ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ណាស់! ស្លា.ប់​​បែបនេះជា​ឃាតក.ម្ម តែសមត្ថ​កិច្ចថា…

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖ សាក​សពមនុស្ស​២​នាក់​ ក្នុង​នោះ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ​ជា​ជនជាតិ​អង់គ្លេស ត្រូវ​​គេ​ប្រទះ​ឃើញ​​​ក្នុង​រូបភាព​​ចង.​ក រួម​ជាមួយ​ការ​ចង​​ភ្នែក និង​ចង​មាត់នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដែលករណីនេះពិតជា​​អា​ថ៌កំ​បាំងណាស់ ​។

ខេត្ត​ព្រះ​សីហ​នុ​ ៖ សាក​សពមនុស្ស​២​នាក់​ ក្នុង​នោះ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ​ជា​ជនជាតិ​អង់គ្លេស ត្រូវ​​គេ​ប្រទះ​ឃើញ​​​ក្នុង​រូបភាព​​ចង.​ក រួម​ជាមួយ​ការ​ចង​​ភ្នែក និង​ចង​មាត់នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដែលករណីនេះពិតជា​​អា​ថ៌កំ​បាំងណាស់ ​។

​​សមត្ថកិច្ចប៉ូ​លិ​សបាន​ធ្វើការ​បញ្ជាក់​ថា សាក​សព​ទាំង​ពីរ​នាក់​ចង.ក​នឹង​ក្រមា​ ជាប់​នឹង​ចំរឹង​​បង្អួច ដោយ​ជន​រង​គ្រោះ​​ត្រូវ​បានរុំ​មុខ​ជិត និង​ស្ត្រី តែ​ចង​ក្រណាត់​បិទ​មាត់ជិត និង​ដៃ​ទាំង​ពីរ​ដាក់​​ក្រោយ ហាក់​ត្រូវ​គេ​ចង​យ៉ាង​ដូ​ច្នេះ​ដែរ ​។ ចំណែកឯ​ជន​រង​គ្រោះ មិន​ផុត​ពី​កំរាល​ឥដ្ឋ​នោះ​ឡើយ​ ។

ករណី​ ត្រូវ​សមត្ថកិច្ច​ប៉ូ​លិសការិយាល័យ​បច្ចេកទេស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ មិន​បាន​អនុញ្ញាត្តឱ្យ​​ចូល​ទៅ​ជិត​សាក​សព​ ដើម្បី​ដឹងពី​ព័ត៌មាន​ផ្សេង​ៗឡើយ  ។​ តែ​ទោះបី​យ៉ាងណា​ក៏​ដោយ ​ត្រូវ​បាន​សមត្ថកិច្ច​​ខ្លះ​លួច​ខ្សឹប​ប្រាប់​​​ថា ជា​ករណី​មនុស្ស​ឃាត ហើយ​សភាព​នៃ​ការ​ស្លាប់ ក៏​មាន​លក្ខណៈ​ខុស​ពី​មនុស្ស​ចង.ក​សម្លាប់​ដោយ​ខ្លួនឯង​ដែរ ។

សាកសព​ម្នាក់​ឈ្មោះ​​​ ​GOLDIE IMOGEN SASKIA ភេទ​ស្រី អាយុ២៨ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 460844728 ​និងម្នាក់ទៀត WELLS JEFFREY ROBERT ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 463487360 ។

​បើ​តាម​ការ​បញ្ជាក់​ពី​​ម្ចាស់ផ្ទះ​ជួលឈ្មោះ អ៊ុត ហ្គូ​អេ​សំ​អៀន ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរនឹងត្រូវ​​ចាកចេញ​នៅ​ថ្ងៃ​ទី​២៩ ​ធ្នូ ​តែ​ពុំ​បានឃើញ​យក​លុយ​មក​​បង់ ហើយ​មិត្ត​ភក្តិ​ជន​រង​គ្រោះ​​ទូរស័ព្ទ​មិន​ចូល ក៏​បាន​មក​ដល់​បន្ទប់ ហើយ​ឃើញ​ជន​រង​គ្រោះ​​​ស្លាប់​ក្នុង​សភាព​បែបនេះ​ ។

ជុំវិញ​ការ​ស្លាប់​​ជនបរទេស​ទាំង​២​នេះ​ ត្រូវ​​​គេ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម ដោយសារ​សព​ហើម​ស្អុយរលួយ​ទៅ​ហើយ ព្រោះ​​​លើ​ខ្លួន​សាកសព​មាន​ចង​ភ្នែក និងចង​មាត់ ឯជើង​ឈរ​នៅ​លើ​ការ៉ូ​បន្ទប់​​ ។

​ទោះបីជា​មានការ​សន្និដ្ឋាន​ផ្សេង​ៗ​គ្នា​យ៉ាងណា​ក្តី ក៏​​លោក​ឧត្តមសេនីយ៍​ទោ​ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុបាន​អះអាង​ថា បើ​យោង​តាម​ការ​ពិនិត្យ​លើ​ខ្លួន​សាក​សព និងទី​តាំង​​កើតហេតុ ចាប់តាំងពី​ទទួល​ព័ត៌មាន រហូត​ដល់​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​០២​ មក​រា ​​នេះ​ ជំ​ហាន​ដំបូង​៩០%​​ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​​ថា ជា​ករណី​អត្តឃាត តែ​សម​ត្ថកិច្ច​នៅ​តែ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ដដែល​។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យ​​វិច័យ ដើម្បី​រង់ចាំ​ស្ថានទូត​ទទួល​សាកសព​យក​ទៅ​ធ្វើបុណ្យ ។ សូម​បញ្ជាក់​ផង​ដែរ​​ថា ជុំវិញ​ករណី​នេះ ចំពោះ​អ្នក​សារ​ព័ត៌​មាន​ ពុំ​ត្រូវ​បាន​ម្ចាស់ផ្ទះ និងសមត្ថកិច្ច​ពាក់​ព័​ន្ធ​មួយ​ចំនួន មិន​អនុញ្ញាត្តឱ្យ​​ចូល​ថត​យក​រូបភាព​នោះ​​ទេ ។ ដោយ​​ក្រុម​សមត្ថកិច្ច​ពាក់​ព័​ន្ធ​ទាំងនោះ​បិទ​ទ្វាររ​បង មិន​ឱ្យ​​ចូល​ សូ​ម្បី​តែ​ឈរ​មុខ​បន្ទប់​សាកសព ​ក៏​មិន​អនុញ្ញាត​​​ដែរ ។​​