមិសាស្ត្រ នយោបាយ រហូត​ដល់​បញ្ហា​សង្គម​-​សេដ្ឋកិច្ច ។

ស​ម្ដេ​តេ​ជោ នាយក​រដ្ឋមន្ដ្រី​បាន​បន្ដ​ទៀត​ថា ជាក់ស្ដែង​នៅ​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ប្រចាំឆ្នាំ​,​យើង​តែងតែ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ដែល​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ ។ ប៉ុន្តែ​យើង​មិន​ដែល​ធ្លាប់​បាន​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ច្រើន ក្នុង​ពេល​តែ​មួយ​ដែល​បាន​បង្ក​ការ​គំ​រា​.​ម​កំហែង​យ៉ាងធ្ងន់ធ្ងរ​មក​លើ​តំបន់ និង​ពិភពលោក​ទាំងមូល​ដូច​ជា​ពេល​នេះ​ឡើយ ។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​បន្ថែម​ថា​៖«​ត្រង់​ចំណុច​នេះ ខ្ញុំ​កំពុង​តែ​និយាយ​អំពី​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ធំ​សម្បើម ដើម្បី​ស្ការ និង​ងើប​ចេញពី​វិបត្តិ​ដែល​មាន​លក្ខណៈ​បែប​ពហុ​ទិដ្ឋភាព ស្រប​ពេល​ដែល​ការ ប្រកួតប្រជែង​ដែល​កាន់តែ​គ្រោះថ្នាក់​រវាង​មហាអំណាច​ក៏​បាន និង​កំពុង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​មក​លើ​ប្រទេស​របស់​យើង​តាមរ យៈ​ឥទ្ធិពល​នៃ​ការ​ផ្ដាច់ខ្លួន​ចេញពី​គ្នា​រវាង​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​, ការ​កើនឡើង​នៃ​ចំនួន​សម្ព័ន្ធភាព​តូច​ៗ, ការ​ប្រណាំងប្រជែង​ផ្នែក​សព្វាវុធ និង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​»​។

សម្តេច​បន្ថែម ដោយឡែក​, វិបត្តិ​នយោបាយ និង​សន្តិសុខ​បូក​រួម​វិបត្តិ​សេដ្ឋកិច្ច និង​មនុស្សធម៌ ដែល​ទើប​កើត​មាន​ឡើង​នៅ​មី​យ៉ា​ន់​ម៉ា ដែល​ជា​សមាជិកគ្រួសារ​របស់​យើង​ផ្ទាល់​ក៏​បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​ម​ជ្ឈ​ភាព និង​ឯកភាព​របស់​អាស៊ាន ព្រមទាំង​បាន​បង្ក ឱ្យ​មានការ​រង្គោះរង្គើ​ដល់​ស្ថិរភាព​តំបន់​ផង​ដែរ ។

នៅ​ខាងក្រៅ​តំបន់​អាស៊ាន​វិញ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​ក៏​បាន និង​កំពុង បង្ក​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ទំនាក់ទំនង​នៅ​អឺរ៉ុប ក៏​ដូច​ជា តំបន់​របស់​យើង​ផង​ដែរ ។ សម្ដេច​តេ​ជោ បាន​សង្កត់ធ្ងន់​ថា សង្គ្រាម​នេះ បាន​បង្ក​ឱ្យ​មានការ​រំខាន​យ៉ាងធ្ងន់ធ្ងរ​មក​លើ​សេដ្ឋកិច្ច​, បង្ក​ជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ស្បៀង និង​ថាមពល​ហើយ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​គំរាមកំហែង​ឱ្យ​ពិភពលោក​មានការ​បែកខ្ញែក​ជា​ថ្មី​ទៀត ។

បន្ថែម​លើ​នេះ​, មហន្តរាយ​ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​បែប​ប្រពៃណី និង​មិន​ប្រពៃណី​ផ្សេង​ទៀត​ក៏​នៅ​តែ​ជា​កង្វល់​សម្រាប់​យើង​ទាំងអស់​គ្នា ។

ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ខួប​៥៥​ឆ្នាំ​នៃ​ជីវិត​របស់​អាស៊ាន​, សម្ដេច​តេ​ជោ ហ៊ុន សែន មាន​សេចក្តី​សោមនស្ស​ដែល​យើង​បាន​កសាង​សហគមន៍​អាស៊ាន​ប្រកបដោយ​បរិ​យា​បន្ន​យ៉ាង​ពិតប្រាកដ ស្រប​តាម​ស្មារតី​ស្នូល​របស់​អាស៊ាន គឺ​«​ចក្ខុវិស័យ​មួយ​, អត្តសញ្ញាណ​មួយ និង​សហគមន៍​តែ​មួយ​» ។

សម្ដេច​តេ​ជោ​បាន​បន្ថែម​ថា ជា​ការ​ពិត​, សហគមន៍​របស់​យើង ឬ​អាច​និយាយ​ថា គ្រួសារ​របស់​យើង គឺ​មិនល្អ​ឥត​ខ្ចោះ​នោះ​ទេ ដោយ​យើង​ទាំងអស់​គ្នា សុទ្ធតែ​មាន​ភាព​ខុស​គ្នា​រៀង​ៗ​ខ្លួន ។ ប៉ុន្តែ​សម្ដេច​តេ​ជោ​សូម​សួរ​ថា តើ​មានគ្រួសារ​ណាមួយ​ដែល​មិន​មាន​ភាព​ខុស​គ្នា​នោះ0x017d7 បើ​តាម​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី​ក្នុង​រយៈពេល​ប្រាំ​ទសវត្សរ៍​កន្លះ​នៃ​សហ​វិជ្ជមាន​អាស៊ាន​សម្រេច​បាន​នូវ​សមិទ្ធផល​ជាក់ស្តែង​ជា​ច្រើន ដោយ​ផ្អែក​លើ​គោលការណ៍​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ និង​ការ​មិន​ជ្រៀតជ្រែក​គ្នា​ដែល​បាន​បង្កើត​ជា​ស្នូល​នៃ​មាគ៌ា​អាស៊ាន​របស់​យើង ។

សម្ដេច​តេ​ជោ​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា បើ​ទោះបីជា​មាន​ឧបសគ្គ​រារាំង​យ៉ាងណា​ក៏​ដោយ​, យើង​សម្រេច​បាន​នូវ​គោលដៅ​កំពូល​របស់​យើង គឺ «​ឯកភាព​ក្នុង​ភាព​ចម្រុះ​» នៅ​ក្នុង​តំបន់​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ភាព​ចម្រុះ​នៃ​វប្បធម៌​, សេដ្ឋកិច្ច និង​នយោបាយ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ