ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​បាន​ស្លា.ប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​បន្ទាប់​ពី​បើក​ម៉ូតូ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែមករា …

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​បន្ទាប់​ពី​បើក​ម៉ូតូ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ ក្បែរ​ស្នាក់​ការ​កងរាជអាវុធហត្ថ​ថ្មដែកកេះ ស្ថិត​ក្នុងភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​អនុសេនីយ៍ឯក អ៊ុយ ផ​ល្លី អធិការរង​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជី សុ​ជាតិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០​ស៊េរី​ចាស់ ពណ៌​ស គ្មាន​ស្លាក​លេខ ចំណែក​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ឈ្មោះ ឆា​ម ការី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។

លោក​អធិការរង​បញ្ជាក់​ទៀត​ថា តាម​សាក្សី​បាន​ដែល​បានឃើញ​នៅ​កន្លែង​កើតហេតុ គឺ​មុន​ពេល​កើតហេតុ យុវជន​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយដោយ​ម៉ូតូ​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ ខណៈ​ដល់​កន្លែង​កើតហេតុ​បាន​បុក​គោ​យន្ត​កន្ត្រៃ​កំពុង​ឈប់​លក់​ត្រី​នៅ​លើ​ចិញ្ចើមថ្នល់​ខាងស្តាំ​ដៃ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ខ្ទាត​ទៅ​បុក​នឹង​កែង​ជ្រុង​រ៉ឺ​ម៉ក​គោ​យន្ត​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​ខ្លួន​អ្នក​បើក​គោ​យន្ត​មក​ធ្វើ​សាកសួរ រីឯ​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​ផង​ដែរ ៕