ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជនជាតិកូរ៉េម្នាក់ ដេកស្លា.ប់ក្នុងមុង ដោយមិនដឹងមូលហេតុ!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ ត្រូវគេមិនឃើញចេញក្រៅផ្ទះរយៈពេល ២ថ្ងៃ ហើយមិត្ត​ភក្តិរបស់គាត់ ដែលជាជនជាតិកូរ៉េដូចគ្នា បានខលរកដែរ តែទាក់ទងមិនបានសោះ។ បន្ទាប់មក​បុរសជាមិត្តភក្ដិរូបនោះ បានតាម​រកដល់ផ្ទះ…

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ ត្រូវគេមិនឃើញចេញក្រៅផ្ទះរយៈពេល ២ថ្ងៃ ហើយមិត្ត​ភក្តិរបស់គាត់ ដែលជាជនជាតិកូរ៉េដូចគ្នា បានខលរកដែរ តែទាក់ទងមិនបានសោះ។ បន្ទាប់មក​បុរសជាមិត្តភក្ដិរូបនោះ បានតាម​រកដល់ផ្ទះ លុះពេលទៅដល់បានស្រែកហៅ តែអត់ឮឆ្លើយឡើយ ហើយដោយសារតែមានការងឿងឆ្ងល់ខ្លាំងពេក ក៏បានសម្រេចចិត្តគាស់ទ្វារផ្ទះចូលទៅមើល​ ស្រាប់តែឃើញបុរសរងគ្រោះ ដេកស្លា.ប់នៅលើគ្រែ ក្នុងមុង នៅជាន់ទី១ ដែលគាត់ស្នាក់​នៅ។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅ​ក្នុងផ្ទះល្វែងលេខ៤៤ ក្នុងបុរីញូវថោន ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ពុំទាន់បញ្ជាក់ប្រាប់ឲ្យដឹងពីអត្តសញ្ញាណរបស់បុរសរងគ្រោះ​នោះ​នៅឡើយទេ គ្រាន់តែដឹងថា ជាជនជាតិកូរ៉េប៉ុណ្ណោះ ហើយ​គាត់បានដេកស្លា.ប់ ស្ថិតក្នុងស្ថានភាពអាក្រាតកាយថែមទៀតផង។ ចំណែកមូលហេតុនៃការស្លាប់ ក៏ពុំទាន់ដឹងនោះដែរ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងកម្លាំងនគរបាល​ខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីនោះភ្លាមៗ រួចបានរាយការណ៍ បន្តទៅកាន់​នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ។

ប្រភពដដែល បានប្រាប់​ថា បុរសរងគ្រោះរូបនេះ ពុំបានចេញក្រៅផ្ទះ រយៈពេល ២ថ្ងៃកន្លងមក​ហើយ។ ចំណែកបុរសជនជាតិកូរ៉េម្នាក់ទៀត ដែលជាមិត្តភក្ដិបានទូរស័ព្ទរកដែរ ប៉ុន្តែទាក់ទង​អត់បានសោះ។ រហូតដល់វេលាល្ងាចថ្ងៃទី២៧ ខែកក្កដា មិត្តភក្ដិបានធ្វើដំណើរទៅតាមរកដល់ផ្ទះ ហើយបានស្រែកហៅ តែពុំឮឆ្លើយ ក៏បានសម្រេចចិត្តគាស់ទ្វារផ្ទះចូលទៅមើល​។

ប្រភពខាងលើ បាននិយាយទៀតថា ខណៈស្រាប់តែឃើញបុរសរងគ្រោះ ដេកស្លាប់នៅលើគ្រែ ក្នុងមុងលើជាន់ទី១នៃផ្ទះល្វែង ដែលគាត់ស្នាក់នៅបាត់ទៅហើយ ទើបស្រែកឆោឡោ បង្កការភ្ញាក់ផ្អើល។ បន្ទាប់មក បុរសដែលជាមិត្តភក្ដិនោះ បានបិទទ្វារចាក់សោពីខាងក្រៅ រួចរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល និងធ្វើការស្រាវជ្រាវតាមជំនាញតែម្ដង៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ