ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ណាត់គ្នា​មក​ហូប​ចុក​..​.រួច កើត​រឿង​​ក្តៅ​ក្រហាយ​ដូច​ភ្លើង​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ គូស្នេហ៍​មួយគូ​​បាន​ណាត់គ្នា​មក​ហូប​ចុករួ​ចរាល់ហើយ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុ​ច​ចំការ​ស្វាយ ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម…

ខេត្តកណ្ដាល ៖ គូស្នេហ៍​មួយគូ​​បាន​ណាត់គ្នា​មក​ហូប​ចុករួ​ចរាល់ហើយ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុ​ច​ចំការ​ស្វាយ ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល រួច​បន្ត​គេងជាមួយគ្នា​រហូត​បាន​សម្រេច ស្រាប់តែ​កើត​មានរឿង​វា.យតប់​គ្នា​បែកផ្សែង បណ្តាល​ឲ្យ​ខាង​ប្រុស​រង​របួសធ្ងន់​ចូល​ពេទ្យ រីឯ​ខាង​ស្រី​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន ​ពាក់​ព័ន្ធ​.​អំពើ​ហិ.ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ព្រោះតែ​បែកធ្លាយ​រូបថត​រួម​ភេទ​ជាមួយ​គ្នា​កន្លង​មក ។

ជន​រង​គ្រោះ​ខាងលើ​ ឈ្មោះ រ៉ី រិ​ទ្ធី ភេទ​ប្រុស អាយុ​២៣ឆ្នាំ ​ជា​កម្មករ មាន​ទីលំនៅភូមិ​ព្រែក​តា​អុង​ទី​៣ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ចំណែក​នារីដៃដល់​ ​ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ្រ ​អាយុ​២២ឆ្នាំ ​ធ្វើការ​ក្រុមហ៊ុន​ឆ្នោត​ឡូ​តូ មាន​ទីលំនៅ ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល(​ឃាត់ខ្លួន​) ។

តាម​សេចក្តី​រាយ​ការណ៍​​ថា កន្លង​មក ​ឈ្មោះ ស្រួ​ន ស្រី​ពេ​ជ និង​ឈ្មោះ រ៉ី រិ​ទ្ធី ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ស្រឡាញ់​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ ទើប​នៅ​ក្នុង​ឆ្នាំ​២០២២ នេះ​គូ​ស្នេហ៍​ទាំង​ពីរ​ក៏​មាន​ភាព​រកាំរកូស ក៏​ប៉ុន្តែ​នៅ​មានការ​ឆាត​ទំនាក់ទំនង​គ្នា​តាម Telegram ទៅ​វិញ​ទៅ​មក​ធម្មតា ។
លុះ​វេលា​ម៉ោង​៧​កន្លះ​ព្រឹក​ថ្ងៃខែ​ខាងលើ នាង ស្រួ​ន ស្រី​ពេ​ជ និង បុរស រ៉ី រិ​ទ្ធី បាន Chat ណាត់ជួប​គ្នា​នៅ​ចំណុច​ខ្ទម​ចាំចំការ​ស្វាយ ស្ថិត​ក្នុងភូមិ​ក្តី​កណ្ដាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដើម្បី​ទទួលទាន​អាហារ​ជំ​គ្នា ។

សេចក្តី​រាយ​ការ​ណ៍បន្ត​ថា វេលា​ម៉ោង៩​កន្លះ​ព្រឹក ខាង​ប្រុស​បាន​ទៅ​ដល់​គោលដៅ​មុន និង​កំពុង​អង្គុយ​ចាំ​ខាង​ស្រី​យក​ម្ហូប​ទៅ​ដែរ ។ គូស្នេហ៍​ទាំង​ពីរ​ក៏​បាន​អង្គុយ​ជជែកគ្នា​លេង និងមួយសន្ទុះ​ក៏​នាំ​គ្នា​ហូប​បាយ​កញ្ចប់ ដែល​ជា​បាយ​របស់​នាង ស្រួ​ន ស្រី​ពេ​ជ ខ្ចប់​យក​ទៅ​ធ្វើការ​រាល់ថ្ងៃ ។ ក្រោយ​ពេល​ហូប​បាយ​​រួច​ហើយ អ្នក​ទាំង​ពីរ​ក៏​បាន​ស្ម័​គ្រចិត្ត​ព្រម​ព្រៀម​គ្នា​រួមដំណេក​នៅ​ក្នុង​ខ្ទម​ចាំចំការ​នោះ​តែម្តង ។

បន្ទាប់​ពី​គូស្នេហ៍​ទាំង​ពីរ​នាំ​គ្នា​ហូប​ចុក​ក្នុង​ខ្ទម​ចាំ​ចំ​ការ​​​ស្អាតបាត​រួចរាល់​ហើយ ខាង​ស្រី​បាន​សុំ​ទូរ​ស័ព្ទ​ដៃ​ខាង​ប្រុស​មើលរូប​ភាព ដោយ​ខាង​ស្រី​មានការ​សង្ស័យ​ដៃគូ​ខាង​ប្រុស​ធ្លាប់ Chat រូបភាព​អាក្រាត​របស់​នាង នៅ​ជាមួយ​គេ​(​រ៉ី រិ​ទ្ធី​) កន្លង​មក រហូត​អ្នក​ទាំង​ពីរ​មានការ​ប្រតាយប្រតប់​ដណ្ដើម​ទូរ​សព្ទ​គ្នា ។ ​

ខណៈ​ពេល​កំពុង​ប្រវាយប្រតប់​ឈ្មោះ​គ្នា​បែកផ្សែង​នោះ នាង ស្រួ​ន ស្រី​ពេ​ជ ក្រឡេក​ឃើញ​កូន​កាំ.​បិត​ចិតបន្លែ សៀត​នៅ​ជញ្ជាំង​ខ្ទម​ចាំចំការ ក៏​ស្ទុះ​យក​នោះ​ចា.ក់​ទៅ​លើ​គូស្នេហ៍ រ៉ី រិ​ទ្ធី បណ្ដាល​ឲ្យ​រង​របួស​ត្រង់​បំពង់​.​ក ទើប​ឈ្មោះ រ៉ី រិ​ទ្ធី បាន​យកដៃ​ខ្ទប់​ឈាម​រត់​ចេញពី​ខ្ទម​ចាំចំការ​សំដៅ​ទៅ​ផ្ទះ​អ្នក​ជិតខាង ហើយ​នាង ស្រួ​ន ស្រី​ពេ​ជ ក៏​រត់​តាម​ពីក្រោយ​ដោយ​ដៃ​កាន់​កូនកាំបិត លុះ​បាន​ចម្ងាយ​ប្រហែលជា​២០ម៉ែត្រ​នាង​បោះ​កំ​បិត​ចោល និង​ចេះ​តែ​រត់​តាម​គូស្នេហ៍​ក្នុង​បំណង​ជូន​ទៅ​ពេទ្យ ។

​​ពេល​នោះ​បាន​អ្នក​ជិតខាង ​ឈ្មោះ នួន ណែ​ត ឌុ​ប​ជន​រង​គ្រោះ​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ល្វាឯម ហើយ​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត រាជធានី​ភ្នំពេញ ចំណែក​ស្រី​ស្នេហ៍​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ