ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​អាច​នឹង​ពិភាក្សា​កំ​ដៅ​នយោបាយ​នៃ​កោះ​តៃវ៉ាន់

1 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​អាច​នឹង​ធ្វើការ​ពិភាក្សា​នៅ​ថ្ងៃនេះ​ទៅ​លើ​ភាព​តានតឹង​នៅ​កោះ​តៃវ៉ាន់​ដែល​កម្តៅ​នយោបាយ​បាន​ពុះកញ្ជ្រោល​ឡើង ដោយសារ​ទស្សនកិច្ច​របស់​លោកស្រី ណា​ន់​ស៊ី ផេ​ឡូ​ស៊ី ប្រធាន​សភា​តំណាង​របស់​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក គុង ភោគ រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស…

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​អាច​នឹង​ធ្វើការ​ពិភាក្សា​នៅ​ថ្ងៃនេះ​ទៅ​លើ​ភាព​តានតឹង​នៅ​កោះ​តៃវ៉ាន់​ដែល​កម្តៅ​នយោបាយ​បាន​ពុះកញ្ជ្រោល​ឡើង ដោយសារ​ទស្សនកិច្ច​របស់​លោកស្រី ណា​ន់​ស៊ី ផេ​ឡូ​ស៊ី ប្រធាន​សភា​តំណាង​របស់​អា​មេ​រិ​ក ។

នេះ​បើ​យោង​តាម​សម្តី​របស់​លោក គុង ភោគ រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ធ្វើ​ជា​អធិបតីភាព​នៃ​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃ​ទៀត កាលពី​ពេល​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា​នេះ ។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ចិន និង​អា​មេ​រិ​ក ដោយសារ​តែ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ផេ​ឡូ​ស៊ី ប្រធាន​សភា​តំណាង​អា​មេ​រិ​ក​ទៅ​កាន់​កោះ​តៃវ៉ាន់ បើ​ទោះបីជា​ស្ថិត​ក្រោម​ការ​ប្រឆាំង​ខ្លាំងក្លា​ដោយ​ប្រទេស​ចិន​ក្តី ។

លោក គង់ ភោគ អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បទេស​អាស៊ាន​លើក​ទី​៥៥ បាន​ប្រាប់​ដល់ អ្នក​សារព័ត៌មាន​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​អាច​នឹង​ពិភាក្សា​អំពី​ស្ថានភាព​នៅ​កោះ​តៃវ៉ាន់ ដើម្បី​រក​ចំណុចរួម​ណាមួយ ដើម្បី​អោយ​អាស៊ាន​អាច​រួមចំណែក​សម្របសម្រួល​ក៏​ដូច​ជា​ការ​បញ្ចេញមតិ ដើម្បី​ធ្វើ​អោយ​ស្ថានភាព​នៅ​កោះ​តៃវ៉ាន់​មាន​ស្ថិរភាព និង មិន​នាំ​ទៅ​ដល់​ជម្លោះ និង​ការ​ឡើងក​ម្តៅ​នយោបាយ នៃ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ក៏​នឹង​ពិភាក្សា​លើ​បញ្ហា​តំបន់ និង​ពិភពលោក​ផ្សេង​ៗ​ទៀត​ផង​ដែរ ដូច​ជា បញ្ហា​កូ​វី​ដ​១៩ បញ្ហា​ប្រែប្រួល​អាកាស​ស​ធាតុ បញ្ហា​ប្រទេស​ភូមា និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ