ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​១៥​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​ធនធានធម្មជាតិ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ជនសង្ស័យ​ចំនួន​១៥​នាក់ ត្រូវ​បាន​មន្ត្រី​ជំនាញ​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា កសាង​សំណុំរឿង​ក្នុង​បទល្មើស​ធនធានធម្មជាតិ បញ្ជូន​ទៅ​កាន់​

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ចំនួន​១៥​នាក់ ត្រូវ​បាន​មន្ត្រី​ជំនាញ​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា កសាង​សំណុំរឿង​ក្នុង​បទល្មើស​ធនធានធម្មជាតិ បញ្ជូន​ទៅ​កាន់​តុលាការ ដោយ​គិត​ពី​ដើមឆ្នាំ​២០២២ រហូត​ដល់​ចុងខែ​កក្កដា កន្លង​ទៅ​នេះ​។

លោក ហាន សា​ខន ប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ឲ្យ​ដឹង​ថា កន្លង​មក មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ដកហូត​វត្ថុ​តាង​ល្មើសច្បាប់ រួម​មាន​រថយន្ត​ចំនួន​១៤​គ្រឿង ម៉ូតូ​ចំនួន​៧៦​គ្រឿង គោ​យន្ត​ចំនួន​៦​គ្រឿង រណា​យន្ត​១៨១​គ្រឿង ឈើ​ចំនួន​៩៣​ម៉ែត្រ​គីប អន្ទាក់​ជាង​២៧១ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចំនួន​៤៥​ករណី ដោយ​ពិន័យ​អន្តរការណ៍ ៤ ករណី ដែល​នេះ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២២​។ លោក​ប្រធាន​ការិយាល័យ​បន្ត​ថា វត្ថុ​តាង​ឈើ ដែល​បាន​ដោះស្រាយ​រួច ត្រូវ​បាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​កែវ​សីមា រួម​ទាំង​ក្រសួងបរិស្ថាន ធ្វើការ​ដេញថ្លៃ ដើម្បី​លក់​យក​ថវិកា​ចូល​រដ្ឋ​។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​នី ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ មាន​ប្រសាសន៍​ថា បទល្មើស​ធនធានធម្មជាតិ ពិសេស​ការ​កា​.​ប់​ឈើ និង​ការ​ដឹក​ជញ្ជូន​លែង​មាន​ទ្រង់ទ្រាយ​ធំ​ទៀត​ហើយ ពោល​គឺ​នៅ​មាន​តូច​ៗ​ដឹក​តាម​ម៉ូតូ​តែ​ប៉ុណ្ណោះ​។ តែ​យ៉ាងណា មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​អនុវត្ត​វិធានការ​តឹង​រឹង​ចំពោះ​ជនល្មើស​លួច​កា​.​ប់ និង​ដឹកឈើ ទោះ​ទំហំ​តូច ឬ​ធំ​ក្តី​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​អាស្រ័យ​ផល​តាម​រយៈ​ការ​កា​.​ប់​ព្រៃឈើ ចាប់​សត្វព្រៃ បាន​កែប្រែ​ឥរិយាបថ​បន្តិច​ម្តង​ៗ ពី​ការ​ចូល​ព្រៃ​កា​.​ប់​ឈើ បរបាញ់​សត្វ ងាក​មក​បង្កបង្កើន​ផល​កសិកម្ម និង​ទទួលផល​ពី​វិស័យ​ទេសចរណ៍​។ ការ​បង្កើត​ការងារ​ថ្មី​ដល់​ប្រជាពលរដ្ឋ ជំនួស​ការ​ចូល​ព្រៃ​កា​.​ប់​ឈើ បរបាញ់​សត្វ ដាក់​អន្ទាក់ មាន​សារសំខាន់​ណាស់ ក្នុង​ការ​ជំរុញ​ការ​លើកកម្ពស់​ការងារ​អភិរក្ស​ធនធានធម្មជាតិ​។

សូម​បញ្ជាក់​ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ផ្ទៃដី​សរុប ២៩២ ៦៩០ ហិ​កតា មាន​ព្រំប្រទល់​ជាប់​នឹង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច និង​ប្រទេស​វៀតណាម លាតសន្ធឹង​លើ​ផ្ទៃដី​ស្រុក​កែវ​សីមា និង​ស្រុក​អូរ​រាំង ។ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​សត្វព្រៃ​ច្រើន​ជាង ១០០០​ប្រភេទ ថនិកសត្វ ៩៤​ប្រភេទ ក្នុង​នោះ​២២ ប្រភេទ​កំពុង​រង​ការ​គំ​រា​.​ម​កំហែង បក្សី​ចំនួន​៣៥៦ ប្រភេទ និង​ដើមឈើ និង​រុក្ខជាតិ​ចំនួន ២៦៧​ប្រភេទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ