ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WIKILEAKS ប្រកាស​ផ្តល់​រង្វាន់​ចំពោះ​រាល់​ព័ត៌មាន​ធ្លាយ​ចេញពី​សេត​វិមាន

7 ឆ្នាំ មុន

WIKILEAKS បាន​សន្យា​កាលពី​ថ្ងៃ​ទី​៣​មក​រា​ថា នឹង​ផ្តល់​រង្វាន់​សម្រាប់​រាល់​ព័ត៌មាន​ទម្លាយ​ចេញពី​សេត​វិមាន​មុន​ការ​ចាកចេញ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ចំណែក​ស្ថាបនិក​របស់​ខ្លួន​លោក JULIAN ASSANGE

WIKILEAKS បាន​សន្យា​កាលពី​ថ្ងៃ​ទី​៣​មក​រា​ថា នឹង​ផ្តល់​រង្វាន់​សម្រាប់​រាល់​ព័ត៌មាន​ទម្លាយ​ចេញពី​សេត​វិមាន​មុន​ការ​ចាកចេញ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ចំណែក​ស្ថាបនិក​របស់​ខ្លួន​លោក JULIAN ASSANGE អះអាង​ជា​ថ្មី​ថា រុ​ស្ស៊ី​ពុំ​មែន​ជា​ប្រភព​នៃ​រឿងអាស្រូវ​អុ​ី​មែ​ល​របស់​លោកស្រី​ហ៊ី​ល​ឡា​រី​គ្លី​ន​តុ​ន​ឡើយ ។

តាម​TWITTER អង្គការ​មាន​ឯកទេស​ខាង​ទម្លាយ​បណ្តា​ឯកសារ​សម្ងាត់​នេះ​ប្រកាស​ថា «​សេចក្តី​ប្រកាស​ចំពោះ​បណ្តា​អ្នកគ្រប់គ្រង​ខាង​ព័ត៌មានវិទ្យា ចូរ​លោក​អ្នក​កុំ​បណ្តោយ​ឱ្យ​សេត​វិមាន​បំផ្លាញ​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ជា​ថ្មី ! ចូរ​លោក​អ្នកចម្លង​បណ្តា​ឯកសារ​នា​ពេល​នេះ​ហើយ​បញ្ជូន​មក​ឱ្យ WIKILEAKS ពេល​លោក​អ្នក​ចង់​ធ្វើ ! »​។

WIKILEAKS បន្ត​ថា «​យើង​នឹង​ផ្តល់​រង្វាន់​២០.០០០​ដុល្លារ សម្រាប់​រាល់​ព័ត៌មាន​ដែល​អាច​នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​ឬ​លាតត្រដាង​រាល់​ភ្នាក់ងារ​របស់​រដ្ឋបាល​លោក​អូ​បា​ម៉ា ដែល​បំផ្លាញ​ចោល​បណ្តា​សំណុំរឿង​សំខាន់​ៗ» ។

បន្ទាប់​មក​លោក JULIAN ASSANGE បាន​ធ្វើ​បទ​សម្ភាសន៍​យ៉ាង​វែង​មួយ​ជាមួយ​ទូរទស្សន៍​អា​មេ​រិ​ក FOX នៅ​ឯ​ស្ថានទូត​អេក្វាទ័រ ប្រចាំ​ក្រុង​ឡុ​ង​ដ៍ដែល​ជា​កន្លែង​ភៀសខ្លួន​របស់​លោក​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១២​មក ។ ក្នុង​បទ​សម្ភាសន៍​នោះ​លោក ASSANGE អះអាង​ថា ប្រភព​ដែល​លោក​បាន​ទទួល​ពី​បណ្តាសារ​អុ​ី​មែ​ល​របស់​លោកស្រី​ហុ​ី​ល​ឡា​រី គ្លី​ន​តុ​ន ពុំ​មែន​ចេញ​មក​ពី​រដ្ឋាភិបាល​រុ​ស្ស៊ី​ឡើយ ៕