ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​ឱ្យធ្វើ​ចរាចរណ៍​ស្ពាន​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក

7 ឆ្នាំ មុន

ទូរទស្សន៍​ចិន​CCTV រាយការណ៍​ពី​ការ​បើក​ឱ្យធ្វើ​ចរាចរណ៍​នា​ថ្ងៃ​ទី​២៩ ធ្នូ ស្ពាន​BEIPANJIANG ស្ថិត​នៅ​ខេត្ត GUIZHOU ។ ស្ពាន​នោះ​មាន​កម្ពស់​ដល់​៥៦៥​ម៉ែត្រ កាត់​ពីលើ​ស្ទឹង​មួយ​ជា​ស្ពាន​ដែល​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក ។

ជាមួយ​កម្ពស់​ស្មើនឹង​អគារ​ខ្ពស់​មួយ​មាន​២០០​ជាន់ ស្ពាន​នោះ​កសាង​កាត់​ជ្រលង​ភ្នំ BEIPANJIANG ជា​ផ្នែក​នៃ​ផ្លូវថ្នល់​មួយ​ដែល​ត​ភ្ជាប់​រវាង​ទីក្រុង  HANGZHOU ទីប្រជុំជន​ខេត្ត ZHEJIANG ភាគ​ខាងជើង​ចិន និង​ទីក្រុង RUILI ខេត្ត​យុន​ណា​ន់ ភាគ​និរតី​ប្រទេស ជាប់​ជិតខាង​ខេត្ត GUIZHOU ។

ម្យ៉ាង​ទៀត​ស្ពាន​ថ្មី​នេះ​អាច​កាត់​បន្ថយ​ពេលវេលា​ដោយ​ធ្វើ​ដំណើរ​ពី​ទីក្រុង LIUPANSHUI ខេត្ត GUIZHOU ទៅ​ទីក្រុង ZUANWEI ខេត្ត​យុន​ណា​ន់ ពី​ប្រមាណ​ជា​៥​ម៉ោង​មក​នៅ​ត្រឹម​មិន​ដល់​២​ម៉ោង​ផង ។

ការ​សាងសង់​ស្ពាន​នោះ​ដែល​ភ្ជាប់​នឹង​ខ្សែកាប​មាន​ប្រវែង​១៣៤១​ម៉ែត្រ ចាប់ផ្តើម​ពី​ឆ្នាំ​២០១៣​មក​ហើយ ចំណាយ​ប្រាក់​ប្រមាណ​ជា​១០០០​លាន​យន់ (១៣៦,៥០​លាន​អឺ​រ៉ូ​) ៕