ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ក្រណាត់​ បុក​ក្បាល​របាំង​ថ្ម ​ក្រឡាប់​ចាក់ចោល​ពេញ​ផ្លូវ​មុខ​នៅ​មុខ​អតីតអាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍​ចិន​តុង

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​របស់​ក្រុមហ៊ុន​ពិភព​ដឹក​ជញ្ជូន ​មួយ​គ្រឿង​ បាន​រេ​ចង្កូតបុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្ដាល​ឲ្យ​បាក់​១​កង់ ​ហើយ​រថយន្ត​កាច់ចង្កូតក្រឡាប់​ដេក​ស្តូក​អូស ទៅ​បោក​ផ្ទប់ក្បាលរបាំង​ថ្ម​ម្ខាង​ទៀត​ ចាក់​ក្រណាត់​ចោល​ពេញ​ផ្លូវ​ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​របស់​ក្រុមហ៊ុន​ពិភព​ដឹក​ជញ្ជូន ​មួយ​គ្រឿង​ បាន​រេ​ចង្កូតបុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្ដាល​ឲ្យ​បាក់​១​កង់ ​ហើយ​រថយន្ត​កាច់ចង្កូតក្រឡាប់​ដេក​ស្តូក​អូស ទៅ​បោក​ផ្ទប់ក្បាលរបាំង​ថ្ម​ម្ខាង​ទៀត​ ចាក់​ក្រណាត់​ចោល​ពេញ​ផ្លូវ​ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ​ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ មុខ​អតីត​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍​ចិន​តុង ​ក្នុងភូមិ​ព្រៃ​ទា​ទី១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ ​។

រថយន្ត​ ដែល​ក្រឡាប់​នោះ​ ម៉ាក​គា ​ពណ៌​ស ​ពាក់​ស្លាក​លេខ ​ភ្នំពេញ 2J-5835 ជា​រថយន្ត​របស់​ក្រុមហ៊ុន​ពិភព​ដឹក​ជញ្ជូន ​(CT.A60) ​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ​។

តាម​សាក្សី​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​ បាន​ដឹក​ក្រណាត់​ជា​ច្រើន​កី ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ចូល​រាជធានី​ភ្នំពេញ​។​ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ​ក៏​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ បុក​ក្បាល​របាំង​ថ្ម​ ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​១​កង់​ខ្ទាត​ចេញ ហើយ​រថយន្ត​ក៏​បាន​ទាញ​ចង្កូត​ក្រឡាប់​ដេក​ស្តូក ​អូស​ជា​ច្រើន​ម៉ែ​ត្រ ទៅ​ផ្ទប់​ក្បាល​របង​ថ្ម​ម្ខាង​ទៀត ចាក់​ក្រណាត់​ចោល​ពេញ​ផ្លូវ​។ ​ទោះបីជា​យ៉ាងណា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​ពុំ​បណ្ដា​ឲ្យ​មនុស្ស​រង​របួស​ឡើយ ​។

ទាក់ទិន​ការ​កើត​មាន​គ្រោះថ្នាក់​នេះ ​តាម​អ្នកបើកបរ​ប្រាប់​ឲ្យ​ដឹង​ថា បណ្ដា​លមក​ពី​រថយន្ត​ដាច់​កាឡេ​ ហើយ​ទាញ​ចង្កូត​ជ្រុល​បុក​ក្បាល របាំង​ថ្ម​ក្រឡាប់​តែ​ម្ដង​។​ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ នគរបាល​មូលដ្ឋាន ​ក៏​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​ រួច​ទាក់ទង​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ចុះ​មក​វាស់វែង ​នាំ​យក​រថយន្ត​ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ