សូមប្រុងប្រយ័ត្ន! បុរសម្នាក់ បរិភោគសត្វខ្ញុង ពុល ខ្ទេចគ្រឿងក្នុង បណ្តាលឱ្យស្លា.ប់
- ភ្នំពេញ
កំពង់ធំ៖ បុរសម្នាក់ បានហូបសត្វល្អិត បណ្ដាលឱ្យពុលស្លា.ប់បាត់បង់ជីវិត មិនអាចជួយសង្គ្រោះបាន។ ជនរងគ្រោះឈ្មោះ ឈន ឈឿន ភេទប្រុស អាយុ…
កំពង់ធំ៖ បុរសម្នាក់ បានហូបសត្វល្អិត បណ្ដាលឱ្យពុលស្លា.ប់បាត់បង់ជីវិត មិនអាចជួយសង្គ្រោះបាន។ ជនរងគ្រោះឈ្មោះ ឈន ឈឿន ភេទប្រុស អាយុ…
កំពង់ធំ៖ បុរសម្នាក់ បានហូបសត្វល្អិត បណ្ដាលឱ្យពុលស្លា.ប់បាត់បង់ជីវិត មិនអាចជួយសង្គ្រោះបាន។ ជនរងគ្រោះឈ្មោះ ឈន ឈឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរធ្វើស្រែចម្ការ ត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែដោយសារតែអាការនៃឥទ្ធិពលសារជាតិពុលជ្រាបចូលពេញខ្លួន បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិត។
ជនរងគ្រោះ បានបរិភោគសត្វល្អិតម្យ៉ាង ដែលត្រូវបានគេស្គាល់ថា «ខ្ញុងខ្មៅក្រហម» ហើយសាកសពត្រូវបានដឹកចេញពីពេទ្យកាល់ម៉ែត យកមកធ្វើបុណ្យនៅស្រុកវិញ កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។
គួររំលឹកថា ហេតុការណ៍ពុលសត្វខ្ញុងនេះ បានកើតឡើង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅស្ថិតនៅក្នុងចំការដំឡូងមីមួយកន្លែង ក្នុងភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
មន្ត្រីនគរបាលប៉ុស្តិ៍សាគ្រាម បានឲ្យដឹងថា តាមការរៀបរាប់ពីក្រុមសាច់ញាតិ ដំបូងឡើយ ជនរងគ្រោះ និងម្តាយបានទៅចំការដំឡូង។ បុរសរងគ្រោះខាងលើ ជាកូនបានឃើញគេដាក់លក់សត្វនេះ គាត់គិតថាបើទិញយកទៅលីងហូបប្រហែលជាឆ្ងាញ់ហើយមើលទៅ! គាត់ក៏បានទិញវាយកមកលាងទឹក រួចក៏ចម្អិនលីងវាឆ្អិនហើយ ក៏ហូប។ ម្តាយបានសាកហូបចូលមាត់បន្តិច ក៏ខ្ជាក់ចេញវិញ ដោយស្រែកប្រាប់ថា ល្វីងណាស់!។ ចំណែកកូនប្រុស បានបន្តហូបសត្វនេះ ធម្មតា។ បន្ទាប់ពីហូបសត្វនេះរួច ម្តាយបានខ្ជាក់ចោលហើយគាត់បានផឹកទឹកដូង ធ្វើឱ្យជាតិពុល ក៏សាបអស់ទៅ។ ចំណែកកូនគាត់ហូបច្រើន ក៏ចាប់ផ្តើម មានអាការៈមិនស្រួលខ្លួន រាកផង ក្អួតផង ដោយគិតស្មានថា វាមិនអីទេ គ្រាន់តែពុលចំណីធម្មតា។ គាត់ក៏មិនបានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗនោះទេ គឺគាត់បានប្រើថ្នាំព្យាបាល នៅផ្ទះអស់រយៈពេលប្រហែលពីរបីថ្ងៃ សភាពជំងឺហាក់មិនថយសោះ ហើយកាន់តែធ្ងន់ធ្ងរឡើងៗ ឃើញដូច្នេះ សាច់ញាតិ ក៏សម្រេចដឹករូបគាត់ទៅកាន់មន្ទីរពេទ្យ នៅពេលដឹកទៅដល់មន្ទីរពេទ្យ ក្រោយពីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់រួចមក គ្រូពេទ្យបានប្រាប់ថា ហួសពេលហើយ គ្រឿងក្នុងសំខាន់ៗរបស់ជនរងគ្រោះ ត្រូវបានជាតិពុលបំផ្លិចបំផ្លាញអស់ហើយ គ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតបានទេ។
ឮដូច្នេះសាច់ញាតិ ក៏សម្រេចចិត្តដឹកជនរងគ្រោះមកផ្ទះទាំងសោកស្តាយជាពន់ពេក ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី០១ ខែសីហាឆ្នាំ២០២២។
អ្នកស្រុកស្គាល់សត្វល្អិតប្រភេទនេះ បានឱ្យដឹងថា សត្វល្អិតនេះ មានឈ្មោះថា ខ្ញុងខ្មៅក្រហម ឬពព្លះខ្មៅក្រហម។ សត្វល្អិតប្រភេទនេះ វាមានរូបរាងតូច ស្ថិតនៅក្នុងចំណោមសត្វល្អិតម្យ៉ាង ដែលគេមិនអាចយកមកបរិភោគបានទេ បើទោះបីជាបានចម្អិនរួចហើយក៏ដោយ ពីព្រោះជាតិពុល នៅក្នុងខ្លួនរបស់វាខ្លាំងណាស់ បើមនុស្ស ឬក៏សត្វ បរិភោគសត្វល្អិតប្រភេទនេះហើយ នឹងត្រូវទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់គ្រឿងក្នុងសំខាន់ៗ ដូចជា ក្រពះពោះវៀន, ក្រលៀន និងផ្លូវបង្ហួរនោម ព្រោះវាមានផ្ទុកកំហាប់ដ៏ច្រើននៃសារធាតុពុល៕ ថុក សុខា
ចែករំលែកព័តមាននេះ