អ្នកទេសចរ​ទៅ​ទស្សនា​ច្រើន ម្ចាស់​ចម្ការ​ស្បៃរឿង​ចាប់ផ្ដើម​លក់​សំបុត្រ


ខេត្ដ​ប៉ៃលិន ៖ បន្ទាប់​ពី​សារព័ត៌មាន​ចុះ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ អំពី​ចម្ការ​ផ្កាស្បៃរឿង​ប្រកបដោយ​ពណ៌​លឿង​ដូច​មាស​ដ៏​ស្រស់បំព្រង គួរ​ជាទី​គយគន់ ស្ថិត​ក្នុងភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​មក ពេល​នេះ​ម្ចាស់​ចម្ការ ចាប់ផ្តើម​លក់​សំបុត្រ​យក​ប្រាក់​ហើយ​ព្រោះ​មាន​អ្នកទេសចរ​ទៅ​ទស្សនា​ច្រើន ។ អ្នកខ្លះ​ទើប​រៀប​មង្គលការ ថ្មី​ៗ នាំ​គ្នា​ទៅ​ថតរូប​ទុកជា​អនុស្សាវរីយ៍​នៅ​ទីនោះ​ដែរ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ចម្ការ​ផ្កាស្បៃរឿង​នោះ​បុរស​ជនជាតិ​ថៃ ដាំ​លើ​ដី​ទំហំ​ជាង​២​ហិ​កតា ដើម្បី​លក់​ទៅ​ប្រទេស​ថៃ រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក ដោយ​ជនជាតិ​ថៃ ទិញ​យក​ទៅ​ធ្វើ​ពិធី ផ្សេង​ៗ និង​យក​ទៅ​ចូលរួម​កាន់ទុក្ខ​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​ក្ស​ត ។ ្រការ​ដាំ​ផ្កាស្បៃរឿង​នេះ​ពិតជា​កាក់កប​ខ្លាំង​ណាស់ ដោយ​ក្នុង ១​ថ្ងៃ​ៗ​អាច​រក​ប្រាក់​ចំណូល​រហូត​ដល់​រាប់​លាន​រៀល​ឯណោះ ហើយ​បើ​ប៉ះ​ចំ​ថ្ងៃសីល ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃពេញបូណ៌មី ថៅកែ​ជនជាតិ​ថៃ​អាច​រកបាន​ប្រាក់​ចំណូល​រហូត​ដល់​១​សែន​បាត​ឯណោះ​ក្នុង​១​ថ្ងៃ ដោយ​គ្រាន់តែ​ចំណាយ​ឱ្យ​កម្មករ​ជាង​២០​នាក់ ក្នុង​១​ថ្ងៃ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

ចំណែក​អ្នក​ថែ​ចម្ការ​ម្នាក់ ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ដោយសារ​មាន​អ្នកទេសចរ​ជាតិ ជា​ច្រើន​ពី​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ សៀមរាប និង​ខេត្ត​ផ្សេង​ៗ​ទៀត រហូត​ដល់​រាជធានី​ភ្នំពេញ​នាំ​គ្នា​បើកបរ​ម៉ូតូ និង​រថយន្ត​ច្រើន​ទៅ​លេង​កម្សាន្ដ​ធ្វើ​ឱ្យ​ម្ចាស់​រៀបចំ​យក​ស្បៃ​មុង​ទៅ​ដាក់​ឃាំង​តាម​ជួរ​រង​ផ្កា​នីមួយ​ៗ ដើម្បី​កុំឱ្យ​អ្នកទេសចរ​ឆ្លងកាត់​ទៅ​មក នាំ​ឱ្យ​បាក់​ផ្កា​របស់​ខ្លួន ។ ទោះបីជា​បែប​ណា​ក្ដី​ហាម​មិន​ឈ្នះ បណ្តាល​ឱ្យ​រួញ​ផ្កា និង​បាក់​អស់​ជា​ច្រើន ទើប​ម្ចាស់​រៀបចំ​លក់​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ដោយ ម្នាក់​ៗ ត្រូវ​បង់ប្រាក់​២​ពាន់​រៀល ។

ម្ចាស់​ចម្ការ និង​អ្នក​ភូមិ​រស់នៅ ក្បែរ​ៗ​ចម្ការ​នោះ នាំ​គ្នា​សង់រោង​បន្ថែម​ទៀត ដើម្បី​ដាក់​លក់​របស់របរ​គ្រឿង​ហូប ទឹក​សុទ្ធ​ជាដើម​ជូន​អ្នកទេសចរ​ដែល​តែងតែ​ចូល​ទៅ​លេង​កម្សាន្ដ​មិន​ថា​ពេល​ថ្ងៃ​ឈប់​សម្រាក ឬ​ថ្ងៃ​ធ្វើការ​ទេ ។ ជា​ពិសេស​អ្នក​ដែល​ចូល​ចិត្ត​ផ្កា ដូច​ជា​បុគ្គលិក​កាស៊ីណូ ព្រមទាំង​យុវជន ដែល​មាន​សង្សារ​តែងតែ​ឌុ​ប​គ្នា​ទៅ​ថតរូប​ទុកជា​អនុស្សាវរីយ៍ ៕

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ