សំាងបន្តចុះ តើទំនិញនានានឹងចុះថ្លៃដែរឬទេ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជាបានបន្តចុះថ្លៃទៀត នៅក្នុងរយៈពេល១០ថ្ងៃនេះ ។ ក្រសួងពាណិជ្ជកម្ម បានប្រកាស ពីតម្លៃប្រេងឥន្ទនៈ ចាប់ពីថ្ងៃ១-១០ខែសីហា ឆ្នាំ២០២២…
រាជធានីភ្នំពេញ ៖ តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជាបានបន្តចុះថ្លៃទៀត នៅក្នុងរយៈពេល១០ថ្ងៃនេះ ។ ក្រសួងពាណិជ្ជកម្ម បានប្រកាស ពីតម្លៃប្រេងឥន្ទនៈ ចាប់ពីថ្ងៃ១-១០ខែសីហា ឆ្នាំ២០២២…
រាជធានីភ្នំពេញ ៖ តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជាបានបន្តចុះថ្លៃទៀត នៅក្នុងរយៈពេល១០ថ្ងៃនេះ ។ ក្រសួងពាណិជ្ជកម្ម បានប្រកាស ពីតម្លៃប្រេងឥន្ទនៈ ចាប់ពីថ្ងៃ១-១០ខែសីហា ឆ្នាំ២០២២ គឺតម្លៃសាំងធម្មតាក្នុងមួយលីត្រនឹងបន្តចុះថ្លៃ៤៧៥០ ចុះ៥០រៀល បើធៀបរយៈពេលដូចគ្នា កាលពី១០ថ្ងៃមុន ខណៈម៉ាស៊ូត៥១៥០រៀល ចុះ១៥០រៀល ។
ការចុះថ្លៃប្រេងសាំងបានផ្តើមធ្លាក់តាំងពីសប្តាហ៍មុនមកម្លេះ ដែលធ្វើឲ្យពលរដ្ឋជាច្រើនបានចោទសួរថា តើប្រេងសាំងចុះថ្លៃបែបនេះ ទំនិញនានា ដែលបានថ្លៃតាមប្រេងសាំងកន្លងមកនឹងចុះថ្លៃដែរឬទេ?
កន្លងមកមានការសង្កេតឃើញថា ប្រេងសាំងឡើងថ្លៃ បណ្តាលឲ្យទំនិញនានាបានឡើងថ្លៃតាមប្រេងសាំងដែរ ប៉ុន្តែទំនិញទាំងនោះពិបាកនឹងបញ្ចុះថ្លៃមកវិញណាស់នៅពេលសាំងចុះថ្លៃនោះ ។
អ្នកស្រី សុផល ពលរដ្ឋម្នាក់ នៅភ្នំពេញនិយាយថា តាមការសម្គាល់របស់អ្នកស្រី ទំនិញដែលបានឡើងថ្លៃហើយ ពិបាកនឹងចុះថ្លៃមកវិញណាស់ ។ កន្លងមកអ្នកស្រី សង្កេតឃើញថា ទំនិញបានឡើងថ្លៃ ក្នុងពេលកំពុងផ្ទុះកូវីដ១៩ ដំបូងៗ នៅពេលបិទខ្ទប់ភ្នំពេញ និងខេត្តកណ្តាល ហើយចុងក្រោយនេះឡើងថ្លៃពេលផ្ទុះសង្គ្រាមរុស្ស៊ី អ៊ុយក្រែន ។
ស្ត្រីពេលផ្ទះរូបនេះ បញ្ជាក់ថា តាមការកត់សម្គាល់ អ្វីដែលបានឡើងថ្លៃហើយពិបាកនឹងចុះមកវិញណាស់ ដូចជា ការឡើងថ្លៃពេលកូវីដ១៩ ផ្ទុះខ្លាំង លុះកូវីដស្ងប់ហើយក៏ទំនិញមិនចុះថ្លៃដែរ ។
តាមស្ត្រីមេផ្ទះខ្លះទៀតនៅភ្នំពេញបញ្ជាក់ថា ទំនិញដែលឡើងថ្លៃខ្លាំង គឺប្រភេទទំនិញសម្ភារៈដែលនាំចូលដូចជា គ្រឿងទេស ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ។
លោក ម៉ានី ពលរដ្ឋម្នាក់នៅភ្នំពេញ បានកត់សម្គាល់ថា ទឹកបរិសុទ្ធ ដែលលោកនិយមទទួលទានដែលមានជាតិរ៉ែខ្ពស់ កាលពីឆ្នាំ២០២១ តម្លៃមួយកេសធំជាង៦ដុល្លារ ប៉ុន្តែពេលនេះថ្លៃជាង៨ដុល្លារ ។ លោកមិនដឹងថា ទឹកនោះឡើងថ្លៃដោយសារប្រេងសាំង ឬយ៉ាងណាទេ ដូច្នេះបើឡើងថ្លៃដោយសារប្រេងសាំងមែន គួរតែចុះថ្លៃវិញនៅពេលនេះ ។
លោក រុណ ដែលមានភរិយាអ្នកលក់ចាបហួយនៅផ្ទះទទួលស្គាល់ថាទំនិញបានឡើងថ្លៃគ្រប់មុខ ។ លោកថា ការឡើងថ្លៃទំនិញ មានចាប់ពីប្រអប់ស្លរសម្រាប់គេដាក់បាយ កែវជ័រ សម្រាប់គេដាក់ទឹក ឡើងទៅ ។
ពាណិជ្ជកររូបនេះ និយាយថា នៅពេលប្រអប់បាយឡើងថ្លៃប្រាកដណាស់បាយស្រូបពេលព្រឹកនឹងឡើងថ្លៃ ។ នៅពេលកែវដាក់ទឹកឡើងថ្លៃ ប្រាកដណាស់ កាហ្វេ និងភេជ្ជនានា ដែលដាក់កែវជ័រនឹងឡើងថ្លៃ ។ លោកថា បើគេមិនដំឡើងថ្លៃតាមនោះ គេក៏នឹងបន្ថយបរិមាណដែរ ដើម្បីចំណេញ ៕
ចែករំលែកព័តមាននេះ