ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យណាស់​! នឹងលេចរូបរាងស្ពាន​ឆ្លងកាត់​​ទន្លេ​មេគង្គ​​មួយ​ទៀត

7 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ ប្រជាពលរដ្ឋ​រស់នៅ​ត្រើយ​ទន្លេមេគង្គ​ទាំង​សងខាង កំពុង​តែ​មាន​សេចក្តី​ត្រេកអរ​ដោយសារ​តែ​ទទួល​ដំណឹង​ថា ក្នុង​ពេល​ខាង​មុខ​នេះ​នឹង​មាន​ស្ពានបេតុង​ទី​២ ឆ្លងកាត់​ទន្លេមេគង្គ​បន្ទាប់​ពី​ស្ពាន​គី​ហ្សុ​៊​ណា នឹង​លេច​រូបរាង​ឡើង ដែល​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹង​ត្រង់​ទៅ​ស្រុក​ក្រូចឆ្មារ ហើយ​សាឡា​ង​២​គ្រឿង​ក៏​នឹង​ត្រូវ​ប្តូរ​ទៅ​កាន់​កន្លែង​ផ្សេង​ផង​ដែរ ។

ខេត្ដកំពង់ចាម ៖ ប្រជាពលរដ្ឋ​រស់នៅ​ត្រើយ​ទន្លេមេគង្គ​ទាំង​សងខាង កំពុង​តែ​មាន​សេចក្តី​ត្រេកអរ​ដោយសារ​តែ​ទទួល​ដំណឹង​ថា  ក្នុង​ពេល​ខាង​មុខ​នេះ​នឹង​មាន​ស្ពានបេតុង​ទី​២  ឆ្លងកាត់​ទន្លេមេគង្គ​បន្ទាប់​ពី​ស្ពាន​គី​ហ្សុ​៊​ណា នឹង​លេច​រូបរាង​ឡើង ដែល​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹង​ត្រង់​ទៅ​ស្រុក​ក្រូចឆ្មារ ហើយ​សាឡា​ង​២​គ្រឿង​ក៏​នឹង​ត្រូវ​ប្តូរ​ទៅ​កាន់​កន្លែង​ផ្សេង​ផង​ដែរ ។

ស្ត្រី​ខ្មែរ​អ៊ិ​ស្លា​ម​ឈ្មោះ រោះ ហ្វី​អាស់ រស់នៅ​ភូមិ​ទ្រា ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៤ មក​រា ថា កាលពី​ពេល​កន្លង​មក​គាត់​បាន​ចំណាយ​លុយ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាណូត​ដ​ចេញពីផ្ទះ​មក​កាន់​ស្រុក​ស្ទឹង​ត្រង់​ត្រូវ​ចំណាយ​លុយ​ច្រើន​គួរសម ។ បន្ទាប់​មក​ក៏​មាន​សាឡា​ង​បាន​មក​ចម្លង​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល និង​ចំណាយ​តិច​ជាង​មុន ហើយ​នៅ​ពេល​ខាង​មុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​កសាង​ស្ពានបេតុង​ឆ្លងកាត់​ទន្លេមេគង្គ​នោះ រឹតតែ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​ដោយ​មិន​បាន​ចំណាយ​ថវិកា​ក្នុង​ការ​ឆ្លង​ទៅ​វិញ​ទៅ​មក​ទៀត​នោះ​ឡើយ ។

លោក អុ​ី​ត ជិ អាយុ​៥១​ឆ្នាំ ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​ទ្រា​ទី​៥ ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩​មក គាត់​និង​ក្រុម​គ្រួសារ ក្នុង​ពេល​ដែល​ត្រូវធ្វើ​ដំណើរ​មក​កាន់​ស្រុក​ស្ទឹង​ត្រង់ គឺ​ត្រូវ​តែ​ឆ្លង​ទូក​ដែល​មាន​បំពាក់​ម៉ាស៊ីន​របស់​ឯកជន និង​ត្រូវ​បាន​ចំណាយ​លុយ​អស់​៤.០០០​រៀល ទាំង​ទៅ​ទាំង​មក​ដោយ​មានការ​លំបាក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ក្រោយមក​ទើប​ឃើញ​មាន​សាឡា​ង​ធំ​ៗ​ចំនួន​២​គ្រឿង ត្រូវ​បាន​គេ​យក​មក​ចម្លង​ដោយ​តម្លៃ​យក​ក្នុង​មនុស្ស​ម្នាក់​តែ​៩០០​រៀល​ប៉ុណ្ណោះ​ពេល​ឆ្លង​ម្តង ដូច្នេះ​ការ​ចំណាយ​របស់​គាត់​ត្រូវ​បាន​ថយ​ចុះ​ប្រមាណ​ជាង​៥០​ភាគរយ ហើយ​ក្នុង​ពេល​ខាង​មុខ​នេះ ប្រសិន បើ​ស្ពានបេតុង​ឆ្លងកាត់​ទន្លេមេគង្គ​នឹង​ត្រូវ​បាន​សាងសង់​រួចរាល់​ទៀត គាត់​និង​អ្នក​ភូមិ​បាន​ចំណាយ​លុយ ដើម្បី​ឆ្លង​ទៅ​មក​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ​ខ្លាំង ដែល​ថ្នាក់ដឹកនាំ​ប្រទេស​បាន​គិតគូរ​ពី​ការ​លំបាក​របស់​ពលរដ្ឋ ។ 

លោក ប៊ូ សំណាង អាយុ​៥៤​ឆ្នាំ អតីត​បុគ្គលិក​ក្រុមហ៊ុនចំការកៅស៊ូ​បឹង​កេ​ត ស្រុក​ស្ទឹង​ត្រង់ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ចេញពី​ត្រើយ​ស្រុក​ស្ទឹង​ត្រង់​មក​កាន់​ស្រុក​ក្រូចឆ្មារ​ត្រូវ​តែ​ធ្វើ​ដំណើរ​តាម​កាណូត​ដ​ទទឹង​របស់​ឯកជន ហើយ​ប្រសិនបើ​មាន​សមាជិក​ក្រុម​គ្រួសារ​ណា​ដែល​មាន​ជំងឺ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ឆ្លង​ពេល​យប់ ត្រូវ​បាន​គេ​ទារ​ថ្លៃ​ហើយ​ក៏​ពិបាក​នឹង​ឆ្លង​ទៀត ។ ជាមួយ​នោះ​ក៏​ធ្លាប់​មានការ​យក​លើស​តម្លៃ​សៀវភៅ​បន្ទុក​ថែម​ទៀត កើត​មានការ​ប្តឹងប្តល់​គ្នា​ផង​ដែរ ។ 

ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត បាន​យកសា​ឡា​ង​មក​ជួយ​ចម្លង ហើយ​ការ​ចំណាយ​គឺ​ធូរ​ជាង​ការ​ឆ្លង​កាណូត​ឯកជន​ច្រើន ហើយ​ក្នុង​ពេល​ខាង​មុខ​នេះ បើ​បាន​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ទៀត​ក៏​កាន់តែ​ប្រសើ​ពេក​ណាស់​ពោល​គឺ​ការ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយ​ពេលវេលា​ឆាប់រហ័ស ។

លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មក​រា​ថា ស្ពានបេតុង​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹង​ត្រង់​ទៅ​ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​សាងសង់​ឡើង​ក្នុង​ពេល​ខាង​មុខ​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ ។ ទាំងនេះ​ត្រូវ​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​២​ខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ​បាន​ច្រើន ហើយ​ការ​ធ្វើ​ដំណើរ​ក៏​រហ័ស​ថែម​ទៀត​ផង ៕