ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្លាញខ្ទេចខ្ទីអស់ចឹង ទើបអាកាសធាតុកាន់តែក្តៅ​ខ្លាំង

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​យ៉ាង​ច្បាស់​ចេញពី​ក្រុមការងារ​មន្ត្រី​អភិរក្ស​សត្វ​ព្រៃ និង​ព្រៃឈើ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មករា នេះ​ថា ព្រៃឈើ​នៅ​ក្នុង​ដែន​តំបន់​អភិរក្ស​ជា​ច្រើន​កន្លែង ​ជាប់​នឹង​ស្រុក​សំឡូត ខេត្ត បាត់ដំបង ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវ​បាន​ប្រជាពលរដ្ឋ​ខិលខូចនាំ​គ្នា​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ ទៅ​លួច​

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​យ៉ាង​ច្បាស់​ចេញពី​ក្រុមការងារ​មន្ត្រី​អភិរក្ស​សត្វ​ព្រៃ និង​ព្រៃឈើ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មករា នេះ​ថា ព្រៃឈើ​នៅ​ក្នុង​ដែន​តំបន់​អភិរក្ស​ជា​ច្រើន​កន្លែង ​ជាប់​នឹង​ស្រុក​សំឡូត ខេត្ត បាត់ដំបង ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវ​បាន​ប្រជាពលរដ្ឋ​ខិលខូចនាំ​គ្នា​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ ទៅ​លួច​កាប់​ផ្តួលរំលំ ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិផ្ទាល់ខ្លួន ​​ក្នុង​នោះ​ក៏​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​ម្នាក់​ចូលរួម​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​ចាន់ សុ​ជាតិ អនុប្រធាន​ផ្នែក​អនុវត្ត​​ច្បាប់​នៃ​មន្ត្រី​អ​ភិ​រក្ស​សត្វព្រៃ និង​ព្រៃឈើតំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​​សំឡូត បានឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០២ ​មករា នេះ​ថា រហូត​មក​ទល់​ពេល​នេះ ដើមឈើ​តូច​ធំ​ជា​ច្រើន​ដើម នៅ​ក្នុង​ដែន​អភិរក្ស​សត្វព្រៃ ដែល​ក្រុមការងារ​របស់​លោក​តែងតែ​ខិតខំ​ប្រឹងប្រែង​យក​ចិត្ត​ទុកដាក់ ដើរ​ល្បាត និង​ថែរក្សា​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ ចូល​ទៅ​កាប់​ទន្ទ្រាន​យក​ធ្វើ​ជា​ដី​កម្មសិទ្ធិ​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខិលខូច​មួយ​ចំនួន រស់នៅ​តំបន់​ស្លេវ ស្រុក​សំឡូត ខេត្តបាត់ដំបង និង​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​នាំ​គ្នា​លួច​យក​ម៉ាស៊ីន​ទៅ​កាប់​រំលំ​រាប់​សិប​ហិ​កតា ខណៈ​ក្រុមការងារ​របស់​ខ្លួន​សម្រាក​នៅ​ថ្ងៃ​បុ ណ្យ​ទាន ឬ​ថ្ងៃ​ឈប់​សម្រាក លុះដល់​ថ្ងៃ​ធ្វើការ​វិញ ពេល​នាំ​គ្នា​ដើរ​ល្បាត​មើល​ក៏​ឃើញ​ដួល​យ៉ាង​រដូករណែល​អស់រលីង គួរ​ឱ្យ​សោកស្តាយ​តែ​ម្តង ។

ពាក់ព័ន្ធ​​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោកស្រី ម៉​ន នាយ​កា​រិ​យាល័យ​គ្រប់គ្រង​ទិន្នន័យ​បទល្មើស​ឧក្រិដ្ឋ និង បច្ចេក ទេស​វិទ្យាសាស្ត្រ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​បំភ្លឺ​ដែរ តែ​លោក​បដិសេធ​ថា អត់​មាន​ដឹង​រឿង​នេះ​ទេ ហើយ​លោក ក៏​អត់​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ ដូច​ការ​ចោទ​របស់​មន្ត្រី​អភិរក្ស និង​ខាង​មន្ទីរ​បរិស្ថាន​ឡើយ ។