ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំងឺ​មហារីក​លើ​កុមារ​អាច​ព្យាបាល​ជាសះស្បើយ​បាន! ឱកាស​ជោគជ័យ​រហូតដល់ ៨០%!​

1 ថ្ងៃ មុន

​ សម្រាប់ឪពុកម្តាយដែលមានកូនកើតជំងឺមហារីក នេះជាសំនួរដ៏ធំបំផុត៖ តើ​ជំងឺ​មហារីក​លើ​កុមារ​អាច​ព្យាបាល​ជាសះស្បើយ​ដែរ​ឬទេ? ចម្លើយគឺ “បាទ/ចាស! ពិតជាមានឱកាសខ្ពស់បំផុត” ។ បើទោះបីជាជំងឺមហារីកលើកុមារមានការលូតលាស់លឿនជាងជំងឺមហារីកដែលកើតលើមនុស្សពេញវ័យក៏ដោយ ក៏ការសិក្សាវិទ្យាសាស្ត្របានបង្ហាញពីការពិតគួរឲ្យកក់ក្តៅថា៖…


សម្រាប់ឪពុកម្តាយដែលមានកូនកើតជំងឺមហារីក នេះជាសំនួរដ៏ធំបំផុត៖ តើ​ជំងឺ​មហារីក​លើ​កុមារ​អាច​ព្យាបាល​ជាសះស្បើយ​ដែរ​ឬទេ?

ចម្លើយគឺ “បាទ/ចាស! ពិតជាមានឱកាសខ្ពស់បំផុត”

បើទោះបីជាជំងឺមហារីកលើកុមារមានការលូតលាស់លឿនជាងជំងឺមហារីកដែលកើតលើមនុស្សពេញវ័យក៏ដោយ ក៏ការសិក្សាវិទ្យាសាស្ត្របានបង្ហាញពីការពិតគួរឲ្យកក់ក្តៅថា៖ ជំងឺមហារីកលើកុមារឆ្លើយតបនឹងការព្យាបាលបានល្អប្រសើរជាង និងមានអត្រាជាសះស្បើយច្រើនជាង!

តាមលទ្ធផលនៃការស្រាវជ្រាវដ៏គួរឲ្យទុកចិត្ត បានបង្ហាញថា ជំងឺមហារីកកុមារអាចព្យាបាលជាសះស្បើយបានប្រហែល ៨០% នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍។ នេះមានន័យថា ក្តីសង្ឃឹមសម្រាប់កុមារគឺពិតជាមានមែន។

ប្រភេទ​ជំងឺ​មហារីក​កុមារ​ដែល​កើត​ញឹកញាប់

ក្រុមគ្រូពេទ្យជំនាញតែងតែប្រឹងប្រែងព្យាបាលប្រភេទមហារីកដែលកើតញឹកញាប់លើកុមារ ដូចជា៖

  • ជំងឺមហារីកឈាមស្រួចស្រាវ (Leucémie aiguë)
  • ជំងឺមហារីកកូនកណ្តុរ (Lymphome)
  • ជំងឺមហារីកខួរក្បាល (Tumeur cérébrale)
  • ជំងឺមហារីកប្រព័ន្ធប្រសាទ Sympatique (Neuroblastome)
  • ជំងឺមហារីកតម្រងនោម (Néphroblastome)
  • ជំងឺមហារីកថ្លើម (Hépatoblastome)
  • ជំងឺមហារីកឆ្អឹង (Ostéosarcome, Sarcome d’Ewing)
  • ជំងឺមហារីកភ្នែក (Rétinoblastome)

“កុមារដែលកើតជំងឺមហារីក ពិតជាមានឱកាសអាចព្យាបាលជាសះស្បើយបាន ដោយក្រុមគ្រូពេទ្យជំនាញមហារីកកុមារ​!”

សូមកុំអស់សង្ឃឹម! ការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាដោយក្រុមវេជ្ជបណ្ឌិតជំនាញ នឹងនាំមកនូវឱកាសថ្មីសម្រាប់ជីវិតកុមារជាទីស្រឡាញ់របស់លោកអ្នក៕


ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ