ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំងសម្រំាងគុណភាពទេសចរណ៍តាមសហគមន៍

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជំនាញ​ទេសចរណ៍​បដិសណ្ឋារកិច្ច បាន​រៀបចំ​បណ្តុះបណ្តាល​រយៈពេល​៥​ថ្ងៃ ដល់​សមាជិកសមាគម​ន៍​ទេសចរណ៍ ទឹកធ្លាក់​ស្រែ​អំពិល បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ ។ ការ​បណ្តុះបណ្តាល​នេះ​ជា​ការ​បំពាក់​ជំនាញ​ទេសចរណ៍​តាម​ស្តង់ដារ​ដើម្បី​សហគមន៍​បម្រើ​អ្នកទេសចរ​ដែល​បាន​ទៅ​ដល់​សហគមន៍​ខ្លួន…

ខេត្តកំពង់ឆ្នាំង ៖ ជំនាញ​ទេសចរណ៍​បដិសណ្ឋារកិច្ច បាន​រៀបចំ​បណ្តុះបណ្តាល​រយៈពេល​៥​ថ្ងៃ ដល់​សមាជិកសមាគម​ន៍​ទេសចរណ៍ ទឹកធ្លាក់​ស្រែ​អំពិល បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ ។ ការ​បណ្តុះបណ្តាល​នេះ​ជា​ការ​បំពាក់​ជំនាញ​ទេសចរណ៍​តាម​ស្តង់ដារ​ដើម្បី​សហគមន៍​បម្រើ​អ្នកទេសចរ​ដែល​បាន​ទៅ​ដល់​សហគមន៍​ខ្លួន ។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា មាន​សិក្ខាកាម​សរុប​ចំនួន​៣៧​នាក់ ដែល​សុទ្ធសឹងតែ​ជា​សមាជិកសមាគម​ទឹកធ្លាក់​ស្រែ​អំពិល បាន​ចូល​រួមការ​បណ្តុះបណ្តាល​នេះ ។

លោក​ថា ការ​បណ្តុះបណ្តាល​នេះ​ចង់ឱ្យ​សមាជិក​សហគមន៍​ចេះ​រៀបចំ​ខ្លួន​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ទេចរ​ដែល​បាន​ចូល​មក​លេង​កម្សាន្ត ចង់ឱ្យ​សមាជិក​សហគមន៍​ចេះ​រៀបចំ ការ​ចម្អិន​ម្ហូបអាហារ​ប្រកបដោយ​អនាម័យ ។

ប្រធាន​មន្ទីរ ខេត្តកំពង់ឆ្នាំង​ក៏​បាន​សំណូមពរ​ដល់​ក្រសួងទេសចរណ៍ ជួយ​ធ្វើ​ផ្លូវ​កៅស៊ូ​ចូល​ទៅ​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល និង​តំបន់​ទឹកធ្លាក់​អន្លង់​ស្វាយ ព្រមទាំង​សូម​ជួយ​ដាក់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​បង្កើន​សេ​វ៉ា​អ៊ី​ន​ធឺ​ណែ​ត តាម​តំបន់​ទឹកធ្លាក់​ទាំងនោះ ដើម្បី​ភ្ញៀវ​ទេសចរ​ពេល​មក​លេង​កំសាន្ត​បាន​បង្ហោះ​ពី​រូបភាព ទេសភាព ទឹកធ្លាក់ បាន​ភ្លាម​ៗ ដែល​ជា​ចំណុច​ទាក់ទាញ និង​បង្កើន​ភ្ញៀវ​ទេសចរណ៍​ឱ្យមក​លេង​ខេត្តកំពង់ឆ្នាំង​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ បាន​សំណូមពរ​ដល់​ក្រសួង​ជួយ​ឧបត្ថម្ភ​ចង្ក្រាន​សំរាប់​ដុត​សំរាម សម្រាប់​ការ​ដុត​កាក​សំណល់​ក្នុង​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ផង​ដែរ ។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍ ផលិតផល​ទេសចរណ៍ ក្រសួង​ទេ​ចរណ៍​ដែល​បាន​ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ផ្ដាំផ្ញើ​ដល់​សមាជិក​សហគមន៍​ទឹកធ្លាក់​ស្រែ​អំពិល សូម​យកចិត្តទុកដាក់​ថែរក្សា​ការពារ​ដែន​ធម្មជាតិ​របស់​ខ្លួន​ឲ្យ​បាន​គង់វង្ស និង​ត្រូវ​យកចិត្តទុកដាក់​យកចំណេះ​ដឹង​ដែល​ខ្លួន​បាន​រៀន​ពេល​៥ ថ្ងៃ​ដើម្បី​យក​មក​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ ដូច​ជា​ការ​ចំអិន​អាហារ​ប្រកបដោយ​អនាម័យ និង​សូម​ខិតខំ​រក​ចំណេះដឹង​បន្ថែម​ទៀត​ស្តី​ពី​ការ​ធ្វើ​ម្ហូប​ច្រើន​មុខ កុំ​តែ​មុខម្ហូប​ដដែល ដូច​ជា មាន់​ដុត ត្រីអាំង ឬ​ប្រហុក​អាំង ។

ត្រូវ​ចេះ​ច្នៃប្រឌិត​មុខម្ហូប​អោយ​បាន​ច្រើន​មុខ​សម្រាប់​ផ្លាស់​ប្ដូរ ក្នុង​ការ​លក់​ឱ្យ​ភ្ញៀវ​ទេសចរ ដើម្បី​ពួក​គាត់​ជក់ចិត្ត និង​ណែនាំ​ភ្ញៀវ មក​លេង​កំសាន្ត​កាន់តែ​ច្រើន​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ