ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ដក​លុយ​ពី ABA ទុក​ក្នុង​រថយន្ត ចោរ​ចិត្តហ៊ាន​វា​.​យ​បំបែក​កញ្ចក់​យក​ហ្មត់

1 ឆ្នាំ មុន
  • សៀមរាប

កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​វា​.​យ​កញ្ចក់​រថយន្ត រួច​លួច​យក​លុយ​អស់​ប្រមាណ

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​វា​.​យ​កញ្ចក់​រថយន្ត រួច​លួច​យក​លុយ​អស់​ប្រមាណ​១ ៣០០ ដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​ជន​រង​គ្រោះ (​ម្ចាស់​រថយន្ត​) ចត​រថយន្ត រួច​ចូល​ទៅ​យក​កូន​ចេញពី​រៀន នៅ​មុខ​សាលា​អន្តរជាតិ «​ឃី​ង​គ្ល​រី​» ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ក្នុង​អំពើ​លួច​នោះ​មាន ឈ្មោះ ឃុន ច័ន្ទ​ម៉ា​វីឡា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ (​ចោរ​) បាន​ធ្វើ​សកម្មភាព​វា​.​យ​បំបែក​កញ្ចក់​រថយន្ត​ម៉ាក KIA អស់​១​ផ្ទាំង​លើ​ទ្វារ​ខាង​មុខ​ផ្នែក​ខាងស្តាំ រួច​ក៏​បាន​លួច​យក​ប្រាក់​អស់​ចំនួន​៧០០​ដុល្លារ​អា​មេ​រិ​ក (​មាន​ក្រដាសប្រាក់​១០ និង​២០) និង​លុយ​ខ្មែរ​ចំនួន ២.៤០០.០០០​រៀល សរុប​ស្មើនឹង ១ ៣០០ ដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ចូល​ទៅ​ដក​ប្រាក់​ដុល្លារ​រាយ និង​ប្រាក់​ខ្មែរ​ពី​ធនាគារ ABA សាខា​ពេទ្យ​គន្ធ​បុប្ផា រួច​ទុក​លើ​កំរាល​ជើង​ក្នុង​រថយន្ត ហើយ​បើក​ទៅ​ចត​ចាក់សោ​ទុក​នៅ​មុខ​សាលារៀន «​ឃី​ង​គ្ល​រី​» ដើម្បី​ចូល​ទៅ​យក​កូន​ចេញពី​សាលា​ទៅ​ផ្ទះ ។

តែ​យ៉ាងណា​ក្តី ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​តេ​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា ដែល​ថ្លើមធំ​ហ៊ាន​គាស់​ទ្វារ​រថយន្ត​លួច​យក​លុយ​ទាំង​ថ្ងៃ​នោះ​ហើយ ។ ហើយ​សង្ឃឹមថា បទល្មើស​ដែល​កើតឡើង​នៅ​ទីក្រុង​សៀមរាប ជាទី​ទឹកដី​អង្គរ សម្បូរ​ដោយ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ នឹង​មិន​អនុញ្ញាតិ​ឲ្យ​ក្រុម​ចោរ​ទាំងនោះ​បាន​រួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ