ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់​ហើយ! ​ស្រី្ត​វ័យ​ចំណាស់​ម្នាក់​ស្លា.ប់​គឺជា​​ស្នាដៃ​ប្តី​

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បន្ទាប់​ពី​បើក​ការ​ស្រាវ​ជ្រាវ​រយៈពេល​ពេញ​មួយ​ថ្ងៃ​ នគរបាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តក្រចេះ​បំបែក​សំណុំរឿង​បាន​ហើយ ស្ត្រី​វ័យ​ចំណាស់​ដែល​ស្លា.ប់​នៅ​ឯ​ស្រែ​របស់​ខ្លួន​នោះ គឺ​ប្ដី​ជា​អ្នក​ស.ម្លា.ប់​ផ្ទាល់​ដៃ ។ មន្ត្រី​នគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តក្រចេះ​ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែ​កក្កដា…

ខេត្តក្រចេះ ៖ បន្ទាប់​ពី​បើក​ការ​ស្រាវ​ជ្រាវ​រយៈពេល​ពេញ​មួយ​ថ្ងៃ​ នគរបាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តក្រចេះ​បំបែក​សំណុំរឿង​បាន​ហើយ ស្ត្រី​វ័យ​ចំណាស់​ដែល​ស្លា.ប់​នៅ​ឯ​ស្រែ​របស់​ខ្លួន​នោះ គឺ​ប្ដី​ជា​អ្នក​ស.ម្លា.ប់​ផ្ទាល់​ដៃ ។

មន្ត្រី​នគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តក្រចេះ​ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ បាន​សម្រេច​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​ឈ្មោះ មាន ឈាង​នី អាយុ​៥៦​ឆ្នាំ ត្រូវជា​ប្ដី​របស់​ស្ត្រី​រង​គ្រោះ​ហើយ ក្រោយ​ពី​ការសាកសួរ​រយៈពេល​ពេញ​មួយថ្ងៃនេះ ។ ប្រភព​ពី​មន្ត្រី​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កា.ប់​ទៅ​លើ​ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ធ​​ឈ្មោះ ក្តាន់ យេ​ម អាយុ​៦២​ឆ្នាំ ចំ​កញ្ចឹងក​ខាងឆ្វេង បណ្តាល​អោយ​ដួល​ផ្កាប់មុខ​នៅ ​និង​ភ្នក់ភ្លើង​ស្លា.ប់​នៅ​និង​កន្លែង​តែ​ម្តង ​។

ជនសង្ស័យ​បញ្ជាក់​ថា ការ​ឈាន​ទៅ​សម្លា.ប់​ប្រពន្ធ​របស់​ខ្លួន ​គឺ​ដោយសារ​តែ​ខឹង​និង​ស្ត្រី​រង​គ្រោះ​មិន​អោយ​រូបគេ​ដឹក​ស្រូវ​យក​ទៅ​អោយ​ប្រ​ព​ន្ធ​​ចុង ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​ដល់​ខ្លួន​ថា អាឯង​មួយ​មិន​ស្គាល់​ពី​មិន​ស្គាល់​ថា​ តណ្ហា​ក្រាស់ ។

បច្ចុប្បន្ន ​ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អ​ធិ​ការ​ដ្ថា​ន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ​

អត្ថបទសរសេរ ដោយ