ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជុំ​គ្នា​ក្នុង​កម្មវិធី​សែន​ក្របី បុរស​ម្នាក់​ទ្រាំ​កំហឹង​មិន​បាន​ដេញ​កា​.​ប់​ផ្អើល​មនុស្ស

1 ឆ្នាំ មុន
  • មណ្ឌលគិរី

បុរស​ម្នាក់​ត្រូវ​បាន​ជន​ប្រមឹក​វា​.​យ​ប្រហា​.​រ ដោយ​ប្រើ​ដាវ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​ពេល​កំពុង​អង្គុយ​ផឹកស៊ី​ក្នុង​កម្មវិធី​សែន​ក្របី ដោយ​ផឹក

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ជន​ប្រមឹក​វា​.​យ​ប្រហា​.​រ ដោយ​ប្រើ​ដាវ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​ពេល​កំពុង​អង្គុយ​ផឹកស៊ី​ក្នុង​កម្មវិធី​សែន​ក្របី ដោយ​ផឹកស្រា​ជួបជុំ​ជាមួយ​អ្នក​ភូមិ​ជា​ច្រើន​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ ត្រង់​ចំណុច​ផ្ទះ​ឈ្មោះ វឺ​ប ច​ន ស្ថិត​នៅ​ក្នុងភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ហិ​.​ង្សា​ដោយ​ចេតនា​ខាងលើ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ព្រីង រស្មី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ សែ​ម ម្លា​វ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ជនជាតិ​ព្នង មុខរបរ​កសិករ មានស្រុក​កំណើត​នៅ​ភូមិ​ពូ​ត្រុំ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

លោក តាត់ យ៉េន អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​ថា មូលហេតុ​ករណី​ខាងលើ​នេះ ដោយសារ​នៅផ្ទះ​ឈ្មោះ វឺ​ប ច​ន បាន​រៀបចំ​កម្មវិធី​កា​.​ប់​ក្របី​សែនព្រេន​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ហើយ​ក៏​មាន​ប្រជាពលរដ្ឋ ញាតិ​ក្នុងភូមិ បាន​ចូលរួម​ផឹកស៊ី​ជា​ច្រើន​នាក់​។

លោក​អធិការ​បន្ត​ថា នៅ​ក្នុង​ពិធី​នោះ ជន​បង្ក និង​ជន​រង​គ្រោះ​ក៏​បាន​ចូលរួម​ផឹកស៊ី​ដែរ ហើយ​រហូត​ដល់​ម៉ោង​កើតហេតុ ជន​បង្ក​ដែល​មាន​សភាព​ស្រវឹង​ជោកជាំ​ក៏​បាន​ប៉ះ​ពាក្យ​សំដី​ជាមួយ​អ្នក​ផឹកស៊ី​ក្នុង​វង់​ជាមួយ​គ្នា ។ ភ្លាម​ៗ​នោះ ជន​បង្ក​ទ្រាំ​នឹង​កំហឹង​មិន​បាន ក៏​រត់​ទៅ​បាត់​មួយស្របក់ ស្រាប់តែ​ត្រឡប់​មក​វិញ​ដោយ​មាន​កាន់​ដាវ​មួយ​ដើម​ជាប់ដៃ ដែល​គេ​ដឹង​ថា បាន​យក​ពី​ផ្ទះ​របស់​ខ្លួន រួច​ទៅ​ដេញ​កា​.​ប់​មនុស្ស​ក្នុង​កម្មវិធី​នោះ​តែ​ម្តង ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បាន​រត់គេច​ផុត​ជា​ច្រើន​នាក់ ។ ចំណែក​ជន​រង​គ្រោះ​វិញ កំពុង​អង្គុយ​ផឹក​ភ្លេចខ្លួន ក៏​ត្រូវ​ជន​បង្ក​យក​ដាវ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​គល់​.​ក​ខាងក្រោយ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា សហការ​ជាមួយ​កម្លាំង​វរៈ​៣០៣ និង​កម្លាំង​ប៉ុស្តិ៍​ពូ​ជ្រៃ បាន​ចុះ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​អធិការដ្ឋាន ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ ចំណែក​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ