ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែងកំណត់យក​ថ្ងៃព្រហស្បតិ៍រៀងរាល់សប្ដាហ៍ សម្រាប់ធ្វើអនាម័យបរិស្ថាន​ នៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន

1 ថ្ងៃ មុន

ខេត្តព្រៃវែង៖ អាជ្ញាធរខេត្តព្រៃវែង បានកំណត់យក “ថ្ងៃព្រហស្បតិ៍” រៀងរាល់សប្ដាហ៍ សម្រាប់ធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំ នៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា…

ខេត្តព្រៃវែង៖ អាជ្ញាធរខេត្តព្រៃវែង បានកំណត់យក “ថ្ងៃព្រហស្បតិ៍” រៀងរាល់សប្ដាហ៍ សម្រាប់ធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំ នៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ តាមបណ្ដាក្រុង ស្រុក និងមន្ទីរ អង្គភាពនៃខេត្តព្រៃវែង បានធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដោយមានអ្នកចូលរួមសរុបចំនួនជាង១ពាន់នាក់​។

បើតាមរដ្ឋបាលខេត្ត, អាជ្ញាធរបានដាក់ចេញនូវការណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ យកចិត្តទុកដាក់ ថែរក្សា និងសម្អាតអនាម័យបរិស្ថាន ដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយកំណត់យកថ្ងៃព្រហស្បតិ៍រៀងរាល់សប្ដាហ៍ សម្រាប់ធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំ នៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ