ហែមថុន វិទីនី រៀបរាប់ពីការបង្ហាត់ក្រុមកីឡាហែលទឹកជនពិការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទីនី បានដឹកនាំក្រុម
រាជធានីភ្នំពេញ ៖ អតីតកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទីនី បានដឹកនាំក្រុម
រាជធានីភ្នំពេញ ៖ អតីតកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទីនី បានដឹកនាំក្រុមកីឡាករ កីឡាការិនីមានពិការភាពកម្ពុជាចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា។
នេះជាការងារថ្មីមួយទៀតសម្រាប់ ហែមថុន វិទីនី ដែលទទួលបានឱកាសបង្ហាត់ក្រុមអត្តពលិកមានពិការភាពកម្ពុជាដើម្បីប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ បន្ទាប់ពីធ្លាប់តែបង្ហាត់បង្រៀនកីឡា
ករ កីឡាការិនីហែលទឹកធម្មតា ។
វិទីនី បានប្រាប់ថា ៖«មានការពិបាកក្នុងការបង្ហាត់ដែរដោយសារពួកគេមានពិការភាពខុសៗ
គ្នា ។ អ្នកខ្លះកម្រិតធ្ងន់ អ្នកខ្លះកម្រិតស្រាល» ។
ទោះបីយ៉ាងណា មុនពេលទទួលការងារបង្ហាត់អត្តពលិកជនមានពិការភាព អតីតកីឡាការិនីជម្រើសជាតិរូបនេះធ្លាប់បានហ្វឹកហាត់ និងរៀនសូត្រច្រើនពីជំនាញបង្ហាត់ហែលទឹកដល់អត្តពលិកជនមានពិការភាព ។
ហែមថុន វិទីនី បានឲ្យដឹងថា ៖«ពីមុនខ្ញុំធ្លាប់ហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្តរជាតិមួយរូបដែលគាត់ជាគ្រូបង្ហាត់ជនពិការ ហើយទទួលបានលទ្ធផលល្អទូទាំងពិភពលោក ។ កាលពីពេលថ្មីៗនេះ ខាងសហព័ន្ធកីឡាហែលទឹកអន្តរជាតិទើបតែបញ្ជូនគាត់មកប្រទេសខ្មែរ ហើយគាត់ក៏បានមកជួបក្រុមកីឡាជនពិការកម្ពុជាយើងដែរ ។ ជាពិសេសគាត់បានជួយបង្ហាត់បង្រៀនខ្ញុំបន្ថែម ដូច្នេះខ្ញុំយល់ដឹងច្រើនពីរបៀបបង្ហាត់ជនពិការ ។
វាថ្មីសម្រាប់ខ្ញុំ ប៉ុន្តែវាបានផ្តល់ឲ្យខ្ញុំតាមអ្វីដែលជាក្តីស្រឡាញ់របស់ខ្ញុំតាំងពីដើម បន្ទាប់ពីខ្ញុំធ្លាប់ជាកីឡាការិនីហែលទឹក ។ ជារឿងល្អបន្ថែមទៀតសម្រាប់ខ្ញុំដែលផ្តល់ឲ្យខ្ញុំកាន់តែយល់ និងដឹងច្រើនពីការបង្ហាត់ហែលទឹកទាំងកម្រិតធម្មតា និងជនពិការ» ។
ហែមថុន វិទីនី ទើបតែបានបង្ហាត់ហែលទឹកដល់អត្តពលិកជនពិការកកម្ពុជាប៉ុន្មានខែចុងក្រោយ និងបង្ហាត់ដិតដល់ក្រោយពេលវិបត្តិកូវីដ-១៩ស្ងប់ស្ងាត់ ។ គ្រូបង្វឹករូបនេះបានយល់ឃើញថា ៖«បន្ទាប់ពីបង្ហាត់បានមួយរយៈពេល ខ្ញុំកត់សម្គាល់ឃើញថា ពួកគាត់រីកចម្រើនច្រើន ។
មែនទែនទៅ ពួកគាត់ខ្វះខាតច្រើនណាស់ ដោយសារពួកគាត់អត់បានហ្វឹកហាត់ដិតដល់ ។ ឥឡូវនេះ បច្ចេកទេសហែលរបស់ពួកគាត់ល្អប្រសើរច្រើន» ។
វិទីនី បានសង្កត់ធ្ងន់ថា ៖«ខ្ញុំបានសិក្សាឃើញថា ពួកគាត់ខ្លះមានកំណត់ត្រាហែលមិនដាច់គ្នាឆ្ងាយប៉ុន្មានជាមួយកំណត់ត្រារបស់អ្នកដែលឈ្នះមេដាយកាលអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៧ ។ ខ្ញុំរំពឹងថា ក្រុមកីឡាករយើងនឹងធ្វើបានល្អ ទោះជាទើបហ្វឹកហាត់វិញក្រោយវិបត្តិកូវីដ-១៩ ។ ការហ្វឹកហាត់តិចក្តី តែពួកគាត់រីកចម្រើនបច្ចេកទេសច្រើន ហើយក៏ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត» ។
សម្រាប់ការធ្វើដំណើរទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ីនេះ សហព័ន្ធកីឡាហែលទឹកជនពិការកម្ពុជាបានបញ្ជូនកីឡាករ៩រូប និងកីឡាការិនី២រូប ហើយម្នាក់ៗ
ត្រូវប្រកួតជាច្រើនវិញ្ញាសា ។ នេះជាលើកទី២ដែលក្រុមហែលទឹកជនពិការកម្ពុជាចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ៕
ចែករំលែកព័តមាននេះ