ឃាត់ខ្លួនបុរសម្នាក់ ក្រោយវា.យគ្នាផ្អើលដល់អ្នកភូមិជិតខាង
- មណ្ឌលគិរី
បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបុរសម្នាក់ទៀតត្រូវបានបញ្ជូនទៅពេទ្យ ក្រោយពេលពួកគេ
បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបុរសម្នាក់ទៀតត្រូវបានបញ្ជូនទៅពេទ្យ ក្រោយពេលពួកគេ
ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបុរសម្នាក់ទៀតត្រូវបានបញ្ជូនទៅពេទ្យ ក្រោយពេលពួកគេប្រទូសគ្នាក្នុងវង់ផឹកស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នគរបាលបានទទួលពាក្យបណ្តឹងពីឈ្មោះ អង ជី ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ថា មានករណីហិ.ង្សានៅចំណុចស្រែតាអង ស្ថិតក្នុងភូមិជីក្លប់ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីយប់ ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ អង ជី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនបង្កវិញឈ្មោះ ឈឿង ខេន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា ហើយបានយកជ្រុញវា.យចំពីលើក្បាលជនរងគ្រោះ បណ្តាលឱ្យបែកប្រវែង ៦សង្ទីម៉ែត្រ ជំរៅប្រហែល ២សង្ទីម៉ែត្រ ។
ក្រោយពីទទួពាក្យបណ្តឹងរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខសាន្ត បានហៅជនដៃដល់មកប៉ុស្តិ៍ ដើម្បីសួរនាំ ហើយជនដៃដល់ក៏បានសារភាពថា ពិតជាបានវា.យជនរងគ្រោះជាមួយនឹងជ្រុញពិតមែន។ ចំពោះមូលហេតុវា.យគ្នា ព្រោះតែផឹកស្រាស្រវឹងរៀងៗខ្លួន ហើយក៏កើតទំនាស់ពាក្យសម្ដីគ្នា ទើបបណ្ដាលឱ្យកើតហិ.ង្សាតែម្តង។
ករណីខាងលើនេះ កម្លាំងប៉ុស្តិ៍បានធ្វើកំណត់ហេតុ រួចបញ្ជូនជនដៃដល់ទៅអធិការស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ