រាជធានីភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល ។ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារបរិវត្តកម្មឌីជីថលរបស់ក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា ។

ប្រភពពីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាសនៃកិច្ចប្រជុំថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបន្តពង្រឹងសមត្ថភាព និងសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថាការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ អាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល និងតម្រូវការរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន និងអនាគត ៕



ចែករំលែកព័តមាននេះ